​ខេត្ត​-​រាជធានី ដែល​ឈ្នះ​មេដាយ ប្រភេទ​កីឡាអត្តពលកម្ម នៃ​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​

760
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​៖ កីឡាការិនី​អត្តពលកម្ម ឈន់ ធារ៉ា មកពី​ខេត្តព្រៃវែង ដណ្តើម​មេដាយមាស លើ​វិញ្ញាសា​លោត​កម្ពស់ នៃ​ព្រឹត្តិការណ៍​ការប្រកួត កីឡា​សិស្ស​ថ្នាក់ជាតិ (National School Games) ឆ្នាំ​២០១៩ ។​

​សម្រាប់​វិញ្ញាសា​លោត​កម្ពស់​នារី កីឡាការិនី អត្តពលកម្ម ឈន់ ធារ៉ា មកពី​ខេត្តព្រៃវែង ដណ្តើម​មេដាយមាស ដោយ​លោត​បាន​កម្ពស់ ១,៤៣ ម៉ែត្រ កីឡាការិនី លន់ ធី​ឡា មកពី​ខេត្តកណ្តាល ដណ្តើមបាន​មេដាយប្រាក់ ក្នុង​កម្ពស់ ១,៤០ ម៉ែត្រ និង​កីឡាការិនី អ៊ឹម ថៃ មកពី​ខេត្តកំពង់ធំ ដណ្តើម​មេដាយសំរិទ្ធ ក្នុង​កម្ពស់ ១,៣៥ ម៉ែត្រ​។​

ការប្រកួត​អត្តពលកម្ម​

​វិញ្ញាសា​រត់​ចម្ងាយ ៣.០០០ ម៉ែត្រ​នារី កីឡាការិនី​អត្តពលកម្ម គាន់ សុភាព មកពី​ខេត្តកំពង់ធំ ដណ្តើម​មេដាយមាស ដោយ​ប្រើ​ថេរវេលា ១៣​នាទី ៤៦​វិនាទី កីឡាការិនី រុន រំដួល មកពី​ខេត្តកំពត ដណ្តើម​មេដាយប្រាក់ ដោយ​ប្រើ​ថេរវេលា ១៤​នាទី ៣២​វិនាទី និង​កីឡាការិនី ហេង ចន្ទ​ដា មកពី​ខេត្តកំពង់ឆ្នាំង ដណ្តើម​មេដាយសំរិទ្ធ ដោយ​ប្រើ​ថេរវេលា ១៥​នាទី ០១​វិនាទី​។​

​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ (National School Games) លើក​ទី​១ ឆ្នាំនេះ ក្រសួង​អប់រំ បានសម្រេច​ដក ១១ ប្រភេទ​កីឡា រួមមាន​៖ កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡា​ប៉េតង់ កីឡាវាយកូនឃ្លីលើតុ កីឡាហែលទឹក កីឡា​វាយ​សី កីឡា​ការ៉ាត់តេ កីឡា​តេ​ក្វាន់​ដូ WT និង កីឡា​តេ​ក្វាន់​ដូ ITF ៕v

ការប្រកួត​អត្តពលកម្ម​