​ខេត្ត​ជាំ​ង​ស៊ូ​ប្រារព្ធ​ធ្វើ​ទិវា​សប្តាហ៍​វប្បធម៌​នៅ​កម្ពុជា​

7614
ចែករម្លែក
  • 9
    Shares

ដោយៈ​សុផល​/​ភ្នំពេញ​៖​ខេត្ត​ជាំ​ង​ស៊ូ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃទី​១៨​ខែកុម្ភៈ​បានដាក់​សម្ពោធ​មហោស្រព​ទស្សនីយភាព​ល្ខោន​សណ្តែកក្រហម​នៅក្នុង​ទិវា​សប្តាហ៍​វប្បធម៌​របស់ខ្លួន​នៅ​កម្ពុជា​។​សប្តាហ៍​វប្បធម៌​ខេត្ត​ជាំ​ង​ស៊ូ នឹង​ប្រារព្ធ​ធ្វើ​ក្នុងប្រទេស​កម្ពុជា នាទី​ក្រុងភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប​ចាប់ពី​ថ្ងៃទី​១៧​ដល់​២៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​ដើម្បី​ឆ្លើយតប​នឹង​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​។​

ក្នុង​ពិធី​សម្ពោធ​មហោស្រព​ទស្សនីយភាពរ​បាំ​ក្នុង​ទិវា​សប្តាហ៍​វប្បធម៌​ខេត្ត​ជាំ​ង​ស៊ូ នា​ថ្ងៃទី​១៨​កុម្ភៈ ឆ្នាំ​២០១៩​នៅ​មហោស្រព​កោះ​ពេជ្រ​លោក​ឯក​សំអុល​ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​ចិន​បាន​ថ្លែងថា​៖​ឆ្នាំ​២០១៩​នេះ​គឺជា​ឆ្នាំ​ដ៏​ប្រពៃ​បន្ថែម​មួយកម្រិត​ទៀត​នៃ​មិត្តភាព​ដែកថែប​រវាង​កម្ពុជា​និង​ចិន​។

​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​យើង​ទាំងពីរ​បានកំណត់​យក​ថា​ជា​ឆ្នាំ​វប្បធម៌​-​ទេសចរណ៍​កម្ពុជា​-​ចិន​។​លើសពីនេះ​ឆ្នាំ​២០១៩​ជាការ​ចាប់ផ្តើម​នៃ​គីឡូម៉ែត្រ​ថ្មី​នៃ​សករាជ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ចិន​លើ​ការ​បន្សា​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​១ ផ្លូវ​១ និង​យុទ្ធសាស្ត្រ​ចតុកោណ​។​

​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​ប្រទេស​ចិន​លើ​ការអនុវត្ត​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​១​ផ្លូវ​១​។ ក្នុង​គោលបំណង​សម្រេច​ឱ្យបាន​នូវ​សហគមន៍​រួមគ្នា ជោគវាសនា​តែមួយ​ដើម្បី​ផ្តល់​ផលប្រយោជន៍​កាន់តែច្រើន​បន្ថែមទៀត​ដល់​ប្រជាជាតិ​នៃ​ប្រទេស​យើង​ទាំងពីរ​។​

​លោក​បាន​បន្តថា​វិនិយោគិន និង​ទេសចរ​ជនជាតិ​ចិន​ជាពិសេស វិនិយោគិន និង​ទេសចរ​ខេត្ត​ជាំ​ង​ស៊ូ បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​និង​ពង្រឹងពង្រីក​ថែមទៀត​នូវ​ចំណងទាក់ទង​ជា​មេត្រីភាព​និង​មិត្តភាព​រវាង​ប្រជាជាតិ​យើង​ទាំងពីរ​ដែលមាន​តាំងពី​បុរាណកាល​មក​។​

​លោក​វ៉ាង​វិ​ន​ធាន​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​លើកឡើងថា​៖​ខេត្ត​ជាង​ស៊ូ​គឺជា​ខេត្ត​សេដ្ឋកិច្ច​មួយ​ដែល​រីកចម្រើន​នៅ​តំបន់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​នៃ​ប្រទេស​ចិន​ហើយ​ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​រីកចំរើន​បំផុត​នៅក្នុង​ប្រទេស​ចិន​តាំងពី​សម័យបុរាណ​។​ជាពិសេស​ចាប់តាំងពី​ការ​កំណែទម្រង់​និង​ការបើកចំហ​របស់​ប្រទេស​ចិន ខេត្ត​ជាំ​ង​ស៊ូ​តែងតែ​ឈានមុខ​គេ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ។​

