​ខ្មាន់កាំភ្លើង​ជិះ​ម៉ូតូ​បាញ់​អ្នកជិះ​ម៉ូតូ​ដូចគ្នា​ស្លាប់​ម្នាក់​និង​របួស​ម្នាក់​នៅ​ក្រុង​កំពង់ចាម​

576
ចែករម្លែក
  • 92
    Shares

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អំពើ​បាញ់ប្រហារ​បានកើត​ឡើង​ទាំង​កណ្តាលយប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៣១​ខែមីនា​២០១៩​ដែល​បង្កឡើង​ដោយ​ខ្មាន់កាំភ្លើង​ម្នាក់​បាន​ជិះ​ម៉ូតូ​ដេញ​បាញ់រះ​ទៅលើ​បុរស​ចំនួន​ពីរ​នាក់​។​ខណៈ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង​នៅ​ផ្លូវ​ក្បែរ​រង្វង់​មូល​នាង​គ​ង្ហី​ង​ក្រុង​កំពង់ចាម​បាន​បណ្តាលឱ្យ​ស្លាប់​ម្នាក់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​និង​រងរបួស​ម្នាក់​។​
លោក​អនុសេនីយ៍ឯក​ឡុង​វុទ្ធី​មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កំពង់ចាម​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី ៣១ មីនា​នេះ​ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់​ពេល​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ​នោះ​ឈ្មោះ ឡុង​ប៊ុន​លាង​អាយុ​៣៤​ឆ្នាំ​និង​ជនរងគ្រោះ​ម្នាក់ទៀត​ដែល​រងរបួស​ត្រគាក​ខាងស្តាំ​ចំនួន​មួយ​គ្រាប់​ឈ្មោះ​ឆុន​ចិន្តា​អាយុ​២៣​ឆ្នាំ​។​ជនរងគ្រោះ​ទាំងពីរ​មាន​ទីលំនៅ​ភូមិ​គគរ​១​ឃុំ​គគរ​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​។​

​មន្ត្រី​អាវុធហត្ថ​រូបនេះ​បានឱ្យដឹង​ទៀតថា​ហេតុការណ៍​បាញ់​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​និង​របួស​នេះ​បាន​កើតឡើង​នៅលើ​ដងផ្លូវ​សិ្ថ​ត​ចំនុច​ខាង​ហាង​ខា​រ៉ា​កា​យីហោ​«​គ្រួសារ​»​ស្ថិតក្នុង​ភូមិ​ទី​២ សង្កាត់​វាលវង់​ក្រុង​កំពង់ចាម​។​មកដល់ពេលនេះ​ខាង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្ថ​សញ្ញាណ​ជនដៃដល់​ដោយនៅ​មិនបាន​កំណត់​បាន​មុខសញ្ញា​នោះ​។​

លោក​មេបញ្ជាការរង​បាន​បន្តថា​ដោយ​គ្រាន់តែ​បានទទួល​ព័ត៌មាន​តាមរយ​:​សាក្សី​ជនរងគ្រោះ​ដែល​ត្រូវរបួស​និង​ការពិនិត្យ​ក្នុង​កាម​រ៉ា​សុវត្ថិភាព​បញ្ជាក់ថា​ជនសង្ស័យ​ប្រើប្រាស់​អាវុធខ្លី​មិន​ស្គាល់​ម៉ាក​ជិះ​ម៉​តូ​ម៉ាក​ស៊ុ​ម័​រ​មើល​មិន​ច្បាស់​ស្លាក​លេខ​។​ជន​នោះបាន​បាញ់រះ​មកលើ​ម៉ូតូ​មួយគ្រឿង​ទៀត​របស់​ជនរងគ្រោះ​ពីរ​នាក់​ដែល​ម្នាក់​ស្លាប់ និង​ម្នាក់​រងរបួស​កំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ​។ ករណីនេះ​អ្នកបាញ់​ទំនងជា​អាជីព គឺអាច​បាញ់​ដៃ​ឆ្វេង និង​ដៃ​ខាងស្តាំ​បើកបរ​ម៉ូតូ​។​

