​ខ្មែរ​ម្នាក់​ដែល​ថៃ​បាញ់​ស្លាប់​ពេល​ឆ្លងដែន​ទៅ​កាប់​ឈើ​សព​កំពុង​កោសល្យវិច័យ​

691
ចែករម្លែក

ដោយ​បាយ័ន​/​ពោធិសាត់ៈ​សមត្ថកិច្ច​បាន​និយាយថា​សាកសព​ពលរដ្ឋ​ខ្មែរ​ម្នាក់​កំពុង​ត្រូវបានធ្វើ​កោសល្យវិច័យ​នៅ​ខេត្ត​ចាន់​បូរី​និង​អ្នករបួស​ត្រូវបាន​វះកាត់​យក​ក្បាល​គ្រាប់​ចេញរួច​រាល់​ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ត្រាត​។​ទាំង​អ្នកស្លាប់​និង​អ្នករបួស​ត្រូវបាន​ថៃ​បាញ់ប្រហារ​ពេល​ឆ្លងទៅ​កាប់​ឈើ​គ្រញូង​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា​ហេតុ​ការ​ណ៏​ទាហាន​ថៃ​បាញ់ប្រហារ​មកលើ​ពលរដ្ឋ​ខ្មែរ​បានកើត​ឡើង​កាលពី​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០១៩​ស្ថិតនៅ​ព្រំដែន​ស្រុក​ភ្នំ​ក្រវ៉ា​ញ​ខេត្តពោធិ៍សាត់​ជាប់​ទឹកដី​ប្រទេស​ថៃ​ជំរៅ​ជិត​៣​គីឡូម៉ែត្រ ក្នុងភូមិ​ថា​សេន ឃុំ​ឡែ​មកា​ត់ ស្រុក​មឿង ខេត្ត​ត្រាត ។​

សមត្ថកិច្ច​បញ្ជាក់ដែរថា​សូមបញ្ជាក់ថា​ថ្ងៃកើតហេតុ​គឺមាន​ពលរដ្ឋ​ខ្មែរ​ចំនួន​៩​នាក់​បាន​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង ក្នុង​ទឹកដី​ថៃ​នៅ​ភូមិ​ថា​សេន ឃុំ​ឡែ​មកា​ត់ ស្រុក​មឿង ខេត្ត​ត្រាត ដើម្បី​កាប់​ឈើ​គ្រញូង ។​
សមត្ថកិច្ច​បញ្ជាក់​ឱ្យដឹង​ដែរ​ថា ពេល​កាប់​ឈើ​គ្រញូង​រួចហើយ​ធ្វើដំណើរ​វិល​មក​ទឹកដី​កម្ពុជា​វិញ ទាហាន​ថៃ​ក៏បាន​បាញ់រះ​បណ្តាលឱ្យ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់​នៅនឹងកន្លែង និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ។​ដោយឡែក​ជន​៧​នាក់​ទៀត​បាន​រត់​ចូលមក​ទឹកដី​កម្ពុជា​ហើយ​ត្រូវបាន​សមត្ថកិច្ច​កម្ពុជា​ឃាត់ខ្លួន​ធ្វើការ​អប់រំ​។​
​ចំពោះ​អ្នកស្លាប់​នៅ​ទឹកដី​ថៃ​មានឈ្មោះ​ម៉ៅ​មុំ​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​ព្រែក​២​ឃុំ​សំរោង​ស្រុក​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ គេ​ឃើញ​មាន​ជាប់​ជាមួយ​ឈើ​ក្រញូង​ចំនួន​០២​ដុំ និង​អ្នករងរបួស​មានឈ្មោះ អាន វិត​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយ​អ្នកស្លាប់​មិនមាន​ឈើ​គ្រញូង​ជាប់​នឹង​ខ្លួន​ទេ​។​សមត្ថកិច្ច​បន្តថា សាកសព​កំពុង​ធ្វើ​កោសល្យវិច័យ​បន្ថែម​នៅ​ខេត្ត​ចាន់​បូរី ។​

​ដោយឡែក​ពលរដ្ឋ​ចំនួន​៧​នាក់​ដែល​រត់​ចូលក្នុង​ទឹកដី​ខ្មែរ​ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​គឺមាន​ទី​១​ឈ្មោះ ប៉ិច មេន ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ ,​ទី​២​ឈ្មោះ ព្រីង ភា​រិ​ន ភេទ​ប្រុស អាយុ ២១​ឆ្នាំ ,​ទី​៣​ឈ្មោះ ស៊ុយ ស៊ីម ភេទ​ប្រុស អាយុ ២៨​ឆ្នាំ​, ទី​៤​ឈ្មោះ ចាន់ លី​វិចិត្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​,​។

ទី​៥​ឈ្មោះ ធី គុ​ន្ធា ភេទ​ប្រុស អាយុ ២០​ឆ្នាំ​, ទី​៦​ឈ្មោះ សឿន ចាន់​ធឿន ភេទ​ប្រុស អាយុ ២១​ឆ្នាំ​,​និង​ទី​៧​ឈ្មោះ វ៉ាន់​ថា មករា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​។ អ្នក​ទាំង​៧​នាក់​រស់នៅ​ភូមិ​ព្រែក​២ ឃុំ​សំរោង ស្រុក​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់​៕S/

​រូបភាពៈ ជនជាតិខ្មែរ​ដែល​ថៃ​បាញ់​ពេល​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង សាកសព​ម្នាក់​កំពុង​កោសល្យវិច័យ​
​ចំណែក​អ្នករបួស​បាន​វះកាត់​យក​ក្បាល​គ្រាប់​រួចរាល់​៕​បាយ័ន​