​ខេ​មែន​ថប​ហ្វៃ​ធ័​រ​ចាប់ដំណើរការ​ចេញពី​ខេត្តបាត់ដំបង​នៅ​ល្ងាច​ថ្ងៃទី​៥​ឧសភា

1101
ចែករម្លែក

​ដោយៈ បា​យ៉ង់​/​ភ្នំពេញៈ​ស្ថានីយ៍ទូរទស្សន៍ ភី​អ៊ិន​អ៊ិន (PNN) ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខេ​មែន​(K man) និង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ធ្វើ​សន្និសីទ​កា សែត​រួមគ្នា​បង្កើត​ព្រឹត្តិការណ៍​ប្លែក​មួយ​ឈ្មោះថា ខេ​មែន​ថប​ហ្វៃ​ធ័​រ (K man Top Fighter) ប្រកួត​លក្ខណៈ​អន្តរជាតិ​បែប​ទេសចរណ៍ ដោយ​កំណត់​យក​១២ ខេត្ត ក្រុង ជាទី​តាំង​ដែល​ចាប់​ដំណើរ​ដំបូង​គឺ​ចេញពី ខេត្តបាត់ដំបង នៅ​ល្ងាច​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៨ ឆាប់ៗ​ខាងមុខនេះ​។​
​ ​
​ស្ថាប័ន​ទាំងបី​នេះ​បានធ្វើ​សន្និសីទកាសែត​បើក​ឱ្យ​ដំណើរការ នៃ​កម្មវិធី​ខាងលើ​នៅ​ព្រឹក ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ស្តា​ត​អូ​ឡាំ ពិ​ក​កីឡា​ដែលមាន​ការចូលរួម​ពី​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​,​លោក រស់ សុវណ្ណ​វាសនា អគ្គនាយក​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខេ​មែន​,​លោក ម៉ិ​ល កាដូ អគ្គនាយក រង​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​លោក ឃុន ប្រ​ម៉ូត នាយក​ចាក់​ការ​ទូទៅ​នៃ​ស្ថានីយទូរទស្សន៍ ភី​អ៊ិន​អ៊ិន​។
​ ​
​នៅក្នុង​ឱកាស​នោះ​ក៍​មានការ​បង្ហាញខ្លួន​កីឡាករ​កម្ពុជា​សំខាន់ៗ​ពីររូប គឺ​កីឡាករ ឃីម ឌី​ម៉ា ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ឆ្នាំ​២០១៧ អ្នកលេង​រន្ទះ​ជើង​ធ្ងន់ សេន ប៊ុន​ធេ​ន និង​កីឡាករ​កម្ពុជា​ល្បីៗ​ជាច្រើន​នាក់​ទៀត​។ ក៍​ប៉ុន្តែ​គេ​ពុំ​បានឃើញ​វត្តមាន​កីឡាករ​ថៃ​ចូលរួម​នោះទេ​។
​ ​
​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​លោក តែម ម៉ឺន ដែល​បានចាត់ទុក​កម្មវិធី​មួយ​នេះ​ថា ល្អ​មែនទែន​ដែលមាន​រយៈពេល​វែង ចាប់ដំណើរការ​ដំបូង​នៅ ខេត្តបាត់ដំបង និង​បន្តដំណើរ​ទៅ ខេត្តសៀមរាប​…​។ ការរៀបចំ​ព្រឹត្តិការណ៍​មាន​គោ​ដៅ​ច្បាស់លាស់​យ៉ាង​ដូច្នេះ​ដើម្បី​ចូលរួម​វិស័យ សេដ្ឋកិច្ច ទេសចរណ៍ នៅ​កម្ពុជា​ដែល​បម្រើឱ្យ​អ្នក​ទ ស្សនា​កម្សាន្ត​បានការ​សប្បាយ​។
​ ​