លោក​ឆុន​ចិន្តា​ជា​អ្នករបួស​បាន​ឆ្លើយបំភ្លឺ​ប្រាប់​សមត្ថកិច្ច​នៅក្នុង​មន្ទីរពេទ្យ​ក្រោយពី​ចេញពី​បន្ទប់សង្គ្រោះបន្ទាន់​នៅ​ព្រឹក​ថ្ងៃទី​៣១​មីនា​ថា​ក្បាល​គ្រាប់​របស់​ខ្មាន់កាំភ្លើង​បាន​បាញ់​មកលើ​លោក​នោះ​ខាង​គ្រូពេទ្យ​នៅ​មិនទាន់បាន​យកចេញ​បានទេ​។​គឺ​រង់ចាំ​ជា​សះ​មុខរបួស​ទើប​វះកាត់​យកបាន​។​ប៉ុន្តែ​លោក​មាន​ស្មារតី​ធម្មតា​និង​នៅ​ចងចាំ​ហេតុការណ៍​នោះ​។​

​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា​នៅមុន​ជួប​គ្រោះថ្នាក់​ជន​មិន​ស្គាល់មុខ​ជិះ​ម៉ូតូ​តាម​បាញ់​នេះ​ខាង​លោក​មាន​គ្នា​ជា​មិត្តភក្តិ​និង​បងប្អូន​មាន​ពី​ប្រាំបី​ទៅ​ប្រាំបួន​នាក់​បាន​ជួបជុំ​ផឹកស្រា​បៀរ​នៅផ្ទះ​មេជាង​ទង​(​ជាងមាស​)​ទីលំនៅ​ខាងលើ​ដល់​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃទី​៣០​មីនា​។​ក្នុងនោះ​មិនមាន​បង្កជម្លោះ​អ្វី​ទេ​ហើយ​លោក​និង​ជនរងគ្រោះ​ម្នាក់ទៀត​ដែល​ស្លាប់​លោក​ឡុង​ប៊ុន​លាង​បាន​បបួលគ្នា​ជិះ​ម៉ូតូ​មក​ហូប​បបរស​នៅ​គល់ស្ពាន​គី​ហ្ស៊ូ​ណា ក្រុង​កំពង់ចាម​។​

​លោកចិន្តា​បាន​បន្តថា​ខាង​លោក​បានធ្វើ​ដំណើរ​តាម​ម៉ូតូ​មួយគ្រឿង​ពីរ​នាក់​ដោយ​លោក​ជានា​ក់​បើកបរ​។​ធ្វើដំណើរ​ឃ្លាត​ពី​រង្វង់​មូល​នាង​គ​ង្ហី​ង​ចម្ងាយ​១០០​ម៉ែត្រ​គឺ​បាន​វ៉ា​ម៉ូតូ​ពណ៌​ក្រហម​ម៉ាក​ស៊ុ​ម័​រ​ជិះ​ម្នាក់ឯង​មួយគ្រឿង​។ បាន​ប្រហែល​១០ ម៉ែត្រ​ក៏​ឭ​សំឡេង​កាំភ្លើង​បាញ់​ពីក្រោយ​ពី បួន ទៅ ប្រាំ គ្រាប់ ហើយក៏​បានដឹងថា ត្រូវគេ​បាញ់​ត្រូវ​នឹង​គ្រាប់កាំភ្លើង គឺ​បាន​បន្ថែម​ល្បឿន​បើក​រេ​ចង្កូត​ទៅ​ឆ្វេង ទៅ​ស្តាំ​។

ប៉ុន្តែ​បាន​ប្រហែល​ជាង​១០០​ម៉ែត្រ លោក ឡុង ប៊ុន​លាង បាន​ត្រូវរបួស​ច្រើន​គ្រាប់ ក៏​លោក​ឈប់​។ ចំណែក​ខ្មាន់កាំភ្លើង​បើក​ម៉ូតូ​ត្រឡប់ក្រោយ​បាត់ទៅហើយ​លោក​បាន​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមគ្រួសារ និង​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​៕S/