​ខេត្ត​បន្ត​លើកកម្ពស់​គាំទ្រ​គាំពារ​សិទ្ធិ​ជីវភាព​និង​គ្រប់​ទម្រង់​នៃ​ស្ថានភាព​ស្ត្រី​

398
ចែករម្លែក
  • 2
    Shares

​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​រាជរដ្ឋាភិបាល​កម្ពុជា​និង​ដោយឡែក​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​នឹង​កំពុង​បន្ត​លើកកម្ពស់​សិទ្ធិ​គាំទ្រ​និង​គាំពារ​រ​ជីវភាព​ក៏​ដូច​គ្រប់​ទម្រង់​នៃ​ស្ថានភាព​ឋានៈ​តួនាទី​ស្ត្រី​នៅក្នុង​សង្គម​កម្ពុជា​ក៏​ដូច​ក្នុង​ខេត្ត​បច្ចុប្បន្ន​។​

​ទាំងនេះ​ជាការ​ថ្លែង​និង​សារ​ដែល​លើកឡើង​ក្នុងឱកាស​ប្រារព្ធ​ខួប​លើក​ទី​១០៨​ទិវា​អន្តរជាតិ​នារី​មីនាឆ្នាំ​២០១៩​ដែល​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០១៩​នៅ​សាលប្រជុំ​ធំ​នៃ​សាលាខេត្ត​បន្ទាយមានជ័យ​។​ក្រោម​អធិបតីភាព​លោកស្រី​ម៉ៅ​ម៉ា​ល័យ​ប្រធានកិត្តិយស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ​និង​ជា​តំណាង​លោក​ឧបនាយករដ្ឋមន្ត្រី កែ​គឹមយ៉ាន​។​​

លោកស្រី ម៉េង គឹម​ហួយ ប្រធាន​មន្ទី​កិច្ចការនារី​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថាដើម្បី​ឆ្លុះបញ្ចាំង​មក​គ្រប់​ទម្រង់​នៃ​ស្ថានភាព​ប្រសើរឡើង​របស់​ស្ត្រី​នៅ​កម្ពុជា ក៏​ដូច​នៅ​ខេត្តបន្ទាយមានជ័យ​។​ចំណេ​កលោក អ៊ុង អឿន​. ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​បាន​អាន​ព្រះរាជសារ​សម្តេច​ព្រះមហា​ក្ស​ត្រី​នរោត្តម មូ​នី​នាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព សេចក្តី​ថ្លែ​ថ្នូរ​និង​សុភមង្គល​ក្នុងឱកាស​អបអរ​ខួប​លើក​ទី​១០៨​ទិវា​អន្តរជាតិ​នារី​០៨​មីនា​១៩១១.- ០៨​មីនាឆ្នាំ​២០១៩​នេះ។

ដោយបាន​បង្ហាញអោយឃើញ​ថា ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​នៃ​ព្រះករុណា​នរោត្តម សីហមុនី ព្រះ​មា​ហា​ក្រ​ត្រ ក៏​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រ៏ បាន​បន្ត​លើកកម្ពស់ ឧ​បត​ម្ថ​ម្ភ​គាំទ្រ គាំពារ​ពេញទំហឹង​ដល់​សមភាព​យេនឌ័រ សិទ្ធិ ជីវភាព តួនាទី ឋាន​: ពោលគឺ​គ្រប់​ទម្រង់​នៃ​ស្ថានភាព​ស្ត្រី ។​

​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍​កោត​ស​សើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​ក្រសួង​កិច្ចការនារី​ក៍​ដូចជា​មន្ទី​កិច្ចការនារី​ខេត្ត​និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​នៃ​មន្ទី​អង្គភាព​ទាំងអស់​អង្គការ​ជាតិ​និង​អន្តរជាតិ​ដែល​បាន​ចូលរួម​គាំទ្រ​និង​សហការ​យ៉ាងសកម្ម​ក្នុង​ការរៀបចំ​ប្រារព្វ​ពិធី​អបអរ​សារ​ទ​ខួប​លើក​ទី​១០៨​ទិវា​អន្តរជាតិ​នារី​៨​មីនាឆ្នាំ​២០១៩​។

នា​ថ្ងៃ​ដដែល​នោះដែរ ដើម្បី​អបអរ​ទិវា​នារី​អន្តរជាតិ​៨​មីនា​នេះដែរ ប្រតិភូ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក​សួន បវរ អភិបាលខេត្ត​និង​លោកជំទាវ និង​ស្ត្រី​ជា​ថ្នាក់ដឹកនាំ អ្នកតំណាងរាស្ត្រ បាន​ទៅសួរសុខទុក្ខ​និង​ផ្តល់​កម្លាំងចិត្ត​ដល់​ស្ត្រី​១១១​នាក់​ដែលជា​ជន​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្ត ៕S/

​រូបថត : លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន និង​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ : ខេត្ត​បន្ត​លើកកម្ពស់ គាំទ្រ គាំពារ​សិទ្ធិ ជីវភាព និង​គ្រប់​ទម្រង់​នៃ​ស្ថាន​ភា​ស្ត្រី (​រូប​: ភ្នំ​ស្វាយ​)​