​ខេត្តសៀមរាប​មិនមាន​ការស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ទេ​នៅ​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ

558
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បានបញ្ជាក់​ថា​មិនមាន​ការស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ទេ​នៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទីនេះ​។​នេះ​គឺជា​ការបញ្ជាក់​របស់លោក​ក្រុស​សារ៉ាត់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប នៅក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ដែល​បាន​រៀបចំឡើង​នៅ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ​។​

​លោក​ក្រុស​សារ៉ាត់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បានបញ្ជាក់​ថា​ជំងឺគ្រុនចាញ់​ដែល​ចម្លង​ដោយ​មូស​ដែកគោល​ញី គឺជា​បញ្ហា​អាទិភាព​ក្នុងចំណោម​ជំងឺឆ្លង​នានា​ឈានមុខ​នៅក្នុង​ប្រទេស កម្ពុជា ដែល​ក្រសួងសុខាភិបាល​និង​មន្ទីរ​សុខាភិបាល​ខេត្ត​កំពុងតែ​យកចិត្តទុកដាក់​។​ដើម្បី​ជួយ​ឱ្យ​ប្រទេស​យើង​សម្រេចបាន​គោលដៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​សម្រាប់​មេរោគ​ប្លា​ស្មូ​ដ្យូ​ម ហ្វា​ល់​ស៊ី​ប៉ា​រ៉ូម​នៅ​ឆ្នាំ​២០២០ និង​គ្រប់​ទម្រង់​នៃ​ជំងឺគ្រុនចាញ់​ក្នុង​ឆ្នាំ​២០២៥ ។​

​លោក បា​នប​ន្ថ​ថា នៅ​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ មិនមាន​ការស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ទេ​។ ក៏ប៉ុន្តែ ជំងឺគ្រុនចាញ់​នៅតែ​ជា​បញ្ហា​ចំពោះ​សុខភាព​សាធារណៈ​គឺអាច​នាំឱ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សុខភាព​មាតា​និង​កុមា​រហើយ​បើទោះបីជា​មិនមាន​ការស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ក៏ពិតមែន​។​ប៉ុន្តែ​យើង​នៅ​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ដូចជា​បញ្ហា​ប្រជាជន​ចល័ត​ទៅធ្វើ​ការ​ក្នុង​តំបន់​គ្រុនចាញ់​ទាំង​នៅក្នុង​និង​ក្រៅប្រទេស​,​។​

បើតាម​របាយការណ៍រ​បស់​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​នេះ ស្ថានភាព​ជំងឺគ្រុនចាញ់​មានការ​ថយចុះ​បើ​ធៀប​នឹង​ពេលវេលា​ដូចគ្នា​នា​ឆ្នាំកន្លងមក​ដែល​ករណី​គ្រុនចាញ់​វិជ្ជមាន​សរុប​ចំនួន ១០៥​ករណី ក្នុងនោះ ប្រភេទ​ប៉ារ៉ាស៊ីត​ប្លា​ស់​ស្មូ​ដ្យូ​ម​ហ្វា​ល់​ស៊ី​ប៉ា​រ៉ូម ចំនួន​៥​ករណី ,​ប្រភេទ​ចម្រុះ​ចំនួន​២​ករណី​និង​ប្រភេទ​ប៉ារ៉ាស៊ីត​ប្លា​ស់​ស្មូ​ដ្យូ​ម​វីវ៉ា​ក់​ចំនួន​៩៨​ករណី​ប៉ុន្តែ​មិនមាន​ករណី​ស្លាប់​នោះទេ ៕S/

​រូបភាព​:​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បានបញ្ជាក់​ថា​÷​មិនមាន​ការស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ទេ​នៅ​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ៕​គូលែន