​ខេត្តក្រចេះ​បើក​យុទ្ធនាការ​បោសសម្អាត​ឱ្យមាន​សោភ័ណភាព​ក្នុង​ក្រុង​

70
ចែករម្លែក

ដោយ​៖​កាំ​ពី​/​ក្រចេះ​៖​នៅ​ល្ងាច​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​៣០២០​នេះ​មាន​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​និង​យុវជន​ជាច្រើន​នាក់​បាន​បើក​យុទ្ធនាការ​សម្អាត​ក្រុង​។​ក្នុង​គោលបំណង​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦​នឹង​ទទួល​ស្វាគមន៍​ការ​ប្រណាំងទូក​ពានរង្វាន់​សម្ដេច​ក្រឡាហោម​សខេង​ទទួល​ស្វាគមន៍​សង្ក្រាន្ត​ឆ្នាំ​ថ្មី និង​ដើម្បី​ជម្រុញ​បេក្ខភាព​ក្រុង​ក្រចេះ ឆ្ពោះទៅកាន់​បេក្ខជន​រំដួល ៣ ទង ។

លោក​ចាន់​សុគ​ន្ធី​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​លើកឡើងថា​យុទ្ធនាការ​បោសសម្អាត​ទីក្រុង​នៅពេលនេះ​គឺ​អប់អរសាទរ​ស្របពេល​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦​ដែល​កំពុង​ប្រារព្វ​ធ្វើឡើង​នៅ​ខេត្តបាត់ដំបង​។​ដែល​យុទ្ធនាការ​សម្អាត​ទីក្រុង​នេះ​តម្រូវ​បោសសម្អាត​ទូទាំងប្រទេស​កម្ពុជា​។​ឥឡូវនេះ​មន្ទីរ​ទេសចរណ៍​ខេត្ត​សហការ​ជាមួយនឹង​រដ្ឋបាលខេត្ត​នឹង​រៀបចំ​នូវ​កម្មវិធី​សម្អាត​ក្រុង​មួយ​យើង​ហៅថា​ក្រា​ធី​ឃ្លី​ន​អាប់​។​

ដើម្បី​អបអរសាទរ​និង​ដើម្បី​ចូលរួម​ក្នុង​ការត្រៀម​ទទួល​រៀបចំ​កីឡា​ប្រ​ណាំ​ទូក​ការ​នូ​ពានរង្វាន់​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​ដែល​យើង​ដឹង​ហើយ​ថា​ខេត្តក្រចេះ ទទួលបាន​រំដួល​២​ទង​ទីក្រុង​ស្អាត​។​ស្របទៅតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​មន្ទីរ​ទេ​ចរណ៍​ពិសេស​ក៏​ដូច​ក្រោម​ការចង្អុលបង្ហាញ​និង​ដឹកនាំ​នៃ​លោក​អភិបាលខេត្ត​។​

​គឺ​ធ្វើយ៉ាងណា​សំដៅ​ឱ្យ​យើង​ទទួលបាន​រំដួល​៣​ទង​។​ដូច្នេះ​ដើម្បី​ទទួលបាន​នូវ​រំដួល​៣​ទង​គឺ​ទាល់តែ​ខេត្ត​ក្រុង​ក្រចេះ​ធ្វើយ៉ាងណា​ឱ្យ​ស្អាត​និង​អនាម័យ​ស្របទៅតាម​សូចនាករ​គោល​ក៏ដូចជា​សូចនាករ​លម្អិត​និង​លក្ខណៈវិនិច្ឆ័យ​ដែលមាន​នៅក្នុង​ស្តង់ដារ​ទីក្រុង​ស្អាត​។​យុវជន​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធ​នេះ​បាន​លើក​ឡង​ថា​៖​យុវជន​គឺជា​កម្លាំងចលក​ដ៏​សំខាន់​ក្នុង​ជម្រុញ​ដល់​ដល់​ការកសាង​និង​អភិវឌ្ឍន៍​ប្រទេស​ក៏ដូចជា​ខេត្តក្រចេះ​។​

​ជាពិសេស​ក្នុងការ​អប់រំ​ផ្សព្វផ្សាយ​ពី​ការរីកចម្រើន​របស់​ប្រទេសជាតិ​ទៅដល់​សាធារណៈជន​ក្នុង​និង​ក្រៅប្រទេស​បានដឹង​ផងដែ​រ​។​អ្វី​កាន់តែ​សំខាន់​គឺ​ការទាក់ទាញ​នូវ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ឱ្យដឹង​និង​ចូលមក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្តក្រចេះ​កាន់តែច្រើន ៕S/