​ខ្ចី​ម៉ូតូ​គេ​យកទៅ​បញ្ចាំ​៧​ថ្ងៃក្រោយ​ម្ចាស់​ម៉ូតូ​ឃើញ​ចាប់​ឱ្យ​សមត្ថកិច្ច​

99

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ត្រូវ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ប្រទះឃើញ​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​ក្រោយពី​រូបគេ​បាន​ខ្ចី​ម៉ូតូ​ពី​កូនប្រុស​របស់គាត់​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ សេរី​ឆ្នាំ​២០១៦ យកទៅ​បញ្ចាំ​ហើយ​បាន​លុយ​យកទៅ​ស៊ីចាយ​អស់​រួច​គេចខ្លួន​បាន​៧​ថ្ងៃ ។ កាលពី​​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៨ ខែឧសភា​ឆ្នាំ​២០១៨ នៅក្នុង​ផ្សារ​ដី​ហុយ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​ឈ្មោះ សែ​ស សិទ្ធ ភេទ​ប្រុស​អាយុ ៣៩​ឆ្នាំ​មុខរបរ លក់ដូរ​ស្នាក់នៅ​ភូមិ​សែន​សុខ​២​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​។ ចំណែក ជនសង្ស័យ​ឈ្មោះ រិ​ទ្ធ សីហា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​មិន​ពិត​ស្នាក់នៅ​បន្ទប់​ជួល​នៅ​ភូមិ​ច្រេស​សង្កា​តើ​គោក​ឃ្លាង​ខណ្ឌ​សែន​សុខ​។​

​ប្រភពពី​ជនរងគ្រោះ​បានអោយដឹងថា​កាលពី​៧​ថ្ងៃ​កន្លងទៅ​កូនប្រុស​របស់គាត់​បាន​ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ សេរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FU-1972​មកលេង​បន្ទប់​ជួល​របស់​ជនសង្ស័យ​ស្នាក់នៅ​ក្នុងភូមិ​ជ្រេស សង្កាត់​គោក​ឃ្លាង​ខណ្ឌ​សែន​សុខ​ពេលនោះ​ជនសង្ស័យ​បាន​ប្រើល្បិច​ខ្ចី​ម៉ូតូ​ទៅ​មើល​ប្រពន្ធ​ឈឺពោះ​ពេលនោះ​កូនប្រុស​គាត់​ក៍​អោយ​សោ​ម៉ូតូ​ទៅ​ជនសង្ស័យ​។​

ពេល​បាន​ម៉ូតូ​ហើយ​ជនសង្ស័យ​ក៍​ជិះ​ចេញទៅ​បាត់​រហូត​មិនឃើញ​យកមក​សង​វិញ​ពេលនោះ​គាត់​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោក​ឃ្លាង​រួចហើយ​ដើម្បីអោយ​សមត្ថកិច្ច​ជួយ​ស្វែងរក​។​លុះ​នៅ​ថ្ងៃកើតហេតុ​ជនរងគ្រោះ​ក៍​ប្រទះឃើញ​ជនសង្ស័យ​កំពង់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ​១២៥ សេរី​២០១០ នៅតាម​ផ្លូវ​ចំណុចកើតហេតុ​ខាងលើ​ពេលនោះ​គាត់ ក៏​ហៅ​អោយ​ជនសង្ស័យ​ឈប់​ដើម្បី​សួរនាំ​។​

ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ខ្ចី​ម៉ូតូ​ពី​ជនរងគ្រោះ​យកទៅ​បញ្ចាំ​នៅ​ម្តុំ​ឃ្លាំ​រំសេវ​សង្កាត់​ទឹកល្អក់​៣​ខណ្ឌទួលគោក​ពិតប្រាកដ​មែន​ដោយបាន​លុយ​ចំនួន​៣០០​ដុល្លា​យកមក​ស៊ីចាយ​អស់ហើយ​។​បច្ចុប្បន្ន​ជនសង្ស័យ​កំពង់​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅកាន់​ទី​បញ្ជា​រដ្ឋា​ន​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​បន្ត​។​

​ចំណែក​ម៉ូតូ​ជនសង្ស័យ​ដែល​ផ្តួល​ចោល​នោះ​កំពង់​ស្ថិតនៅ​កន្លែង​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​។​ព្រោះ​នៅពេល​ដេញចាប់​ជនសង្ស័យ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ចាប់បាន​ជនសង្ស័យ​។​ចំណែក​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ចាប់​វត្ថុតាង​គឺ​ម៉ូតូ​ជនសង្ស័យ​។​បានន័យថា​ប៉េ​អឹ​ប​ចាប់បាន​មនុស្ស​នគរបាល​ចាប់បាន​ម៉ូតូ​៕S/

​ខ្ចី​ម៉ូតូ​គេ​យកទៅ​បញ្ចាំ​៧​ថ្ងៃក្រោយ​ម្ចាស់​ម៉ូតូ​ឃើញ​ចាប់​ឱ្យ​សមត្ថកិច្ច​