ក្នុង​រយៈ​៤០​ឆ្នាំ​ជាប់​គ្នា​នៃ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ដែល​ធ្វើឱ្យ​ការរស់នៅ​របស់​ប្រជាជន​ក្នុង​ទីក្រុង​និង​ជនបទ​មានការ​ផ្លាស់ប្តូរ​និង​ស្ថិតនៅ​លំដាប់​ជួរមុខ​គេ​។​ឆ្នាំ​២០១៨​ផលិតផល​ក្នុង​ខេត្ត​បាំង​ស៊ូ​សរុប​បាន​កើន​ឡើងដល់​៩.២៦​ពាន់​លាន​យ័ន​។​តាមរយៈ​ការតាំងពិព័រណ៍​“​ជំនួប​អ៊ូ​ស៊ី​”​ក្នុង​សប្តាហ៍​វប្ប​ធ​ម៍​ខេត្ត​ជាំ​ង​ស៊ូ​យើង​អាច​មើលឃើញ​លក្ខណៈពិសេស​នៃ​វប្ប​ធ​ម៍​ទីក្រុង​ខេត្ត​ជាំ​ង​ស៊ូ​និង​សមិទ្ធិផល​កំណែទម្រង់​និង​ការបើកចំហ​អស់​រយះពេល​៤០​ឆ្នាំ​មកនេះ​។​

​លោក​បន្តថា​បន្ថែម​ពីលើ​សេដ្ឋកិច្ច​ខេត្ត​ជាំ​ង​ស៊ូ​ក៏មាន​វប្បធម៌​ជាទី​មោទនភាព​ផងដែរ​។​រចនា​ប័​ទ្ឋ​ជំនាន់​អ៊ូ​និង​ហាន​ដែលមាន​រួមបញ្ចូល​ធាតុ​ទាំង​ខាងជើង​និង​ខាងត្បូង​គឺមាន​គ្រឹះ​យ៉ាង​ជ្រាលជ្រៅ​។​ភាព​ទាក់ទាញ​នៃ​ទេសភាព​ភាគខាងត្បូង​ដ៏​សម្បូរបែប​ជា​បេតិកភណ្ឌ​អរូបី​ដែល​បានបង្ហាញ​ពី​តំបន់​និង​លក្ខ​ណះ​ពិសេស​របស់​ខេត្ត​។​

​លោក​ទូត​បាន​បញ្ជាក់ថា​ការបង្ហាញ​របាំ​“​សណ្តែកក្រហម​នៃ​ប្រទេស​ភាគខាងត្បូង​”​គឺជា​ប្រធានបទ​ទាក់ទង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ដែលជា​ស្នាដៃ​សិល្បៈ​ពិតប្រាកដ​និយម​។​តាមរយៈ​ការសំដែង​និង​តាំងពិព័រណ៍​ក្នុង​សប្តាហ៍​វប្ប​ធ​ម៍​ជាំ​ង​ស៊ូ​”​គឺ​យើងទាំងអស់គ្នា​អាច​មើលឃើញ​រូបចម្លាក់​តុក្កតា​ដីឥដ្ឋ​ហួយ​សាន ឬ​ស្សី​ធ្លាក់ ក្រដាសសែន ក្រណាត់​ប៉ាក់ ក្រដាស​កាត់​និង​ឧបករណ៍​ភ្លេង​ជាដើម និង​អាច​ជួប​ជជែក​ជាមួយ​អ្នក​ស្នង​មរតក​ទាំងនេះ​ដោយផ្ទាល់​។​

​លោក​បាន​លើកឡើងថា​”​ប្រទេស​ចិន​និង​កម្ពុជា​គឺជា​មិត្ត​ល្អ​និង​អ្នកជិតខាង​ល្អ​នឹង​គ្នា​។ ថ្មីៗ​នេះ ដំណើរ​ទស្សនកិច្ច​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ទៅកាន់​ប្រទេស​ចិន​ដែល​បាន​ជួប​ជាមួយ​មេដឹកនាំ​ចិន​និង​បាន​ឈានដល់​ការមូល​មតិ​គ្នា​ជាថ្មី​លើ​ការអភិវឌ្ឍ​បន្ថែមទៀត​នូវ​ភាពជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​។​

ភាគី​ទាំងពីរ​បានកំណត់​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ដែល​ចេញផ្សាយ​ដោយ​បញ្ជាក់​យ៉ាងច្បាស់​ថា​ភាគី​ចិន​មាន​ឆន្ទៈ​បន្ត​គាំទ្រ​អាជីវកម្ម​មានកេរ្តិ៍ឈ្មោះរ​បស់​ចិន​ក្នុងការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​និង​គម្រោង​សំខាន់​ដទៃទៀត​តួយ៉ាង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ជាដើម​”​។​

​លោក​បាន​បន្ថែមថា​ឆ្នាំ ២០១៩ គឺជា “​ឆ្នាំ​ទេសចរណ៍វប្បធម៌​កម្ពុជា​-“​ចិន​”​។​ក្នុងអំឡុង​ពេលនេះ​ប្រទេស ទាំងពីរ​នឹង​លើកកម្ពស់​សកម្ម​ភាពជា​បន្តបន្ទាប់​ដូចជា​វប្ប​ធម៌​កីឡា​ទេសចរណ៍​និង​ការផ្លាស់ប្តូរ​យុវជន​ជាដើម ក្នុងន័យ​បន្ត​មិត្ត​ភាពជា​ប្រពៃណី​និង​ការពង្រីក​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​។​

