​ខឹង​ម្តាយ​ឪពុក​មិន​ទៅ​ដណ្តឹងប្រពន្ធ​ឱ្យ​ផឹកថ្នាំ​បាញ់​ស្មៅ​សម្លាប់ខ្លួន​

497
ចែករម្លែក

ដោយៈ​គ្រញូង​/​ប៉ៃលិនៈ​បុរស​ម្នា​ក់បាន​ផឹកថ្នាំ​បាញ់​ស្មៅ​បណ្តាល​ឱ្យស្លាប់​ទាំង​វ័យក្មេង​ដោយ​ខឹង​ឪពុកម្តាយ​មិន​ទៅ​ដណ្តឹងប្រពន្ធ​ឱ្យ​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ក្បាលដំរី ស្ថិតក្នុង​ភូមិ​ដី​ល្អ​ឃុំ​អូរ​រំដួល​ស្រុក​ភ្នំព្រឹក កាលពី​យប់​ថ្ងៃទី​២​ខែកុម្ភ​:​ឆ្នាំ​២០១៩ ។​

​លោក​វរសេនីយ៍ឯក ស៊ុ​ង​.​សុភ​ក្រ អធិការនគរបាល​ស្រុក​ភ្នំព្រឹក​បានឱ្យដឹងថា​អត្តឃាត​ជន​មានឈ្មោះ​យូ​ម​យឿ​ម​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ភូមិ​ដី​ល្អ​ឃុំ​អូរ​រំដួល​ស្រុក​ភ្នំព្រឹក​។​លោក​អធិការ​ស្រុក​បានបញ្ជាក់​អំពី​មូល​ហេតុដែល​បណ្តាលឱ្យ​បុរស​នេះ​គិត​ខ្លី​ផឹកថ្នាំ​សម្លាប់​ខ្លូន​ឯង​ដោយសារតែ​ខឹង​និង​ឪពុកម្ដាយ​មិន​ទៅ​ស្ដីដណ្ដឹង​ប្រពន្ធ​។​

​ក៏បាន​ផឹកស្រា​ឱ្យ​ស្រវឹង និង​បាន​ដើរ​និយាយប្រាប់​អ្នកជិតខាង​ថា ឪពុកម្តាយ​របស់គេ មិន​ទៅ​ស្តីដណ្តឹង​ប្រពន្ធ​ឱ្យ​រូបគេ​និង​សម្លាប់​ខ្លួនឯង សូម​បងប្អូន​ក្នុងភូមិ​ជួយ​មើលថែ​ឪពុក​ម៉ែ​របស់គេ​ផង ។​រហូតដល់​វេលា​ម៉ោង​ខាងលើ​ក៏​បានឃើញ​ជននេះរ​ផឹកថ្នាំ​បាញ់​ស្មៅ (​អា​ឆេះ​) ធ្វើអត្តឃាត​សម្លាប់​ខ្លួនឯង​តែម្តង ។​
​បច្ចុប្បន្ន សាកសព​អត្តឃាត​ជន​ត្រូវបាន​គ្រួសារ យកទៅ​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​៕S/