​ខេត្តព្រះវិហារ​ប្រកាស​តំណែង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ថ្មី​

507
ចែករម្លែក

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​អាជ្ញាធរខេត្ត​ព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០១៩​បានប្រកាស​តំណែង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ថ្មី​ដោយ​លោក ម៉ប់ ធី​រិត ត្រូវបានតែងតាំង​ជា​ប្រធាន​មន្ទីរ​ថ្មី ជំនួស​លោក សេង សារី ដែល​ត្រូវ​ចូលនិវត្តន៍​។​

​ប្រកាស​នេះ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត​អ៊ុក​រ៉ាប៊ុន​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​ជនបទនិង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​និង​លោក​អភិបាលក្រុង​ស្រុក​ទាំង​៨​មេឃុំ​ចៅសង្កាត់​។​

​លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន បាន​សំដែង​នូវ​ក្តី​មោទនភាព​ចំពោះ​ខេត្តព្រះវិហារ ដែល​ត្រឹម​មួយរយៈ​ពេល​ខ្លី បាន​ប្រែ​មុខមាត់​ថ្មី​មានការ​អភិវឌ្ឍន៍​ស្ទើរ​គ្រប់​វិស័យ​ចាប់តាំងពី​ទីប្រជុំជន​រហូតដល់​ជនបទ​ដាច់​ស្រ​យ៉ា​ល​។​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​«​និយាយ​រួម​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​នៅ​នៅក្នុង​ប្រទេស​របស់​យើង ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​រីកចំរើន​ដូចៗ​គ្នា​»​។​

ជាមួយគ្នា​នោះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឲ្យ​ប្រធាន​មន្ទីរ​ដែល​ទើប​តែងតាំង​ថ្មី​ត្រូវខិតខំ​បំពេញការងារ​ឱ្យបាន​ស្របតាម​តាម​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​រប​ស់​អាជ្ញាធរខេត្ត​ព្រះវិហា​រ​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​អភិវឌ្ឍន៍ជនបទ​ក្លាយជា​វិស័យ​មួយ​ដែលមាន​សារសំខាន់​ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ពិតប្រាកដ​។​

​ដោយឡែក​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​លោក​បណ្ឌិត អ៊ុក​រ៉ាប៊ុន​ដែល​បានប្រកាស​ផ្តល់​ផ្លូវ​កៅស៊ូ​ប្រវែង​១០០​គីឡូម៉ែត្រ​នៅក្នុង​ខេត្តព្រះវិហារ​នៅក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ​។​លោក​អភិបាលខេត្ត បាន​ចាត់ទុកថា នេះ​ជា​ដំណឹង​រីករាយ​មួយ​សម្រាប់​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តព្រះវិហារ​ទាំងមូល​។​

លោក​អភិបាលខេត្ត​បា​បន្តថា «​ខេត្តព្រះវិហារ​បច្ចុប្បន្ន​នេះ មានការ​អភិវឌ្ឍន៍​រីកចំរើន​គ្រប់​វិស័យ មិន​ចាញ់​ខេត្ត​ក្រុង​ដ៍ទៃ​ឡើយ ដែល​ការរីកចំរើន​នេះ គឺ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​»​។​

លោក​ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​នៅ​ខេត្តព្រះវិហារ​ដែល​បានរួម​សហការគ្នា​ខិតខំ​បំពេញការងារ​ភារកិច្ច​យ៉ាង​ល្អ​ធ្វើយ៉ាងណា​ឲ្យ​ខេត្តព្រះវិហារ​កាន់តែ​មាន​ការអភិវឌ្ឍន៍​រីកចំរើន​ថែមទៀត​៕S/