​ខឹង​ប្រពន្ធ​ស្តីបន្ទោស​រឿង​ផឹកស៊ី​ក៏​ដុត​ផ្ទះ​រំសាយកំហឹង​

365
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ភ្លើង​បាន​ឆេះ​កម្ទេច​ផ្ទះ​ឈើ​មួយ​ខ្នង​ជាមួយនិង​ទ្រព្យសម្បត្តិ​ក្រោយពេល​ប្តី​ផ្ទុះ​កំហឹង​ជាមួយ​ប្រពន្ធ​ស្តីបន្ទោស​រឿង​ផឹកស៊ី​។​ករណីនេះ​បានកើត​ឡើង​នៅ​ផ្លូវ​ចម្ការកៅស៊ូ​តា​ម្រិច​ស្ថិតនៅ​ក្នុងភូមិ​ត្រ​ពាំ​ផ្អេ​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​កាលពី​រសៀល​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា​ជនបង្ក​ត្រូវជា​ប្តី​ឈ្មោះ​ប៊ុន​ណារិន​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ​។​ប្រពន្ធ​ឈ្មោះ​ភា​ស្រី​ធី​អាយុ​២៩​ឆ្នាំ​មានកូន​ចំនួន​២​ក្នុងបន្ទុក​។​សមត្ថកិច្ច​បានបញ្ជាក់​ថា​ប្តី​រូបនោះ​ត្រូវ​ប្រពន្ធ​ស្ដីបន្ទោស​បន្តិចបន្តួច​រឿង​ផឹកស៊ី​ធ្វើ​ប្ដី​នោះ​ខឹង​ហើយ​ក៏បាន​ស្ទុះ​ទៅយក​ដែកកេះ​មក​ដុត​ផ្ទះ​របស់​ខ្លួនឯង​បណ្ដាលឱ្យ​ឆេះ​ខូចខាត​ទាំងស្រុង​។​

​ទ្រព្យសម្បត្តិ​ដែល​ខូចខាត​រួមមាន​ផ្ទះមួយ​ខ្នង​ដែលមាន​ទទឹង​៣,​ម៉ែត្រ​កន្លះ​និង​បណ្ដោយ​៤​ម៉ែត្រ​សង់​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ី​រូស​គ្មាន​អាវ​គ្មាន​ផ្លាកលេខ​និង​ថវិកា​ព្រមទាំង​ទ្រព្យសម្បត្តិ​មួយចំនួន​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កម្លាំង​ប៉ុស្តិ៍នគរបាល​ស្រែ​ខ្ទុ​ម​ឃាត់​យកមក​ប្រគល់ជូន​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា​ដើម្បី​សួរនាំ​និង​អនុវត្តតាម​នីតិវិធី​៕S/​