​ខ្យល់​កន្ត្រាក់​ក្នុង​ឃុំ​២​នៃ​ស្រុក​ភ្នំព្រឹក​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​៩​ខ្នង​

203
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​២០​ខែមេសា​ឆ្នាំ​២០១៩​មាន​ភ្លៀង​កក់ខែ​មួយ​មេ​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បក់បោក​ទៅលើ​ឃុំ​ពីរ​គឺ​ឃុំ​បួរ​និង​ឃុំ​បារាំង​ធ្លាក់​នៃ​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​បណ្តាល​ឲ្យ​ប៉ះពាល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​ប្រាំបួន​ខ្នង​។​

​ក្នុងនោះ​រួមមាន​៖១​ឃុំ​បួរ​ប៉ះពាល់​ផ្ទះ​៣​ខ្នង​គឺ​ផ្ទះ​របស់​ឈ្មោះ​អ៊ុត​ទូច​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំ​(​ផ្ទះ​សង់​អំពី​ឈើ​ប្រក៎ស​ង្ក័​សី​មាន​ទំហំ​៨​ម៉ែត្រ​គុណ​១០​ម៉ែត្រ​បណ្តាលឱ្យ​របើក​ដំបូល​ទាំងស្រុង​។​២​ផ្ទះ​របស់​ឈ្មោះ​រ៉ែ​ម​វណ្ឌី​ភេទ​ស្រី​អាយុ​៥៥​ឆ្នាំ​(​ផ្ទះ​សង់​អំពី​ឈើ​ប្រក់ស​ង្ក័​សី​មាន​ទំហំ​ឋ​៧​ម៉ែត្រ​គុណ​៩​ម៉ែត្រ​បណ្តាលឱ្យ​របើក​ដំបូល​អស់​មួយ​ចំហៀង​និង​ឋ​៣​ផ្ទះ​ឈ្មោះ​សាត​នឹម​ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​ផ្ទះ​ទំហំ​៧​ម៉ែត្រ​គុណ​៥​ម៉ែត្រ​របើក​ដំបូល​ស​ង្ក័​សី​អស់​៣​សន្លឹក​។​

​ដោយឡែក​នៅ​ឃុំ​បារាំង​ធ្លាក់​ប៉ះពាល់​ផ្ទះ​៦​ខ្នង​ក្នុងនោះ​មាន​១,​ផ្ទះ​របស់​ឈ្មោះ​រឹម​សាម៉ុន​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំរ​(​ផ្ទះ​ទំហំ​៥​ម៉ែត្រ​គុណ​៨​ម៉ែត្រ​របើក​ដំបូល​ស​ង្ក័​សី​ទាំងស្រុង​២,​ផ្ទះ​របស់​ឈ្មោះ​រឹម​វណ្ណា​ភេទ​ស្រី​អាយុ​៥២​ឆ្នាំ​របើក​ដំបូល​ស​ង្ក័​សី​ចំនួន​៣​សន្លឹក​(​ផ្ទះ​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ​)៣,​ផ្ទះ​របស់​ឈ្មោះ​ញ៉ា​ញ៉​ពី​ន​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​សង់​ពី​ឈើ​ប្រក់ស​ង្ក័​សី​បណ្តាលឱ្យ​ទ្រេត​និង​របើក​ដំបូល​ចំនួន​៣​សន្លឹក​។​

៤,​ផ្ទះ​ឈ្មោះ​ឌី​តតាំង​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​របើក​ដំបូល​ស​ង្ក័​សី​១០​សន្លឹក​ផ្ទះ​ទំហំ​៥​គុណ​៧​ម៉ែត្រ​។​៥,​ផ្ទះ​ឈ្មោះ​នាង​សេង​អយ​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​របើក​ដំបូល​ស​ង្ក័​សី​បីសន្លឹក​និង​ធ្លាក់​ផ្ទាំ​សូ​ឡា​និង​៦,​ផ្ទះ​ឈ្មោះ​តាំ​បូរី​ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​(​របើក​ដំបូល​រោង​គោ​៧​សន្លឹក​ទំហំ​៤​គុណ​៥​ម៉ែត្រ​)​។​ក្នុង​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក៎​នេះ​មិន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ទេ​៕S/

​ ​ ​រូប​ថ​តៈ​ខ្យល់​កន្ត្រាក់​បណ្តាលឱ្យ​បើក​ដំបូលផ្ទះ​៩​ខ្នង