​ខេត្ត​ចំនួន​៣ ប្រកួត​តម្លើង​ខ្សែក្រវាត់ ដល់​សិស្ស​

877
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
ភ្នំពេញ​៖ បណ្ឌិត្យសភា​តេ​ក្វាន់​ដូ WT (World Taekwondo) កម្ពុជា សហការ​ជាមួយ ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ បានរៀបចំ​ការប្រកួត តម្លើង​ខ្សែក្រវាត់ ដល់​កីឡាករ កីឡាការិនី តេ​ក្វាន់​ដូ WT ចំនួន ៣ ខេត្ត រួម ដែលមាន​តេ​ក្វាន់​ដូ WT ជាង ២០០ នាក់ ចាប់ផ្តើម​ពីថ្ងៃ​ទី​២៥ មក​នោះ នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣០ ឧសភា ខាងមុខនេះ ។​

​ការប្រកួត​តម្លើង​ខ្សែក្រវាត់ ដល់​កីឡាករ​-​កីឡាការិនី តេ​ក្វាន់​ដូ WT ដោយមាន​ចូលរួម​ពី​លោក ហែម សំណាង អនុប្រធាន​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT លោក ឆ​យ យ៉ុង​សុក គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ និង​លោក​វណ្ណឌី មន្ត្រី​នៃ​បណ្ឌិត្យសភា​តេ​ក្វាន់​ដូ WT ។​

​លោក វណ្ណឌី បាន​ប្រាប់​ដឹងថា ការ​តម្លើង​នេះ បណ្ឌិត្យសភា​តេ​ក្វាន់​ដូ WT កម្ពុជា សហការ​ជាមួយ ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT ធ្វើឡើង​ចំនួន ៣ ខេត្ត គឺ​ខេត្តបាត់ដំបង ក្លិប​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប​។ ចំពោះ​ខេត្តបាត់ដំបង មាន​កីឡាករ -​កីឡាការិនី ៨៥ នាក់ ខេត្ត​ប៉ោយប៉ែត មាន​កីឡាករ -​កីឡាការិនី ៤៥ នាក់ និង​ខេត្តសៀមរាប មាន​កីឡាករ -​កីឡាការិនី ជាង ១០០ នាក់​។

​លោក​បាន​បន្តថា នៅ​ថ្ងៃទី​១ ខែមិថុនា នឹងមាន​រៀបចំ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ WT ពានរង្វាន់ កុង​សុង កូរ៉េ ប្រចាំខេត្ត​សៀមរាប​៕v

អ្នក​ដែល​ចូលរួម​ប្រឡង​ខ្សែក្រវាត់​
អ្នក​ដែល​ចូលរួម​ប្រឡង​ខ្សែក្រវាត់​