​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​បុរស​ម្នាក់​សមត្ថកិច្ច​ដាក់​ការសង្ស័យ​ជា​រឿង​គំនុំ​

977

(​ភ្នំពេញ​)៖​បុរស​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ចំនួន​២​គ្រាប់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​។​ហេតុការណ៍​ដ៏​ព្រឺព្រួច​នេះ​បាន​កើតឡើង​នៅ ម្ដុំ​ស្ពាន​លី​យ៉ុង​ផាត់​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​វេលា​ម៉ោង​​១១​យប់ ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨​។

​ករណី​ឃាតកម្ម​បាញ់សម្លាប់​មនុស្ស​ឆៅៗ​នេះ​សមត្ថកិច្ច​បានដាក់​ការសង្ស័យ​ជំ​ហ៊ាន​ដំបូង​ថា​អាចជា​រឿង​គំនុំ​ដោយ​ខ្មាន់កាំភ្លើង​បាន​បាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ​ចំនួន​២​គ្រាប់​បណ្ដាល​ឲ្យ​ចំ​កណ្ដាល​ក្បាល​។​ករណី​បាញ់ប្រហារ​នេះ​បាន​កើតឡើង​នៅពេលដែល​ជនរងគ្រោះ​កំពុងតែ​បណ្ដើរ​ម៉ូតូ​ម៉ាក​NEX​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CB4808​នៅក្បែរ​ស្ពាន​លី​យ៉ុង​ផាត់​ស្រាប់តែ​ជនសង្ស័យ​ដក​កាំភ្លើង​បាញ់សម្លាប់​តែម្ដង​៕S/​ដោយ​៖​ហូ​សាន់​