​ខឹង​ឪពុកម្ដាយ​មិន​ចូល​ស្ដីដណ្ដឹង​នារី​ដែល​ខ្លួន​ស្រឡាញ់​ចង​.​ក​សម្លាប់ខ្លួន​ក្រោម​ដើម​ស្វាយ​

1529
ចែករម្លែក

​(​ព្រៃវែង​)៖​យុវវ័យ​ម្នាក់​បានធ្វើ​អត្តឃាត​សម្លាប់ខ្លួន​ដោយ​យក​ខ្សែ​នីឡុង​ជ័រ​មក​ចង​.​ក​ភ្ជាប់​នឹង​ដើម​ស្វាយ​អស់​រយៈពេល​មួយ​យប់​ទើប​គេ​ប្រទះឃើញ​សព​ដោយ​មូល​ហេតុថា​ខ្លួន​ខឹង​ឪពុកម្ដាយ​មិន​ចូល​ស្ដីដណ្ដឹង​នារី​ដែល​ខ្លួន​ស្រឡាញ់​។​ហេតុការណ៍​បុរស​ធ្វើអត្តឃាត​នេះ​បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​នៅ​ចំណុច​ចម្ការ​ស្វាយ​មួយ​ស្ថិតនៅ​ខាងជើង​ភូមិ​តា​ព្រះ​ចម្ងាយ​ប្រហែល​២៥០​ម៉ែត្រ​ពី​ភូមិ​តា​ព្រះ​ឃុំ​ព្រែក​តាសរ​ស្រុក​ពោធិ៍​រៀង​ខេត្តព្រៃវែង​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៧​។​

​លោក ប៊ូ សុខា​នី នាយប៉ុស្តិ៍​ព្រែក​តាសរ​បាន​ឲ្យ​ដឹងថា ជន​អត្តឃាត​ខាងលើ ឈ្មោះ ស៊ឹម សារី​ន​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​ក​សិ​​ករ​មាន​ទីលំនៅ​ភូមិ​តា​ព្រះ​ឃុំ​ព្រែក​តាសរ​ស្រុក​ពោធិ៍​រៀង​ខេត្តព្រៃវែង​។​សមត្ថកិច្ច​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​មូល​ហេតុដែល​បណ្ដាល​ឲ្យ​ជននេះ​យក​ខ្សែ​គោ​មក​ចង​.​ក​សម្លាប់​ខ្លួនឯង​បែបនេះ​គឺ​មកពី​ខ្លួន​ផឹកស្រា​ស្រវឹង​ផង​និង​ខឹង​ឪពុកម្ដាយ​ដែល​មិនបាន​ចូល​ស្ដីដណ្ដឹង​នារី​ដែល​ខ្លួន​ស្រឡាញ់​យូរហើយ​នោះ​។

​ដោយ​កន្លងមក​ខ្លួន​ធ្លាប់បាន​បង្ខំ​ឪពុកម្ដាយ​ឲ្យ​ចូល​ស្តីដណ្ដឹង​នារី​នោះ​ជា​ញឹកញាប់​។ តែ​ឪពុកម្ដាយ​របស់​ជននេះ​បាន​ប្រាប់​មក​ខ្លួន​វិញ​ថា ពុក​មិន​ហ៊ាន​ចូល​ដណ្ដឹង​គេ​ទេ​ព្រោះ​យើង​ក្រ​ណាស់​គេ​អ្នកមាន​។ ទាំងនេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​បុរស​រូបនោះ​ចេះតែ​ស្មុកស្មាញ​។​លុះដល់​យប់​ថ្ងៃទី​២៦​ខែកក្កដា​វេលា​ម៉ោង​ប្រហែល​៨​យប់​ជននេះ​បាន​ដើ​ចូលរ​ទៅក្នុង​ចម្ការ​ស្វាយ​ម្នាក់ឯង​ដោយ​មិនមាន​ន​ណា​ដឹង​ឡើយ​។

ដល់​ព្រឹក​ថ្ងៃទី​២៧​ខែកក្កដា​វេលា​ម៉ោង​ខាងលើ​ទើប​មាន​អ្នកជិតខាង​ប្រទះឃើញ​សព​ចង​.​ក​ស្លាប់​បាត់ទៅហើយ​និង​បាន​រាយការណ៍​មក​សមត្ថកិច្ច​។​នៅពេលដែល​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​លើ​សព​ឃើញថា​ជននេះ​ពិតជា​បាន​ចង​.​ក​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន​និង​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​ដោយ​៖​ចាន់ ថន​

​ខឹង​ឪពុកម្ដាយ​មិន​ចូល​ស្ដីដណ្ដឹង​នារី​ដែល​ខ្លួន​ស្រឡាញ់​ចង​.​ក​សម្លាប់ខ្លួន​ក្រោម​ដើម​ស្វាយ​(រូប៖វ៉េបសាយ)