​ខែមីនា​រដ្ឋបាល​ជលផល​បាត់ដំបង​បង្ក្រាប​បទល្មើស​នេសាទ​បាន​ជាង​១០​ករណី​

576

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ថ្នាក់ដឹកនាំ​ខណ្ឌ​រដ្ឋបាល​ជលផល​បាត់ដំបង​បាន​បញ្ជាក់ថា​ក្នុង​ខែមីនា​ឆ្នាំ​២០១៨​មន្ត្រី​ជំនាញ​បាន​​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ចំនួន​១២​ករណី​ក្នុងស្រុក​មួយចំនួន​និង​រឹបអូស​វត្ថុតាង​បទល្មើស​មួយចំនួន​​បំផ្លាញចោល​នៅនឹងកន្លែង​ដើម្បី​ជាការ​ព្រមាន​ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​កុំ​ឳ្យ​ប្រព្រឹត្ត​បន្តទៅទៀត​។​

​លោក​ជួង សុភា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាត់ដំបង​បាន​ឳ្យ​ដឹងថា​ក្នុង​ខែមីនា​ឆ្នាំ​២០១៨​នេះ​សមត្ថកិច្ច​ចម្រុះ​មាន​ប៉ូលិស ប៉េអឹម អាជ្ញាធរ​មូលដ្ឋាន សហគមន៍​នេសាទ​ដឹកនាំ​ដោយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​និង​សង្កាត់​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​បាន​១២​លើក​។​ចំពោះ​លទ្ធផល​នៃ​ការចុះ​បង្ក្រាប​នេះ​សមត្ថកិច្ច​ចម្រុះ​​រឹបអូស​បាន​សាច់​មង​៣.៩៨០​ម៉ែត្រ មង​ហ៊ុំ​១៥០​ម៉ែត្រ មង​ចូក​កំប្លោក​ចំនួន​៥០​ម៉ែត្រ ឡុ​ក​៣៧​គ្រឿង កា​លូ​ទូ​១០​ខ្សែ លប​ព្រៀង​២០​គូ បង្គោល​១.៤៥៥​ដើម​និង​លែង​ត្រី​ចម្រុះ​៣០០​គីឡូក្រាម​ចូលទៅ​បឹង​ធម្មជាតិ​វិញ ។

​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​បញ្ជាក់ថា​បទល្មើស​ភា​គ​ច្រើន​ប្រើ​ឧបករណ៍​ល្មើ​ច្បាប់​ដែល​រឹប​​អូស​បាន​ត្រូវបាន​កាប់បំផ្លាញ​និង​ដុត​កំទេចចោល​នៅនឹងកន្លែង​ដើម្បី​ជាការ​ព្រមាន​ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​​កុំ​ឳ្យ​ប្រព្រឹត្ត​បន្តទៅទៀត​។​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​បញ្ជាក់ថា​បទល្មើស​នេសាទ​ទាំង​១២​ករណី​ក្នុងនោះ​គឺ​ប្រើ​​ឧបករណ៍​នេសាទ​ខុសពី​ការកំណត់​របស់លោករ​ដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​។​

​លោក​ប្រធាន​បាន​បញ្ជាក់ថា​យោងតាម​បទបញ្ជា​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​សមត្ថកិច្ច​រដ្ឋ​បាលជ​ល​ផល​ក៏បាន​បន្ដ​អនុវត្ដ​នូវ​ផែនការ​លើកទឹកចិត្ដដ​ល់​ប្រជាពលរដ្ឋ​ជុំវិញ​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ការចិញ្ចឹម​ត្រី​ច​ញ្ចឹ​ម​អន្លង់​អណ្ដើក​ក្នុងនោះ​មាន​ទីតាំង​ចំនួន​ជិត​៤០​កន្លែង​ត្រូវបាន​ធ្វើឡើង​ប្រកបដោយ​ជោគជ័យ​ជូន​ប្រជា​នេសាទ​និង​កសិករ​ដែលមាន​បំណង​ចង់​ចិញ្ចឹម​ត្រី ច​ញ្ចឹ​ម​អន្លង់​និង​អណ្ដើក ។​ល​។​៕S/

​ខែមីនា​រដ្ឋបាល​ជលផល​បាត់ដំបង​បង្ក្រាប​បទល្មើស​នេសាទ​បាន​ជាង​១០​ករណី​