​ខេត្តសៀមរាប​អ្នក​ពាក់មួក​សុវត្ថិភាព​មាន​អត្រា​ខ្ពស់​ជាងគេ​នៅ​ទូទាំងប្រទេស

254
ចែករម្លែក

​ដោយ​បាយ័ន​/​សៀមរាបៈ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បង្ហាញថា ខេត្តសៀមរាប មាន អ្នកបើកបរ ម៉ូតូ ដោយ ពាក់មួក សុវត្ថិភាព ចំនួន​៩២​ភាគរយ​។ គឺជា អត្រា ខ្ពស់ ជាងគេ បំផុត ខណៈ អ្នកជិះ ម៉ូតូ នៅក្នុង ទីក្រុង ភ្នំពេញ មានតែ​៨៩​ភាគរយ ដែលជា អត្រា ខ្ពស់ លំដាប់ ទី​២​។ ចំណែក ខេត្ត​ផ្សេងៗ​ទៀត មាន អ្នកជិះ ម៉ូតូ ពាក់មួក សុវត្ថិភាព ត្រឹមតែ ពី ៥០ ទៅដល់​៦០​ភាគរយ​ហើយ ខេត្ត ដែលមាន អត្រា អ្នកជិះ ម៉ូតូ ពាក់មួក សុវត្ថិភាព ទាប ជាងគេ បំផុត គឺ ខេត្ត មណ្ឌល​គី​រី ដែលមាន ត្រឹមតែ​៤០​ភាគរយ​។​

​តាម​របាយការណ៍​រប​ស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានបញ្ជាក់​បន្ថែមថា​បន្ទាប់ពី​នគរបាល​ចរាចរណ៍​បាន​អនុវត្ត​យុទ្ធនាការ​មួយខែ​ដើម្បី​ចាប់​ឃាត់​ម៉ូតូ​មិន​ផាកពិន័យ​តែ​តម្រូវឱ្យ​ទៅរក​មួក​មក​ពាក់​ទើប​ឱ្យ​បន្តដំណើរ ដែល​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៩​ខែកក្កដា ដល់ ថ្ងៃទី​១៨​ខែសីហា ដោយ បាន ត្រួតពិនិត្យ អ្នកបើកបរ ម៉ូតូ ១៥.២១៤​គ្រឿង​។​ក្នុងនោះ អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព មាន ១ .២១៧​គ្រឿង ឬ ស្មើនឹង​០.៨​ភាគរយ​។​

​សូមបញ្ជាក់ថា ក្រោយពី បញ្ចប់ យុទ្ធនាការ មួយខែ នេះ នគរបាល​ចរាចរណ៍ នឹង ចាប់ផ្ដើម ផាកពិន័យ ជា ទឹកប្រាក់ ឡើងវិញ ចំពោះ អ្នកបើកបរ ម៉ូតូ មិន ពាក់មួក សុវត្ថិភាព ដោយ ត្រូវ ពិន័យ ប្រាក់​១​ម៉ឺន​៥​ពាន់ រៀល ហើយ តម្រូវឱ្យ ទៅរក មួក មក ពាក់ ទើប អនុញ្ញាតឱ្យ បន្តដំណើរ​។ ដែល ការចាប់​ផាកពិន័យ​នេះ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៩​សីហា​។​ដូចនេះ​បងប្អូន​ប្រជាជន​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៍ហើយ​អ្នកបើកបរ​ម៉ូតូ​ត្រូវ​បន្ត​ចូលរួម​ពាក់មួក​សុវត្ថិភាព​ឱ្យបាន​១០០​ភាគរយ​៕S/

​រូប​ថ​តៈ​មោទនភាព​ខេត្តសៀមរាប ទទួលបាន​អត្រា​អ្នក​ពាក់មួក​សុវត្ថិភាព​រហូតដល់ ៩២% ដែលជា​អត្រា​ខ្ពស់​ជាងគេ​នៅ​ទូទាំងប្រទេស​(​បាយ័ន​)​