​ខៀវ នឿន​អនុសេនីយ៍ទោ​

1997
ខៀវ នឿន ក្នុង​ឯកសណ្ឋាន​សន្តិសុខ​ការពារ​សាលារៀន របប លន់ នល់​

ដោយ​: រូបថត និង​អត្ថបទ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា / ភ្នំពេញ​: ប្អូនស្រី​របស់​ខៀវ នឿន ឈ្មោះ ខៀវ ណេង បាន​និយាយ​រៀបរាប់​ប្រាប់ថា នឿន បាន​រៀនសូត្រ​នៅ​ខេត្តកណ្តាល​។ គាត់​ជា​សិស្ស​ពូកែ​ម្នាក់ បានទទួល​សញ្ញាប័ត្រ​ឌី​ប្លូ​ម​។ នៅ​អំឡុងពេល​វឹកវរ​បន្ទាប់ពី​រដ្ឋប្រហា​រ​ឆ្នាំ​១៩៧០ នឿន បាន​ស្ម័គ្រចិត្ត​ចូលក្នុង​កង​កុម្ម៉ង់ដូ ការពារ​សាលារៀន​របស់គាត់​នៅពេល​យប់ ព្រោះ​ខ្លាច​យៀកកុង​ចូលមក​ដុតបំផ្លាញ​សាលារៀន​។ គាត់​ស្លៀកពាក់​ឯកសណ្ឋាន​ពណ៌​ខៀវ​ដូច​ស្លឹកឈើ និង​កាន់​កាំភ្លើង​។ ទោះបីជា​គាត់​ត្រូវ​បង់​មួយខែ​ចំនួន​៥០០​រៀល​សម្រាប់​ការងារ​នេះ​ក្តី វា​មិន​គ្រប់គ្រាន់​សម្រាប់​ម្ហូបអាហារ​ទេ​។​

​នៅ​ឆ្នាំ​១៩៧២ គ្រាប់បែក​ជាច្រើន​បាន​ធ្លាក់​នៅក្នុង​ភូមិ​របស់​យើង​។ ដូច្នេះ នឿន បាន​ទៅ​ភ្នំពេញ​។​នៅ​ភ្នំពេញ គាត់​បាន​ស្ម័គ្រចិត្ត​ចូល​បំរើ​ទាហាន​លន់ នល់​។ ពីរ​ឆ្នាំ​ក្រោយមក គាត់​ត្រូវបាន​បញ្ជូនទៅ​ហ្វឹកហ្វឺន​យោធា​នៅ​ខេត្ត​ឡុង​ហៃ ប្រទេស​វៀតណាម (​ខាងត្បូង​) ចំនួន​បី​ខែ​។ នៅពេលដែល​គាត់​មកលេង​ផ្ទះ គាត់​បាន​ស្នាក់​នៅតែ​ពីរ​បី​ថ្ងៃ​ទេ​។ គ្រាមួយ​នោះ​គាត់​បានមក​ផ្ទះ​ដោយមាន​កាន់​របស់រប​រ​មួយចំនួន​រួមមាន ចង្ក្រាន​មួយ រូបថត​ច្រើន​សន្លឹក និង​សា​រ៉ុង​ជាច្រើន​។

​បន្ទាប់មក នឿន បាន​ផ្ទេរ​ទៅ​ខេត្តបាត់ដំបង ជាមួយ​បងប្អូន​ជីដូនមួយ​ពីរ​បីនាក់​ទៀត​។ គាត់​បាន​ឡើង​ឋានន្តរស័ក្តិ​ជា​អនុសេនីយ៍ទោ​នៅក្នុង​ទ័ពអាកាស​។ គាត់​បាន​រៀបការ​ជាមួយ​នារី​ម្នាក់​ឈ្មោះ វឿន ជា​គ្រូបង្រៀន មកពី​ស្វាយ​ស៊ីសុផុន​។ ដំបូង​ឡើយ​យើង​មិនបាន​ដឹងថា គាត់​រៀបការ​ទេ ព្រោះ​ទំនាក់ទំនង​បាន​កាត់ផ្តាច់​នៅ​អំឡុងពេល​សង្គ្រាម ប៉ុន្តែ​បន្ទាប់មក​យើង​បានឮ​ព័ត៌មាន​នេះ​ពី​បងប្អូន​ជីដូនមួយ​រប​ស់​ខ្ញុំ​ដែល​ធ្វើការ​នៅ​ខេត្តបាត់ដំបង​។​

