​ខេត្តមណ្ឌលគិរី​ឆ្នាំនេះ​ការរៀបចំ​ស​ង្ក្រា​ន​ល្អ​ប្លែក​ដ៏​ទាក់ទាញ​

369
ចែករម្លែក
  • 5
    Shares

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​ដើម្បី​ត្រៀម​អបអរសាទរ​កម្មវិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំកុរ​នេះ មណ្ឌលគិរី​បានបង្ហាញ​នូវ​ការរៀបចំ​ដ៏​ល្អ​ខុសប្លែក​ពី​ឆ្នាំមុនៗ​ក្រោម​ការរៀបចំ​ឡើង​ពី​ថ្នាក់ដឹកនាំ​ខេត្ត​រួមទាំង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​។​

ក្នុងនោះ​កម្មវិធី​សប្បាយៗ​ជាច្រើន​សម្រាប់​ជនរួមជាតិ​ក៏មានដែរ​សូម​មើល​នូវ​ខាងក្រោម​ព្រមទាំង​ទិដ្ឋភាព​នៃ​ការ​រចនា​៖-​ការ​ទស្សនា​ភូមិ​វប្បធម៌​ជនជាតិដើម​ភាគតិច – ការ​ទស្សនា​សៈយ​ក្ស ឬ សាស់​យក្ស​ធំជាងគេ​- ការលេង​ល្បែង​កម្សាន្ត​ក្នុង​តំបន់​ត្រជាក់ចិត្ត​
-​ទាញ​ព្រាត់​លើទឹក​សាប៊ូ​-​ប្រដាល់សេរី​ធ្លាក់ទឹក​-​ជិះ​កង់​ឆ្លងកាត់​តំបន់​ឧ​ប​ស័គ្គ​និង​មាន​ល្បែង​ប្រជាប្រិយ​ជាច្រើន​ទៀត ដូចជា​ឡើង​សសរ​ខ្លាញ់ បោះ​អ​ង្គុ​ញ ចោល​ឈូង ចាប់​ទា​ក្នុង​ទ្រុង ។​ល​។

​អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ​អ្នកចូលរួម​ក៏បាន​ភ្លក់​នូវរស់​ជាតិ​ម្ហូប​ជនជាតិដើម​ភាគតិច​ដែល​ពេញនិយម​ទាំង​២២​មុខ​ទៀតផង ។​សូមកុំ​ភេ្ល​ច​ណា សង្ក្រាន្ត​មណ្ឌលគិរី ២០១៩៕S/

​ ​ ​ ​ព័ត៌មាន​រូបថត ប្រ​ភ​ពី​មន្ទីរ​ព័ត៌មាន​ខេត្ត​