​ខ្យល់​កន្ត្រាក់​បក់បោក​ដើមឈើ​ធំៗ​រលំ​កាត់​ផ្លូវ​បង្ក​ស្ទះ​ចរាចរ​នៅ​ស្រុក​រវៀង​

588
ចែករម្លែក

​ដោយៈ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​ខ្យល់​កន្ត្រាក់​បាន​បក់បោក​ប​ណ្តា​ល​ឱ្យ​ដើមឈើ​ធំៗ​រលំ​កាត់​ផ្លូវ​២​កន្លែង​នៅ​ខេត្តព្រះវិហារ​បង្ក​ស្ទះ​ចរាចរ​។​ក្រុមការងារ​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​សហការ​ជាមួយ​មន្ត្រី​បរិស្ថាន​ចុះ​កាត់​យកចេញ​ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ​។​

មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០១៩​ថា​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៦២​មាន​ករណី​ដួលរលំ​ដើមឈើ​កាត់​ទទឹងផ្លូវ​ចំនួន​២​កន្លែង​។ គឺ​នៅត្រង់​គីឡូម៉ែត្រ​៤៥+០០០​និង​គីឡូម៉ែត្រ​៦០+៣០០​ស្ថិតក្នុង​ឃុំ​រមណី​ស្រុក​រវៀង​ខេត្តព្រះវិហារ​បណ្តាលមកពី​ភ្លៀង​រួមជាមួយ​ខ្យល់​កន្ត្រាក់​។​ប៉ុន្តែ​មិន​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ឡើយ ។​

​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ដដែល​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​សហការ​ជាមួយ​មន្ត្រី​បរិស្ថាន​និង​ប្រជាពលរដ្ឋ​បាន​ជួយ​កាត់ចេញ​រួចរាល់​ជា​ស្ថាពរ​ហើយ​អាច​បន្ត​ចរាចរណ៍​បាន​ដូចដើម​វិញ​ហើយ​៕S/​