​លោក​បន្តថា​៖”​យើង​មាន​ឆន្ទៈ​បន្ត​ជំរុញ​ដល់​ភ្ញៀវទេសចរ​ចិន​កាន់តែច្រើន​មកកាន់​ប្រទេស​កម្ពុជា​បន្ថែមទៀត​ខណៈ ចំនួន​ភ្ញៀវទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​បាន​កើន​ដល់ ២​លាន​នាក់​កាល​នៅ​ឆ្នាំមុន​។ ភាគី​ទាំងពីរ​នឹង​រៀបចំ​ឱ្យមាន​ក្រុម​សិល្បៈ​អក្សរសាស្ត្រ​ដើម្បី​ផ្លាស់ប្តូរ​ទស្សនកិច្ច​បន្ថែ​ម​ទៀត​ព្រមទាំង​បន្ត​ពង្រឹង​ការផ្លាស់ប្ដូរ​និង​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​នៅក្នុង​វិស័យ​ដូចជា​វប្បធម៌​ប្រពៃណី​និង​ខិតខំ​ដើម្បី​សម្រេចបាន​នូវ​កិច្ចសហប្រតិបត្តិការ​និង​ការ​ទទួលផល​ពី​វិស័យ​ទេសចរណ៍​និង​វប្បធម៌​សិល្បៈ​។​ព្រឹត្តិការណ៍​សប្តាហ៍​វប្បធម៌​ខេត្ត​ជៀង​ស៊ូ​បាន​បើក​ការចាប់ផ្តើម​ដ៏​ល្អ​សម្រាប់​ឆ្នាំ​ទេសចរណ៍វប្បធម៌​កម្ពុជា​ចិន​”​។

លោក​សង្ឃឹម​និង​ជឿជាក់ថា​ភាគី​ទាំងពីរ​នឹង​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​ក្នុង​រយៈពេល​ខាងមុខ​និង​រួមចំណែក​ជា​វិជ្ជមាន​ក្នុងការ​បង្កើន​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក​និង​មិត្តភាព​ជ្រាលជ្រៅ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​សម្តេចព្រះរាម នរោត្តម បុប្ផា​ទេវី សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​មាន​ព្រះរាជបន្ទូល​ថា​៖​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន​មាន​ប្រវត្តិ​យូរអង្វែង​ជិត​ពីរពាន់​ឆ្នាំ​មកហើយ​។

​ប្រទេស​ទាំងពីរ​នេះ​មាន​អរិយធម៌​ដ៏​បុរាណ​និង​អស្ចារ្យ​បេតិកភណ្ឌ​វប្បធម៌​សម្បូរបែប​បាន​កសាង​នូវ​ភាព​ស្និត​ស្នាល​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ។ ព្រះអង្គ​មាន​ព្រះបន្ទូល​ទៀតថា​កាលពី ៦០ ឆ្នាំមុន ព្រះបិតា​ស្ថាបនិក​ព្រះបាទ​នរោត្តម​សីហនុ​ជាមួយ​មេដឹកនាំ​ចិន​លោក​ម៉ៅ​សេទុង​លោកនាយក​រដ្ឋមន្ត្រី​ជូអេន​ឡាយ​បាន​បង្កើត​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ចិន​ដែលជា​គំរូ​គួរឱ្យ​ទុកចិត្ត​បំផុត​។

ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​ចិន​ដែល​ទទួលបាន​សមិទ្ធិផល​ដូច​ក្នុងពេល​បច្ចុប្បន្ន​គឺ​យើង​មិនអាច​បំភ្លេច​គុណបំណាច់​របស់​ព្រះបិតា​ស្ថាបនិក​ព្រះបាទ​នរោត្តម​សីហនុ​និង​លោក​ម៉ៅ​សេទុង​លោកនាយក​រដ្ឋមន្ត្រី​ជូអេន​ឡាយ​និង​ថ្នាក់ដឹកនាំ​ជំនាន់​មុន​ផ្សេងទៀត​នៃ​ប្រទេស​ទាំង​ពីរបាន​នោះទេ​។​

ចំណងមិត្តភាព​កម្ពុជា​ចិន​បាន​ចាក់ឫស​ក្នុង​វប្ប​ធ​ម៍​និង​ទឹកចិត្ត​រវាង​ប្រជាជន​ទាំងពីរ​ហើយ​ការផ្លាស់ប្តូរ​វប្ប​ធ​ម៍​សិល្បៈ​ជា​ញឹកញាប់​បន្ថែមទៀត​គឺជា​ការចាក់​បញ្ចូល​នូវ​ភាពរស់រវើក​និង​ក​ម្លាំ​ចលករ​ចូលទៅក្នុង​មិត្ត​ភាពជា​ប្រពៃណី​រវាង​ប្រជាជន​ទាំងពីរ​និង​ស្ថិតនៅ​យូរអង្វែង​ទៅមុខទៀត​៕S/

ចំណងជើង​រូបថត​៖​ខេត្ត​ជាំ​ង​ស៊ូ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានដាក់​សម្ពោធ​មហោស្រព​ទស្សនីយភាពរ​បាំ​សណ្តែកក្រហម ដែលជា​វប្ប​ធ​ម៍​