​ខេត្តសៀមរាប​រៀបចំ​បុណ្យអុំទូក​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ​និង​អកអំបុក

414
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាបៈ​កាលពីរ​សៀ​ល​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅ​ដងស្ទឹង​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប​មាន​ប្រកួត​ប្រណាំងទូក​(​ង​)​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​និង​សំពះ​ព្រះ​ខែ​អកអំបុក​។​ពិធី​នេះ​ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់លោក​អ៊ឹង​ហឿន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​,​លោក​ទៀ​សីហា​អភិបាលខេត្ត​។​

​តាម​សេចក្តីរាយការណ៍​របស់​អនុគណៈកម្មការ​បច្ចេក​ទេស​បានឱ្យដឹងថា​ក្នុង​ឆ្នាំ​២០១៩​នេះ​ការ​ប្រណាំងទូក​(​ង​) មាន​ទូក​ចូលរួម​ចំនួន​៣៣​មាន​ទូក​នារី​៥​ដែលមាន​ចំណុះ​២២​នាក់​។​មាន​កីឡាករ កីឡា​ការី​សរុប​១.៥២៨​នាក់​នារី​១១០​នាក់​និង​កីឡាករ​កីឡា​ការី​បម្រុង​សរុប​ចំនួន​១៨៦​នាក់​អ្នកដឹកនាំ​៦២​នាក់​។​តាម​ប្រភេទ​ទូក​ខ្នាត​អន្តរជាតិ​ដែល​បាន​កំណត់ដោយ​គណៈកម្មាធិកា​រ​ជាតិ​កីឡា​អូឡាំពិក ដើម្បី​សម្រាប់​ប្រ​គួ​ត​ជា​លក្ខណៈ​ជាតិ​អន្តរជាតិ​។​ក្នុង​ពិធី​ប្រណាំងទូក​(​ង​)​នេះ​ក៏មាន​ការចូលរួម​ប្រកួតប្រណាំង​នូវ​ក្រឡោ​ចំនួន​៦​គូ​និង​ទូក​ខ្នាតតូច​២​គូ​ដែលជា​សម្បត្តិ​វប្បធម៌​ប្រពៃណី​ខ្មែរ​នៅ​ខេត្តសៀមរាប ។​

លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប​បាន​មានប្រសាសន៍​ក្នុង​ការបើក​ប្រកួត​ប្រណាំងទូក​(​ង​)​ថា ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃ​១៤១៥​កើត​ខែកត្តិក​នៅ​ខេត្ត​ប្រវត្តិសាស្ត្រ​មួយ​នេះ​តែង​ប្រារព្វ​ធ្វើ​ទៅតាម​ប្រពៃណី​ខ្មែរ​។​ពី​ធី​បាន​ប្រព្រឹត្ត​ទៅក្នុង​លក្ខខណ្ឌ សន្តិសុខ សណ្តាប់ធ្នាប់ និង សុវត្ថិភាព​សង្គម​ល្អប្រសើរ ដែល​កត្តា​ចំបង​នេះ​បាននិងកំពុង​មាន​ឥទ្ធិពល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​ឲ្យ​ចូលមក​ទស្សនា​កម្សាន្ត​ខេត្តសៀមរាប​កាន់តែច្រើន​ឡើងៗ ។

​លោក​អភិបាលខេត្ត​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ជនរួមជាតិ​ទាំងអស់​ដែល​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​សូម​ចូលរួម​ថែរក្សា​នូវ​អនាម័យ​បរិស្ថាន​ក្នុងការ​លើកស្ទួយ​វប្បធម៌​សោ​ភ័​ណ្ឌ​ភាព​ក្រុង​ប្រវត្តិសាស្ត្រ​អង្គរ ព្រមទាំង​រក្សា​ការពារ​នូវ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន សំខាន់​កុមារ​តូចៗ នៅក្នុង​ពិធីបុណ្យ​នេះ​ផងដែរ​៕S

​រូបភាព​÷ ខេត្តសៀមរាប​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​៕ បាយ័ន​