​ខ្មែរ​ប៊ែ​វើ​រី​ជី​ស​បង្ហាញ​រូបរាង​ថ្មី​របស់​កំប៉ុង​ស្រា​បៀរ​កម្ពុជា​

418
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​លោក​ឧកញ៉ា លាង ឃុន ស្ថាបនិក និង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខ្មែរ​ប៊ែ​វើ​រី​ជី​ស​បានប្រកាស​និង​បង្ហាញ​ជា​ផ្លូវការ​នូវ​រូបរាង​កំប៉ុង​ថ្មី​ស្រា​បៀរ​កម្ពុជ​នៅក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ីត​ធី​ក្រោម​វត្តមាន​ចូលរួម​ពី​ដៃគូ​ចែកចាយ​អ្នកលក់​បន្ត និង ដៃគូ​ពាណិជ្ជកម្ម​មកពី​បណ្តា​ខេត្ត​ក្រុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បាន​មានប្រសាសន៍ថា​“​រូបរាង​ថ្មី​ហើយ​ទាន់សម័យ​របស់​កំប៉ុង​ស្រា​បៀរ​កម្ពុជា​សក្តិសម​បំផុត​សម្រាប់​ការជួបជុំ​និង​កម្មវិធី​ជប់លៀង​ផ្សេងៗ​របស់​ពលរដ្ឋ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​ដោយសារ​តម្រូវការ​រប​ស់​ពួកគេ​ចាប់ផ្តើម​ទាមទារ​អ្វី​ថ្មី​បន្ថែម​ពីលើ​គុណភាព​ស្រា​បៀរ​ដែល​ពួកគេ​ធ្លាប់​ពិសា​និង​រង្វាន់​ដែល​ពួកគេ​ធ្លាប់​ទទួលបាន​”​។​

​ដោយឡែក​លោក​ឧ​កញ្ញា​លាង​ពៅ​(​ភី​ធើរ​)​អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើ​រី​ជី​ស​ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា​បាន​បកស្រាយ​លម្អិត​ពី​រចនាបថ​រូបរាង​ថ្មី​ស្រា​បៀរ​កម្ពុជា​នេះ​ផងដែរ​ថា​“​រចនាបថ​ថ្មី​នេះ​ត្រូវបាន​រចនា​ឡើង​ដោយ​ផ្សំផ្គុំ​ពី​រូបគំនូរ​រចនា​បែប​ខ្មែរ​ស៊ី​វិ​ល័យ​ដោយ​លាយ​ប​ញ្ជូ​ល​រូប​ស្រូវ​សាលី​។​ក្នុងនោះ​មាន​ផ្កា​ហប​ដើម្បី​បង្ហាញ​ពី​ទំនុកចិត្ត​ទំនើប​និង​ភាពទាន់សម័យ​របស់​ស្រា​បៀរ​កម្ពុជា​ហើយ​រក្សា​នូវ​អត្តសញ្ញាណ​ផលិតផល​ដែលមាន​គុណភាព​តំណាង​ផលិតផល​ប្រទេស​កម្ពុជា​តាមរយៈ​រូបគំនូរ​ផ្កាចន្ទន៍ និង ឈ្មោះ​ប្រទេស​កម្ពុជា​ជា​ភាសារ​អង់គ្លេស​។​

​លោក​បន្ថែមទៀតថា “​ទម្រង់​ចតុកោណកែង​ទោល​ឆ្ពោះទៅមុខ ដែលមាន​ផ្ទៃ​ពណ៌​ក្រហម និង ឈ្មោះ​ប្រទេស​កម្ពុជា​ជា​ភាសារ​អង់គ្លេស​នៅ​កណ្តាល​នោះ​គឺ​យើង​ចង់បង្ហាញ​ថា​ស្រា​បៀរ​កម្ពុជា​នឹង​រួម​ដំណើរ​ជាមួយ​ពលរដ្ឋ​កម្ពុជា​ជានិច្ច​ដើម្បី​ឆ្ពោះទៅរក​ភាព​រីកចម្រើន​ទាំង​ការរស់នៅ​ប្រចាំថ្ងៃ​និង​អនាគត​។​រូប​សញ្ញា​សំខាន់​ចុងក្រោយ​នោះ​គឺ​អក្សរ “C” ក្នុង​រង្វង់​នៅ​ពី​ខាងលើ​នោះ គឺ​ឆ្លុះបញ្ចាំង​អំពី​ឧត្តមភាព និង គុណ​តម្លៃ​នៃ​ម៉ាក​សញ្ញា​នៃ​ផលិតផល​ស្រា​បៀរ​កម្ពុជា​។​

​លោក​ក៏បាន​បកស្រាយ​ពី​រង្វាន់​ដែល​អតិថិជន​នឹងមាន​ឱកាស​ឈ្នះ​ពី​ក្រវិល​កំប៉ុង​រូបរាង​ថ្មី​នៃ​ស្រា​បៀរ​កម្ពុជា​នេះ​រួមមាន​ឡាន​ទំនើប​ម៉ាក​PorscheCayenne2020​រហូត​ទៅដល់​ចំនួន​១២​គ្រឿង​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​អង់គ្លេស ទឹកប្រាក់​សុទ្ធ ៥០ លាន​រៀល ៥ លាន​រៀន​១០​ម៉ឺន​រៀល​៥​ម៉ឺន​រៀល និង រង្វាន់​ជាច្រើន​ផ្សេងទៀត​។​

​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា​ក៏បាន​ថ្លែងអំណរគុណ​ដល់ដៃ​គូ​ចែកចាយ និង អ្នកលក់​បន្ត ស្រា​បៀរ​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ផលិតផល​នេះ​អោយ​ដល់ដៃ​អ្នកប្រើប្រាស់​ផ្ទាល់ និង​ចំពោះ​ការគាំទ្រ​ពី​ពលរដ្ឋ​កម្ពុជា​ដែល​បានផ្តល់​ទំនុកចិត្ត​លើ​គុណភាព​។​ជាមួយ​រសជាតិ​ស្រា​បៀរ​កម្ពុជា​កន្លងមក​ផងដែរ​ទើប​ស្រា​បៀរ​កម្ពុជា​បាន​ក្លាយជា​ផលិតផល​ដែល​នាំមុខគេ​ក្នុង​វិស័យ​ស្រា​បៀរ​នាពេល​បច្ចុប្បន្ន​។​លោក​ក៏​សំណូមពរ​អោយ​ពលរដ្ឋ​កម្ពុជា​បន្ត​គាំទ្រ​ជ្រើសរើស​ស្រា​បៀរ​កម្ពុជា​រូបរាង​ថ្មី​នេះ​សម្រាប់​ការជួបជុំ និង ជប់លៀង​ផ្សេងៗ​ផងដែរ​៕S/

​ចំណងជើង​រូបថត​៖​ខ្មែរ​ប៊ែ​វើ​រី​ជី​ស​បង្ហាញ​រូបរាង​ថ្មី​របស់​កំប៉ុង​ស្រា​បៀរ​កម្ពុជា​នៅក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​៣​ខែធ្នូ​នៅ​សណ្ឋាគារ ហ្គា​ឌិន ស៊ីត​ធី​(​រូបៈ​