​ខេត្តកំពត​និង​ខេត្ត​គៀន​យ៉ាង​បង្កើន​កិច្ចសហការ​ល្អ​ដើម្បី​ភាពសុខសាន្ត​របស់​ពល​រដ្ឋ​

494
ចែករម្លែក

​ដោយ​៖​បូកគោ​/​កំ​ពតៈ​កិច្ចសហការ​ល្អ​ដើម្បី​សន្តិសុខ​តាម​ជួរ​បន្ទាត់​ព្រំដែន​ក្នុងនាម​ប្រទេស​ជាប់​ភូមិ​ផង​របង​ជាមួយនឹង​ធ្វើឱ្យ​ពលរដ្ឋ​ទាំងសងខាង​រស់នៅ​ប្រកបដោយ​ភាព​ក្សេមក្សាន្ត និង​ជីវភាព​រីកចម្រើន​។​
​ក្នុងឱកាស​នាំ​ប្រតិភូ​ចូលរួម​សំណេះសំណាល និង​ជូនពរ​ថ្នាក់ដឹកនាំ ព្រមទាំង​ប្រជាជន​ខេត្ត​គៀន​យ៉ាង សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​វៀតណាម​។​

​កាលពី​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មាន​ប្រស​ន៍​ថា​កិច្ចសហការ​ល្អ​សម្រាប់​សន្តិសុខ​តាម​ខ្សែបន្ទាត់​ព្រំដែន​ជា​រឿង​សំខាន់​ដើម្បី​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជាប់​ភូមិ​ផង​ជាមួយ​រស់នៅ​ប្រកបដោយ​ភាព​ក្សេមក្សាន្ត​និង​ជីវភាព​រីកចម្រើន​។

​ជានិច្ចកាល​នៅតាម​បណ្តោយ​ព្រំដែន​រវាង​ខេត្តកំពត​និង​ខេត្ត​គៀន​យ៉ាង​មិន​ដែលមាន​បញ្ហា​ល្អក់កករ​ឬ​វិវាទ​ណាមួយ​កើតឡើង​ពី​សំណាក់​កង​ប្រដាប់អាវុធ ក៏ដូចជា​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ឡើយ​។ ផ្ទុយទៅវិញ កម្លាំង​សមត្ថកិច្ច​តែង​រួមគ្នា​ទប់ស្កាត់ និង​បង្ក្រាប​បទ​លើ្ម​ស​ផ្សេងៗ ជាពិសេស ការ​ចរាចរ​ចេញ​-​ចូល​គ្រឿងញៀន​ជាដើម​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​ដោយឡែក​សម្រាប់​កិច្ចការ​ពាណិជ្ជកម្ម​វិញ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​តែង​ផ្លាស់ប្តូរ​ទំនិញ​រវាង​គ្នា​ប្រកបដោយ​ភាព​រស់រ​វឹក​ដែលជា​កត្តា​នាំមក​នូវ​ជីវភាព​ធូរធារ​រៀងៗ​ខ្លួន​។ថ្លែង​ស្រដៀង​គ្នា​នេះដែរ លោក​ម៉ា​យ អា​ញ់​ញិ​ន អនុប្រធាន​គណៈកម្មាធិកា​រ​ប្រជាជន​ខេត្ត​គៀន យ៉ាង​បាន​មានប្រសាសន៍ថា​ទុក្ខលំបាក​របស់​ប្រជាជន​កម្ពុជា​គឺជា​ទុក្ខលំបាក​របស់​ថ្នាក់ដឹកនាំ និង​ប្រជាជន​វៀតណាម​។​

​អស់កាល​ជា​យូរ​ឆ្នាំ​មកហើយ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ពិសេស​ប្រជាជន​ខេត្ត​គៀន​យ៉ាង​និង​ប្រជាជន​ខេត្តកំពត​តែង​ជួយ​គ្នា​ទោ​វិញ​ទៅមក​ពេល​ភាគី​ណាមួយ​ខ្វះខាត​ឬ​ជួប​ក្តី​លំបាក​ដោយ​ប្រការ​ផ្សេងៗ​។​ដូច្នេះ​ក្នុងនាម​តំណាងឱ្យ​ប្រជាជន​វៀតណាម​ខេត្ត​គៀន​យ៉ាង​។

​លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​និង​ប្រជាជន​ខេត្តកំពត​ដែលមាន​ស្មា​តី​សាមគ្គី​ស្រឡាញ់​រាប់អាន​ប្រជាជន​វៀតណាម​ទុកដូចជា​បងប្អូន​តែមួយ​។​លើសពីនេះ​ក៏​សូមឱ្យ​កម្លាំង​ការពារ​ព្រំដែន​របស់​ប្រទេស​ទាំងពីរ​បន្ត​កិច្ចសហការ​ទ្វេ​ឡើង​ដើម្បី​ក្តី​សុខសាន្ត​សម្រាប់​ប្រជាជន​ទាំងអស់គ្នា​៕S/