​ខេត្ត​ភាគខាងត្បូង​ថៃ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​នៅ​កម្ពុជា​

1101
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ការិយាល័យ​ពាណិជ្ជកម្ម​ខេត្ត​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ រួមមាន​៖​ខេត្ត​ស៊ុ​ង​ខ្លា​, យ៉ា​ឡា​,​ប៉ាត់​តានី​,​ណា​រ៉ា​ធិ​វ៉ា​ត់​,​និង​ខេត្ត​សា​ទូ​ន​។​ខេត្ត​ទាំងនេះ​បានរៀបចំ​កម្មវិធី​តាំង​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​និង​លក់​ផ​លិ​ផល​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​និង​ផលិតករ​នៃ​ខេត្ត​ទាំង​៥​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​។​

​ពិព័រណ៍​នេះ​មាន​រយៈពេល​៤​ថ្ងៃ​ផ្តើម​ពីថ្ងៃ​ទី​២៧​ដល់​៣០​ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​។​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​លើក​នេះ​ជា​លើក​ទី​២​ធំ​ជាង​លើក​ទី​១​ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​កាលពីដើមឆ្នាំ​២០១៨​។​ទំនិញ​ជាង​៥០​ស្តង់​បាន​ត្រូវ​ដាក់តាំង​បង្ហាញ​ដែល​ក្នុងនោះ​មានដូចជា​៖​សម្លៀកបំពាក់​គ្រឿងអលង្កា​រ​ផលិតផល​ចំណីអាហារ​និង​ផលិតផល​សិប្បកម្ម​មានដូចជា​៖​ស្បែកជើង​សាញ​ននោង​ដើម្បី​សុខភាព​ខ្នើយ​ដើម​កៅស៊ូ​សាប៊ូ​សំបក​មង្ឃុត​និង​គ្រឿងអលង្ការ​ដែល​ផលិត​ចេញពី​ស្រការ​ត្រី​ជាដើម​។​

​ក្រៅពីនេះ​នៅមាន​ផ្លែឈើ​ម្ហូបអាហារ​ភេសជ្ជៈ​គ្រឿងសម្អាង​និង​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​។​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា លោកស្រី រ័ត្ន​នា ធៀ​រៈ​វិសុត​សៈគុណ តំណាង​អ្នករៀបចំ​កម្មវិធី​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ភាគខាងត្បូង​នេះ​បាន​មានប្រសាសន៍ថា​៖​ទំនិញ​ដែល​ដាក់តាំង​បង្ហាញ​នេះ​នាំ​មកពី​ខេត្ត​ភាគខាងត្បូង​ទាំង​៥​របស់​ប្រទេស​ថៃ​ដែល​សុទ្ធ​តែមាន​គុណភាព​។​

​លោកស្រី​បានលើកឡើង​ថា​៖«​ទំនិញ​ថៃ​មាន​គុណភាព​ប្រជាជន​ខ្មែរ​ចូលចិត្ត​ផលិតផល​ថៃ​។​អ៊ីចឹង​ហើយ​បានជា​ខេត្ត​ភាគខាងត្បូង​ថៃ​សម្រិតសម្រាំង​ជ្រើសរើស​ផលិតផល​ល្អ​បំផុត​មកពី​តំន់​ខាងត្បូង​មក​តាំង​បង្ហាញ​នៅ​កម្ពុជា​»​។​លោកស្រី​បាន​បញ្ជាក់ថា​៖«​ពិព័រណ៍​នេះ​ជា​ឱកាស​សម្រាប់​ពាណិជ្ជករ​និង​អ្នកជំនួញ​ថៃ​បានមក​សិក្សា​ទីផ្សារ​កម្ពុជា​បន្ថែម​ដើម្បី​ដឹងថា​ប្រជាជន​កម្ពុជា​ចូលចិត្ត​ទំនិញ​ប្រភេទ​ណា​។​ជាពិសេស​មិនមែន​សម្លឹង​ទៅលើ​ការលក់ទំនិញ​តែមួយ​មុខ​នោះទេ​តែ​ក៏​ស្វែងរក​ដៃគូ​ធ្វើ​ពាណិជ​កម្ម​ជាមួយ​ពាណិជ្ជករ​កម្ពុជា​គ៏​ដូចជា​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​ភាគខាងត្បូង​វិញ​»​។​

​ក្រៅពី​ពិព័រណ៍​ក៏មាន​កម្មវិធី​ផ្ដល់​ភាពសប្បាយ​រីករាយ​ជូន​ដល់​ទស្សនិកជន​ផងដែរ​ដូចជា​ការ​ផ្សងសំណាង​ចែក​រង្វាន់​ផ្សេងៗ​រួម​ជាមួយនឹង​ការសម្ដែង​សិល្បៈ​វប្បធម៌​ថៃ​ភាគខាងត្បូង​ដែល​ល្អមើល​ប្លែក​ភ្នែក​ផងដែរ​។​តារា​និង​សិល្បករ​ល្បីៗ​របស់​ថៃ​ដូចជា​ណង់​ចាន់​ផាន់​ដាវ​,​ហ្នឹង​ចាន់​ផាន់​ដាវ​ព្រមជាមួយ​ក្រុម​សិល្បករ​ក​ម្ពុ​ជា​។

​នៅក្នុង​កម្មវិធី​មានការ​រៀបចំ​តុបតែង​ស្តង់​ទីធ្លា​និង​ទិដ្ឋភាព​ដោយ​រួម​នៃ​កម្មវិធី​ឱ្យមាន​លក្ខណៈ​បង្កប់​អត្តសញ្ញាណ​នៃ​៥​ខេត្ត​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​ព្រម​ជាមួយនឹង​ការ​ផ្ស​ប់​ផ្សាយ​ពី​ផលិតផល​ថៃ​ជូន​បងប្អូន​ក៏ដូចជា​ភ្ញៀវទេសចរ​ផងដែរ​៕S/