ខៀវ នឿន ឈរ​នៅ​ខាងឆ្វេង​និង​មិត្តភក្តិ​ម្នាក់ ក្នុងអំឡុងពេល​បណ្តុះ បណ្តាល នៅ​ឡុង ហៃ វៀតណាម​

​នឿន បានធ្វើការ​នៅ​ក្រុងភ្នំពេញ នៅពេលដែល​ខ្មែរក្រហម​ជម្លៀស​អ្នកទីក្រុង​។ គាត់​បាន​ព្យាយាម​ទៅផ្ទះ​នៅ​ភូមិ​របស់​យើង ប៉ុន្តែ​ផ្លូវ​ត្រូវបាន​បិទ​។ ដូច្នេះ នឿន បាន​លក់​ខោអាវ​ដែល​គាត់​យកមក​ឲ្យ​យើង ហើយ​គាត់​និង​ប្រព​ន្ឋ​របស់គាត់​បាន​ទៅ​ភូមិកំណើត​ឪពុកម្តាយ​របស់​ប្រពន្ធ​គាត់​នៅ​ខេត្តបាត់ដំបង​។ អង្គការ​បាន​ចាត់​គាត់​ឲ្យ​ទៅ​ជញ្ជូន​ស្រូវ ពោ​តទៅ​សហករណ៍​ផ្សេងៗ​។

​ថ្ងៃមួយ​នៅក្នុង​ឆ្នាំ​១៩៧៦ រទេះគោ​ដែល​គាត់​បរ​នោះបាន​ក្រឡាប់​។ ប្រធាន​ក្រុម​បាន​រាយការណ៍​ទៅ​អង្គការ​អំពី​រឿងនេះ ដោយបាន​និយាយថា ការបំផ្លាញ​រទេះ គឺ​ហាក់ដូចជា​គាត់​បាន​បំផ្លាញ​អង្គការ​ដែរ​។ ប្រធាន​ក្រុម​នោះបាន​បន្ថែមទៀតថា នឿន ធ្លាប់​ធ្វើជា​អនុសេនីយ៍ទោ​នៅក្នុង​កងទ័ព​លន់ នល់​។ បន្ទាប់មក​កម្មាភិបាល​បាន​ចាប់គាត់ ហើយ​បាន​យក​គា​ត់ទៅ​សម្លាប់​។​

​វឿន ដែលជា​ប្រព​ន្ឋ​របស់ នឿន បាន​រង់ចាំ​ការវិល​ត្រឡប់មកវិញ​របស់ នឿន យ៉ាងយូរ​។ បន្ទាប់មក​ប្រធាន​ក្រុម​ដដែល​នោះបាន​សុំ វឿន រៀបការ និង​បាន​និយាយថា គាត់​នឹង​សម្លាប់​នាង និង​គ្រួសារ​របស់​យើង​ប្រសិនបើ​នាង​ប្រកែក​។ ការ​សម្លុត​បំភ័យ​នោះ វឿន បាន​យល់ព្រម​។ កូនប្រុស​របស់​នាង​ជាមួយ នឿន ទើបតែ​មាន​អាយុ​ពីរ​ឆ្នាំ​ទេ​នៅពេលនោះ​។

ខៀវ ណឹ​ម នៅ​ជួរមុខ​កណ្តាល និង ខៀវ នឿន ច្រត់​ចង្កេះ​

វឿន បាន​ផ្ញើរ​រូបថត​ជាច្រើន​មក​ឲ្យ​គ្រួសារ​ខ្ញុំ យើង​បាន​ស្គាល់​នាង​តាម​រូបថត​ទាំងនោះ​។ បន្ទាប់មក នាង​បាន​មកលេង​ស្រុកកំណើត​របស់ខ្ញុំ​នៅ​ខេត្តកណ្តាល​។ វឿន បាន​ប្រាប់​យើង​ថា គាត់​បាន​លែងលះ​ប្តី​ទី​ពីរ​របស់​នាង នៅពេលដែល​របប​ខ្មែរក្រហម​បាន​ដួលរលំ​។ ទោះបីជា​អ្នក​ទាំងពីរ​មានកូន​ពីរ​នាក់​ជាមួយគ្នា​ក៏ដោយ ប្តី​របស់ វឿន ជា​អ្នក​លេងល្បែង និង​បាន​ចាញ់ល្បែង​អស់ប្រាក់​កាស​ពី​ខ្លួន​។​

