​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចំនួន​២​វរ​សេនា​តូច​ទទួលបាន​ម៉ូតូ​ពី​អគ្គស្នងការ​នគរបាល​ជាតិ​

493
ចែករម្លែក

ដោយ​គូលែន​/​ឧ​ត្ត​រ​មាន​ជ័​យៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែលមាន​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ចំនួន​២​កំពុង​ឈរជើង​ការពារ​តាម​បន្ទាត់​ព្រំដែន​ត្រូវ​បានទទួល​ម៉ូតូ​ថ្មី​សន្លាង​ពី​នាយ​ឧ​ត្ត​ម​សេនី​យ៏​នេ​ត​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​។​

​នាយ​ឧ​ត្ត​ម​សេនី​យ៏​ហ៊ូ​សា​គុណ​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រំដែន​បានប្រគល់​ម៉ូតូ​កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៩​ដែល​ធ្វើឡើង​នៅ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩០៥ ស្ថិតនៅ​ព្រំដែន​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​នាយ​ឧ​ត្ត​ម​សេនី​យ៏ ហ៊ូ សា​គុណ ក្នុង​ឱ្យ​កាស​នោះ​ក៏បាន​កោតសរសើរ​យ៉ាង​ស្មោះ​ចំពោះ​ការលះបង់​កម្លាំងកាយ​ចិត្ត​ដើម្បី​បុព្វហេតុ​ជាតិ​និង​ប្រជាជន​ដើម្បី​ធ្វើឱ្យ​ប្រទេសមួយ​មាន​សុខសន្តិភាព​សុវត្ថិភាព​និង​ធ្វើអោយ​ប្រទេសមួយ​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង ។​

​ដោយឡែក​ម៉ូតូ​ចំនួន​១៣​គ្រឿង​ត្រូវបាន​ប្រគល់ជូន​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩០៥ ទទួលបាន​ម៉ូតូ​ចំនួន​៧​គ្រឿង​និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០២​ទទួលបាន​ម៉ូតូ​ចំនួន​៦​គ្រឿង និង​បាន​ចែកជូន​ថវិកា​ក្នុង​មួយ​វរៗ​ទទួលបាន​ថវិកា​ចំនួន​៤​លាន​រៀល​៕S/

​រូបភាពៈ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចំនួន​២​វរ​សេនា​តូច​ទទួលបាន​ម៉ូតូ​ពី​អគ្គស្នងការ​នគរបាល​ជាតិ​៕​គូលែន​