​ដើម្បី​លើកស្ទួយ​កីឡាករ​កម្ពុជា នៅ​ស៊ី​ហ្គេម​ខ្មែរ​ធ្វើជា​ម្ចាស់ផ្ទះ ឆ្នាំ​២០២៣ នោះ​លោក​ប្រធាន​សហព័ន្ធ​បាន​បញ្ជាក់ថា បើសិនជា​មន្ត្រី​របស់​យើង​ណាមួយ​បម្រើ​ការងារ​មិន បានល្អ​ឬ​មិន​សមរម្យ​នោះ​លោក​សូមឱ្យ​មានការ​រិះគន់​ក្នុង​លក្ខណៈ​ស្ថាបនា​គ្នា​ទើប​ល្អប្រសើរ​។ លោក​បានប្រកាស​បើក​កម្មវិធី​នេះ​ជា​ផ្លូវការ ចាប់ពី​ល្ងាច​ថ្ងៃ​សៅរ៍​វេលា ម៉ោង​បួន​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៨ នេះ​តទៅ​។​
​ ​
​លោក រស់ សុវណ្ណ​វាសនា អគ្គនាយក​ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខេ​មែន បាន​បញ្ជាក់ថា ដោយ​ក្រុមហ៊ុន​របស់លោក​មើលឃើញ​វិស័យ​កីឡា​គុន​ខ្មែរ​សព្វថ្ងៃ មានការ​រីក ចម្រើន​និង​ទទួលបាន​នូវ​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន​យ៉ាងច្រើន​កុះករ​ទើប​ធ្វើឱ្យ​ក្រុមហ៊ុន​មាន​ចំណាប់អារម្មណ៍​ចង់​ជំរុញ​បន្ថែម​ដើម្បី​ធ្វើឱ្យ​កីឡាករ​ខ្មែរ​ឈានទៅរក ភាពល្បីល្បាញ​ដូច​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន​ក្នុង​សកលលោក​។
​ ​
​ក្នុងនាម​ជា​អគ្គនាយក​ក្រុមហ៊ុន​លោក​គិតថា ខ្ញុំ​ពិតជា​មានចិត្ត​សប្បាយរីករាយ​និង​ពេញចិត្ត​ក្នុងការ​សហការ​ជាមួយ សហព័ន្ធ​និង​ភី​អ៊ិន​អ៊ិន ការបង្កើតឱ្យមាន​កម្ម​វិធីគុន​ខ្មែរ លក្ខណៈ​ជាតិ​និង​អន្តរជាតិ​នេះ​ឡើង​ធ្វើការ​ប្រកួត​ក្នុង​មួយខែ​ម្តង ហើយ​ក្រុមហ៊ុន​អាច​នឹង​បង្កើន​ការប្រកួត​ពីរដង​ក្នុង​មួយខែ​ផងដែរ​។​
​ ​
​លោក ម៉ិ​ល កាដូ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា​ចាត់ទុកថា កីឡា​បែប​ទម្រង់​ទេសចរណ៍​នេះ​ថ្មី​ហើយ​ប្លែក​។ យើង​នឹង​បង្ហាញ​ក្បាច់គុន​បុរាណ​ខ្មែរ ដែលជា​សិល្បៈ ដ៏​យូរលង់​មួយ និង​បង្ហាញ​បាន​សមិទ្ធផល​ខ្មែរ​នៅ​គ្រប់​ទីកន្លែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​សម្រេចបាន​។
​ ​
​នាយក​ចាក់​ការ​ទូទៅ​នៃ​ស្ថានីយទូរទស្សន៍ ភី​អ៊ិន​អ៊ិន បាន​គូសបញ្ជាក់ថា «​ភី​អ៊ិន​អ៊ិន មាន​សិទ្ធ​ផ្សាយ​ផ្តាច់មុខ​នៅ​ទូទាំង​១២​ខេត្ត​ក្រុង ក្នុង​កម្មវិធី​នេះ​ចាប់ពី​ល្ងាច​ថ្ងៃទី​៥ ខែ ឧសភា តទៅ​។ ខ្ញុំ​សង្ឃឹមថា ការផ្សាយ​របស់ ភី​អ៊ិន​អ៊ិន ជា​លក្ខណៈ​ស្តង់ដារ​ហ្វូ​ល​អេ​ឌី ដែល​នឹង​ធ្វើឱ្យ​កម្មវិធី​មួយ​នេះ​បាន​យ៉ាង​រលូន​»៕ Tp

​ ​ ​