​បងប្រុស​ទី​ពីរ​របស់ខ្ញុំ​ឈ្មោះ ណឹ​ម បានបញ្ចប់​វិទ្យាល័យ​នៅក្នុង​របប លន់ នល់ បន្ទាប់មក​គាត់​បាន​រៀន​វេជ្ជសាស្ត្រ​ពេទ្យ នៅ​ក្រុងភ្នំពេញ​។ មុនពេល​ចូលឆ្នាំ​ខ្មែរ​បន្តិច នៅ​ខែមេសា ឆ្នាំ​១៩៧៥ ណឹ​ម បានមក​លេង​ផ្ទះ​របស់​យើង​។ គាត់​បម្រុង​ស្នាក់​នៅតែ​មួយថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​យោធា​ខ្មែរក្រហម​មិនបាន​អនុញ្ញាត​ឲ្យ​គាត់​ចាកចេញ​ឡើយ​។ ដូច្នេះ​គាត់​បាន​ស្នាក់នៅ​ក្នុងភូមិ ហើយ​មួយឆ្នាំ​ក្រោយមក​អង្គការ​បានជ្រើសរើស​គា​ត់​ឲ្យ​ធ្វើជា​ឈ្លប​ភូមិ​។​

​មិត្តភក្តិ​ម្នាក់​របស់ ណឹ​ម ដែល​បាន​រៀនសូត្រ​ជាមួយគ្នា បាន​រាយការណ៍​ប្រាប់​អង្គការ​ថា ណឹ​ម បាន​រៀនសូត្រ និង​ចេះ​ពីរ​ភាសា គឺ​បារាំង និង អង់គ្លេស​។ ទាំងនេះ​បាន​បង្កើត​បញ្ហា​ច្រើន​សម្រាប់​យើង ខ្ញុំ​មាន​បងប្រុស​ម្នាក់​ជា​អតីត​ទាហាន​លន់ នល់ និង​ម្នាក់ទៀត​ជា​ខ្មែរក្រហម​។

​អង្គការ​បាន​ចាត់តាំង ណឹ​ម ឲ្យ​ធ្វើជា​នីរសារ រត់​សំបុត្រ តេ​ឡេ​ក្រាម ព្រោះ​អីយើ​ង​មិនមាន​ទូរស័ព្ទ​ប្រើ​ទេ​នៅពេលនោះ​។ ថ្ងៃមួយ​គេ​បាន​កុហក ណឹ​ម ដោយបាន​និយាយប្រាប់​គាត់​ថា ឲ្យ​ទៅ​ច្រូតស្រូវ​នៅ​ឆ្ងាយ​ពី​ភូមិ​។ ក្មួយប្រុស​របស់ខ្ញុំ​ដែល​ទៅជា​មួយ ណឹ​ម បាន​និយាយ​ប្រាប់ថា គេ​យក​គាត់​ទៅ​ច្បាំង​ជាមួយ​ទាហាន​វៀតណាម​។ ក្មួយប្រុស​ខ្ញុំ​បាន​រត់ចោល​សមរភូមិ​ប្រ​យុ​ទ្ឋ​ហើយ​មក​ផ្ទះ​វិញ ប៉ុន្តែ ណឹ​ម ពិបាក​រត់ចេញ​ណាស់ ព្រោះ​អី​គាត់​កាន់​តេ​ឡេ​ក្រាម និង​មាន​គ្រាប់ផ្លោង​ធ្លាក់​ជាច្រើន​។ ប្រសិនបើ ណឹ​ម រត់ចេញ​នៅតាម​ផ្លូវ គាត់​នឹង​ត្រូវបាន​ចាប់ខ្លួន​។​

​ឪពុកម្តាយ​របស់ខ្ញុំ ប្អូនប្រុស និង​ប្អូនស្រី បាន​រង់ចាំ​មើលផ្លូវ​គាត់ ប៉ុន្តែ​ការទន្ទឹងរង់ចាំ​ចេះតែ​កន្លងផុតទៅ យូរ​ទៅៗ​។ បន្ទាប់ពី​ការដួលរលំ​របស់​កម្ពុ​ជា​ប្រជាធិបតេយ្យ ខ្ញុំ​បាន​ទៅរក​គ្រូទាយ​ម្នាក់​សុំ​ឲ្យ​គាត់​ទាយ​អំពី​បងប្រុស​របស់ខ្ញុំ​ទាំងពីរ​។ អ្នកគ្រូ​ទាយ​បាន​និយាយថា​ពួកគាត់​មិន​ត្រឡប់មកវិញ​ទេ ដូច្នេះ​ខ្ញុំ​អស់សង្ឃឹម​ថា​បាន​ជួប​ពួកគាត់​ម្តង​ទៀតហើយ​៕