​ខេត្តកំពង់ស្ពឺ​រៀបចំ​ពិធី​ប្រណាំងទូក​រយៈពេល​ពីរ​ថ្ងៃ​

300

(​កំពង់ស្ពឺ​)៖​កាលពី​រសៀល​ថ្ងៃទី​២៧​និង​២៨​ខែតុលា​ឆ្នាំ​២០១៧​អាជ្ញាធរខេត្ត​កំពង់ស្ពឺ​បានរៀបចំ​កម្មវិធី​ប្រណាំងទូក​រយៈពេល​ពីរ​ថ្ងៃ​ដើម្បី​ផ្តល់នូវ​ភាពសប្បាយ​រីករាយ​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​និង​ដើម្បី​ជ្រើស​រើសយក​ទូក​ខ្លាំងៗ​សម្រាប់​ចូលរួម​ប្រកួត​ថ្នាក់ជាតិ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​អក​អំបុក​សំពះ​ព្រះ​ខែ​នៅ​រាជធានី​ភ្នំពេញ​ដើមខែ​វិច្ឆិកា​ឆាប់ៗ​ខាងមុខនេះ​។​

​លោក សរ សុ​ពុ​ត្រា អភិបាលរង​ខេត្តកំពង់ស្ពឺ​និង​ជា​ប្រធាន​គណៈកម្មការ​ប្រណាំងទូក​បានឱ្យដឹង ថា​នៅ​ថ្ងៃ​សុក្រ​នេះ​កម្មវិធី​ប្រណាំងទូក​ឆ្នាំ​២០១៧​ប្រព្រឹត្តិ​ទៅ​រយៈពេល​ពីរ​ថ្ងៃ​គឺ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៧​និង​បញ្ចប់​នៅ​ថ្ងៃទី​២៨​តុលា​នៅតាម​បណ្ដោយ​ដងស្ទឹង​ព្រែក​ត្នោត ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​លោក​បញ្ជាក់ទៀតថា ការរៀបចំ​កម្មវិធី​ប្រណាំងទូក​ឆ្នាំនេះ ក៏ដូចជា​ឆ្នាំមុនៗ​ដែរ ក្នុង​បំណង​ផ្ដល់​ភាព​ស​ប្បា យ​រីករាយ​ដល់​ពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ​និង​ដើម្បី​ជ្រើស​រើសយក​ទូក​ខ្លាំងៗ​សម្រាប់​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្ដែ​ត​ប្រទីប​សំពះ​ព្រះ​ខែ​និង​អកអំបុក​នៅខាងមុខ​ព្រះបរមរាជវាំង​រាជធានី​ភ្នំពេញ​រយៈពេល​បី​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​២​ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

លោក​អភិបាលរង​ខេត្ត​បាន​បន្តថា​ឆ្នាំនេះ​យើង​មាន​ទូក​ចូលរួម​ប្រណាំង​ចំនួន​៣៣​ទូក​ដែល​មកពី​ស្រុក​នានា​ក្នុង​ក្រុង​ច្បារមន​និង​មន្ទីរ​ជុំវិញ​ខេត្ត​។​ក្នុងនោះ​មាន​ទូក​ខ្នាត​អន្តរជាតិ​បុរស​ចំនួន​បី​ទូក​និង​នារី​មួយ​ទូក​។​ឆ្នាំនេះ​ក្រៅពី​ការប្រណាំង​ទូក​គឺមាន​រៀបចំ​កម្មវិធី​ធំ​ជាង​ឆ្នាំមុន​និង​មាន​កម្មវិធី​កម្សាន្ត​សប្បាយ​ប្លែកៗ​។

ដូចជា​ការប្រគំ​តន្ត្រី​កម្សាន្ត​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​ការបាញ់​កាំជ្រួច​ជាដើម​។​ជាមួយគ្នានេះដែរ​ក៏មាន​កម្មវិធី​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់​ចរាចរ​និង​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ប្រើប្រាស់​គ្រឿងញៀន​ដល់​យុវជន​និង​ពលរដ្ឋ​ផងដែរ​។

​សូម​រំលឹកថា កម្មវិធី​ប្រណាំងទូក​នៅ​ខេត្តកំពង់ស្ពឺ​កាលពី​ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​ជាង​ពីរ ម៉ឺន​នាក់​។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៧​នេះ​គេ​ពុំទាន់​បានដឹង​អំពី​ចំនួន​ប្រជាពលរដ្ឋ​ចូល​ប៉ុន្មាន​នាក់​នោះទេ​៕S/​ដោយៈ សុខ សុ​ភ័​ណ្ឌ​

​ខេត្តកំពង់ស្ពឺ​រៀបចំ​ពិធី​ប្រណាំងទូក​រយៈពេល​ពីរ​ថ្ងៃ​