​ខេត្តព្រះវិហារ​ផ្លាស់ប្ដូរ​និង​តែងតាំង​ប្រធាន​ពន្ធនាគារ​ថ្មី​

284

(​ព្រះវិហារ​)៖​កាលពី​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៧​នៅ​ខេត្តព្រះវិហារ​មានការ​ផ្លាស់ប្ដូរ​និង​តែងតាំង​ប្រធាន​ពន្ធនាគារ​ថ្មី​ដោយ​ប្រធាន​ចាស់​បាន​ចូលនិវត្តន៍​។​លោក​យុន​ម៉ា​នី​អតីត​អនុប្រធាន​ពន្ធនាគារ​ខេត្តកំពង់ធំ​បាន​ចូលកាន់​តំណែង​ជា​ប្រធាន​ពន្ធនាគារ​ខេត្តព្រះវិហារ​ជំនួស​លោក​ហេង​ហ៊ួ​ន​ប្រធាន​ចាស់​ដែល​បាន​ចូលនិវត្តន៍​។

ពិធី​ប្រកាស​ចូលកាន់​តំណែង​រប​ស់​ប្រធាន​ពន្ធនាគារ​ខេត្តព្រះវិហារ​ថ្មី​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​វត្តមាន​លោក​ប៉ាវ​ហមផាន​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដោយមាន​ការចូលរួម​ពី​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​ព្រមទាំង​ប្រធាន​មន្ទីរ​មន្ត្រី​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ជាច្រើនរូប​ទៀត​។​
​លោក ប៉ាវ ហមផាន និង​លោក អ៊ុន ចាន់​ដា បាន​ស្វាគមន៍​ចំពោះ​វត្តមាន​លោក​ប្រធាន​ពន្ធនាគារ​ថ្មី សម្រាប់​ខេត្តព្រះវិហារ ដែល​ត្រូវ​ប្រកាស​ចូលកាន់​តំណែង​នៅថ្ងៃនេះ​។​លោក​បាន​ផ្តាំផ្ញើ​ឲ្យ​ប្រធាន​ពន្ធនាគារ​ថ្មី​ត្រូវ​សហការ​សាមគ្គី​ជាមួយ​មន្ត្រីក្រោមឱវាទ ដើម្បី​ដឹកនាំ​អង្គភាព​ពន្ធនាគារ​ខេត្ត​ឲ្យ​មានការ​រីកចម្រើន​។​លោក យុន ម៉ា​នី ប្រធាន​ពន្ធនាគារ​ខេត្តព្រះវិហារ​ថ្មី ក៏បាន​ប្តេជ្ញាចិត្ត​ថា នឹង​អនុវត្តន៍​តួនាទី​របស់លោក​ឲ្យ​បាន​ខ្ជាប់ខ្ជួន ប្រកបដោយ​ការយកចិត្តទុកដាក់​៕S/​ដោយ​៖​សៅ​វ៉ាន់ឌី​

​ខេត្តព្រះវិហារ​ផ្លាស់ប្ដូរ​និង​តែងតាំង​ប្រធាន​ពន្ធនាគារ​ថ្មី​