​ខឹង​គេ​មិន​លក់​បារី​និង​ស្រា​ឱ្យ​ទាញ​ដាវ​កាប់​បណ្តាល​ឲ្យ​បុរស​ម្នាក់​រងរបួស​

614
ចែករម្លែក

​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​បុរស​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​កាន់​ដាវ​ដេញ​កាប់​បុរស​ម្នាក់​ដោយសារ​ខឹង​មិន​លក់​បារី​និង​ស្រា​ឲ្យ​ផឹក​។​ហេតុការណ៍​នេះ​កើតឡើង​ស្ថិត​ក្នុងភូមិ​ដំណាក់​ពង្រ​ឃុំ​ព្រៃ​វិហារ​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​កាលពី​ល្ងាច​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០១៩​។​

​មន្ត្រី​គរ​បាល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ​ស៊ីម​សឿន​អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ​ដំណាក់​ពង្រ​ឃុំ​ព្រៃ​វិហារ​និង​ជនរងគ្រោះ​ឈ្មោះ​ជា​សេង​ឃីម​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

ប្រភព​ដដែល​បាន​បន្តថា​នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ទៅ​ជំពាក់​ស្រា​និង​បារី​នៅផ្ទះ​ជនរងគ្រោះ​។​តែ​គាត់​មិន​លក់​ឲ្យ​ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង​ទាញ​ដាវ​មក​ដេញ​កាប់​ជនរងគ្រោះ​បណ្តាល​ឲ្យ​របួស​ដៃ​ទាំងសងខាង​។​

​ក្រោយពី​កើតហេតុ​កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕S/​