​ខេត្តក្រចេះ​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​មន្ទីរ​កិច្ចការនារី​ថ្មី​

124
ចែករម្លែក

ដោយៈ​កាំ​ពី​/​ក្រចេះ​:​លោកស្រី​វេជ្ជបណ្ឌិត​អ៊ឹង​កន្ថាផាវី​រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី​បាន​អញ្ជើញ​ជា​អ​ធីប​តី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តក្រចេះ​ក្រោម​វត្តមាន​ចូលរួម​ពី​លោក​ហឿ​ស៊ី​យ៉ែម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​លោក​វ៉ា​ថន​អភិបាលខេត្ត​រួម​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ជាច្រើនរូប​ដែល​ពិធី​នេះ​បានធ្វើ​ឡើង​នៅ​សាល​មហោស្រព​ខេត្ត កាលពី​រសៀល​ថ្ងៃទី​ថ្ងៃទី​១៣​ខែសីហា ឆ្នាំ​២០១៩​។​

​លោកស្រី ឆូ គឹម​សូត ពី​អនុ​ប្រ​ធា​មន្ទីរ​កិច្ចការនារី​ខេត្ត ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត ជំនួស​លោកស្រី​ប៊ុន​ស៊ី​ថូត​ដែល​បាន​ផ្លាស់ប្តូរ​ពី​ប្រធាន​មន្ទីរ​កិច្ចការនារី​មក​ចូល​ជា​សម​ជិ​ក​ក្រុមប្រឹក្សា​ខេត្តក្រចេះ​វិញ​ម្តង​។​

លោក​វ៉ា​ថន​អភិបាលខេត្ត​ក្រចេះ​ក៏បាន​វាយ​តម្លៃនឹង​កោតសរសើរ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​លោកស្រី​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​នៃ​មន្ទីរ​កិច្ចការនារី​ខេត្តក្រចេះ​ដែល​សម្រេច​បានជា​លទ្ធផល​ល្អប្រសើរ​គួរ​ជាទី​មោតនៈ​នាពេល​កន្លងមក​។​

​លោកស្រី​អឹង កន្ថាផាវី ក៏បាន​ផ្ដាំផ្ញើ​ដល់​លោកស្រី ឆូ គឹម​សូត ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តក្រចេះ ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​ត្រូវ​បន្ត​បេសកកម្ម​ដឹកនាំ​អនុវត្ត​ការងារ​កិច្ចការនារី​ក្នុង​ខេត្ត​ឱ្យ​កាន់តែ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ថែមទៀត​។

​ជាពិសេស​ស​ក្នុងការ​លើកកម្ពស់​និង​បញ្ជ្រាប​សមភាព​យេនឌ័រ​ការផ្ដល់​និង​ពង្រឹង​សិទ្ធិអំណាច​ស្ដ្រី​ការការពារ​និង​ការផ្ដល់សេវា​អប់រំ​សុខភាព​រួមទាំង​ការងារ​ជាច្រើន​ទៀត​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ស្ត្រី​កុមារ​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​។​

​លោកស្រី​ក៏បាន​ជម្រុញ​បន្ថែម​ដល់​មន្ត្រី​នៃ​មន្ទីរ​កិច្ចការនារី​ខេត្តក្រចេះ​ទាំ​អស់​ត្រូវ​ប្រឹងប្រែង​ឲ្យ​អស់ពី​សម្ថ​ភាព លទ្ធភាព អនុវត្ត​ការងារ​តាម​គោលនយោបាយ​កម្មវិធីរ​បស់​ក្រសួង​កិច្ចការនារី លើកកម្ពស់​ស្មារតី សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​។​

បង្កើត​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និត​ជាមួយ​ដៃគូ​ដើម្បីឱ្យ​លំហូរ​ការងារ​មាន​ភាពល្អប្រសើរ​និង​ស៊ីសង្វាក់​គ្នា​ខិតខំ​អស់​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា​ស្មារតី​បំពេញការងារ​ឱ្យ​ទទួលបាន​ជោគជ័យ តាម​គោលនយោបាយ​កម្មវិធី​អនុ​កម្មវិធី​របស់​ក្រសួង ៕S/

​ ​ ​រូបថត​ ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ កិច្ចការនារី ខេត្តក្រចេះ​