“​ខ្ញុំ​មិនទាន់​រៀបការ​ជាមួយ​នារី​ណា​ម្នាក់​ទេ​!”, រ៉ូ​ណា​ល់​ឌី​ញ៉ូ​ចេញមក​បដិសេធ​ការ​លើកឡើងថា គាត់​បាន​រៀបការ​ជាមួយ​មិត្តស្រី​ទាំង​២​នាក់​របស់គាត់​

907
ចែករម្លែក

​តារាបាល់ទាត់​រ៉ូ​ណា​ល់​ឌី​ញ៉ូ​បាន​បដិសេធថា​គាត់​មិនបាន​រៀបការ​ជាមួយ​នារី​២​នាក់​ក្នុងពេល​ដំណាលគ្នា​នោះទេ ព្រោះ​គាត់​មិនទាន់​រៀបការ​ជាមួយ​នារី​ណា​ម្នាក់​នៅឡើយ​ទេ​។​

​ខ្សែបម្រើ​វ័យ​ចូលនិវត្តន៍​រូបនេះ​ត្រូវគេ​រំពឹងថា​នឹង​រស់នៅ​ជា​មួយគូ​ដណ្តឹង ២ នាក់ គឺ​ឈ្មោះ ព្រី​ស៊ី​ល​ឡា ខូ​ឡូ និង ប៊ី​ទ្រី​ស ស៊ូ​ហ្សា នៅផ្ទះ​របស់គាត់​នៅ​ទីក្រុង​រី​យ៉ា​តម្លៃ ៦,៦៥ លាន​ដុល្លារ​។​

​ប៉ុន្តែ​បុរស​វ័យ ៣៨ ឆ្នាំ​រូបនេះ​បាន​ច្រានចោល​សេចក្តីរាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រេ​ស៊ី​ល​ថា គាត់​បាន​រៀបការ​ជាមួយ​ពួកនាង​នៅឯ​ពិធី​ឯកជន​មួយ​នៅផ្ទះ​នេះ​កាលពី​ខែសីហា​។​

​រ៉ូ​ណា​ល់​ឌី​ញ៉ូ បាន​ប្រាប់​ទូរទស្សន៍​កីឡា​ប្រេ​ស៊ី​ល SporTV ថា “​ពិភពលោក​ទាំងមូល​កំ​ពុង​ហៅ​ខ្ញុំ​។ ខ្ញុំ​មិនបាន​រៀបការ​ទេ​។ វា​ជាការ​កុហក​ខ្លាំង​សម្បើម​ណាស់​”​។​

​ការ​រៀបការ​ជាមួយ​នារី​២​នាក់​គឺ​ខុសច្បាប់​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល មានន័យថា រ៉ូ​ណា​ល់​ឌី​ញ៉ូ និង​កំពូល​សម្រស់​ទាំង​២​របស់គាត់ នឹង​ប្រឈមមុខ​នឹង​ការជាប់គុក​ម្នាក់ ៦ ឆ្នាំ​។​

​ទោះយ៉ាងណា វា​ទំនងជា​ពិធីសែនព្រេន​បង្គ្រប់កិច្ច​ជាជាង​ពិធី​រៀបការ​ជាមួយ​នារី​២​នាក់​នេះ និង​មិនបាន​ចុះបញ្ជី​ជា​អាពាហ៍ពិពាហ៍​២​ជា​ផ្លូវការ​នោះទេ​។​

​ជ័យលាភី​វើ​ខាប់​ឆ្នាំ ២០០២ រូបនេះ​តាម​ដឹង​គឺ​ណាត់​ទាក់ទង​នាង​ប៊ី​ទ្រី​ស​ក្នុង​ឆ្នាំ ២០១៦ ប៉ុន្តែ​នៅតែ​បន្ត​ទំនាក់ទំនង​របស់គាត់​ជាមួយ​នាង​ព្រី​ស៊ី​ល​ឡា ដែល​បានចាប់ផ្តើម​ជាច្រើន​ឆ្នាំមុន​នោះ​៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ណា​ល់​ឌី​ញ៉ូ​មិនបាន​រៀបការ​ជាមួយ​នាង ព្រី​ស៊ី​ល​ឡា ខូ​ឡូ (​ឆ្វេង​) និង ប៊ី​ទ្រី​ស ស៊ូ​ហ្សា នោះទេ
#