​ខេត្តកំពង់ចាម​ទឹកជំនន់​ហូរ​ចូល​ព្រែក​ខណ​:​ក្រសួង​ប្រកាស​ឱ្យ​ពលរដ្ឋ​មានការ

274
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ទឹកជំនន់​ទន្លេមេគង្គ​បាន​ហក់​ឡើងដល់​កម្ពស់​ជាង​១៣​ម៉ែត្រ​នៅ​ព្រឹក​ថ្ងៃទី​២​ខែ​ក​ញ្ញ​ឆ្នាំ​២០១៩​គឺ​បាន​ហូរ​ចូល​លិច​សព្វ​ព្រែក​របស់​ខេត្តកំពង់ចាម​បាន​១០០​ភាគរយ​ហើយ​នៃ​ព្រែក​សរុប​ចំនួន​៤១​កន្លែង​នោះ​។​

ទន្ទឹមគ្នា​នោះ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានប្រកាស​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ជាយ​កថា​ហេតុ​ហើយ​មន្ត្រី​និង​អាជ្ញាធរ​ស្រុក​ជាប់​ដង​ទន្លេ​ទាំងអស់​បើកទ្វារ​ទឹក​ដើម្បី​រក្សា​ទឹក​ក្នុង​អាង​ទុក​ជៀសវាង​ការខ្វះ​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ប្រកប​របរ​កសិកម្ម​នារ​ដូ​វ​ប្រាំង​ខាងមុខ​។​

​លោក​អ៊ុ​វិបុល​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ចាម​បាន​ប្រាប់​ឱ្យដឹងថា​សម្រាប់​ខេត្តកំពង់ចាម​ស្រុក​ក្រុង​ចំនួន ប្រាំមួយ នៅជាប់​អាង​ទន្លេមេគង្គ គឺ​កម្ពស់​ទឹកជំនន់ ១៣,០៦ ម៉ែត្រ​ព្រឹក​ថ្ងៃទី ២ កញ្ញា​នេះ គឺ​ទឹកទន្លេ​មេគង្គ​បាន​ឡើង​ហូរ​ចូល​គ្រប់​ព្រែក​សរុប​ទាំង​ចំនួន ៤១ កន្លែង​ហើយ​។

​លោក​ប្រធាន​មន្ទីរ​បានឱ្យដឹង​ទៀតថា​តាម​សន្ទុះ​នៃ​កម្ពស់​ទឹកជំនន់​លើក​នេះ​ទឹក​អាច​ហូរ​ចូលដល់​បឹងបួរ​និង​ប្រព័ន្ធធារាសាស្ត្រ​មួយចំនួន​គឺ​ទឹក​នេះ​អាចឱ្យ​ប្រជាកសិករ​ប្រកប​របរ​កសិកម្ម​បាន​ហើយ​។​ដូច្នេះ​សូម​អំពាវនាវ​ដល់​មន្ត្រី​ធនធានទឹក​និង​អាជ្ញាធរ​តាម​បណ្តា​ស្រុក​ជាប់​ដង​ទន្លេ​បើកទ្វារ​ទឹក​គ្រប់​ប្រព័ន្ធធារាសាស្ត្រ​ទាំងអស់​ដើម្បី​រក្សា​ទឹក​ក្នុង​អាង​គឺ​ចៀសវាង​ការខ្វះ​ទឹក​ប្រជា​ពលរ​ដេ្ឋ​ប្រកប​របរ​កសិកម្ម​នៅ​រដូវប្រាំង​ខាងមុខនេះ​។​

​លោក​វិបុល​បាន​បន្តថា​មួយវិញទៀត​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​នេះ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​គឺ​ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ជាយ​កថា​ហេតុ​ដូចជា​ការបាក់​ស្រុត​ច្រាំងទន្លេ​ការពារ​កុមារ​ចុះ​លេង​ទឹក ការធ្វើដំណើរ និង​តាមដាន​ព័ត៌មាន​ឲ្យ​បានច្បាស់លាស់​។​

​លោក មឿ​ន ផា អភិបាលស្រុក​កងមាស​បាន​ឲ្យ​ដឹងថា កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​ជាង ១៣ ម៉ែត្រ​នេះ គឺ​បាន​ឡើងដល់​គ្រប់​ព្រែក​ចំនួន ប្រាំបី កន្លែង​អស់ហើយ​មាន​ព្រែករកា​គយ​,​ព្រែក​ភូមិ​ថ្មី​,​ព្រែក​ពាមជីកង ,​ព្រែក​អង្គរ​បាន​,​ព្រែក​អូរ​ពពេល​,​ព្រែក​តូច​,​ព្រែក​ធំ​,​និង​ព្រែកកុយ​។​ដោយ​គ្រាន់តែ​ទឹក​នៅ​មិនទាន់​ហូរ​ចូលទៅ​បឹង​គ្រប់​ព្រែក​នៅឡើយ​។​

គួរ​បញ្ជាក់ថា ខេត្តកំពង់ចាម​មានស្រុក​ក្រុង​ចំនួន ប្រាំមួយ នៅជាប់​ដង​ទន្លេមេគង្គ​មាន ស្រុក​ស្ទឹងត្រង់ ស្រុក​កំពង់សៀម​ក្រុង​កំពង់ចាម​ស្រុក​កងមាស​ស្រុក​កោះសូទិន​និង​ស្រុក​ស្រី​សន្ធរ​។​ក្នុងនោះ​មាន​ព្រែក​ចំនួន ៤១ កន្លែង​៕S/

#