​ខេត្តព្រះវិហារ​ប្រជុំ​ពិនិត្យ​លទ្ធផល​បញ្ចប់​គម្រោង​កែលម្អ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​កខ្វក់​

250
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៩​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជ​ញ្ចូ​ន​ខេត្តព្រះវិហារ​បាន​ចូលរួម​កិច្ចប្រជុំ​ពិនិត្យ​និង​ពិភាក្សា​លើ​លទ្ធផល​បញ្ចប់​គម្រោង​សិក្សា​កែលម្អ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​កខ្វក់​ក្នុង​ក្រុង​ព្រះវិហារ​។​

​កិច្ចប្រជុំ​នេះ​ក្រោម​អធិបតីភាព​លោក​គោ​ស៊ុ​ប៊ុន​សឿត​អភិបាលរង​ខេត្តព្រះវិហារ​,​លោក​ចៅ​សុភៈ​ភិ​បាល​ប្រធាន​នាយកដ្ឋាន​សំណង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​(SMCD/MPWT)​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​សាលាខេត្ត​ព្រះវិហារ​។​

ក្នុង​កិច្ចប្រជុំ​នេះ​បទ​បង្ហាញ​ការសិក្សា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ​ក្រុង​ព្រះវិហារ​ធ្វើឱ្យ​ប្រសើរឡើង​ការអភិវឌ្ឍ​ក្រុង​រំដោះ​ទឹកភ្លៀង​និង​ទឹក​កខ្វក់​ក្នុង​ទីក្រុង​។​ដើម្បី​ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​(​ផ​.​យ​.​អ​.​ជ​) ឆ្នាំ​២០១៩ ដល់ ២០២៣៕S/​