​ខ្យល់​កន្ត្រាក់​បង្ក​ខូចខាត​ផ្ទះសម្បែង​និង​ទ្រព្យសម្បត្តិ​ពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ​

747
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ខ្ស​ល់​ន្ត្រា​ក់បាន​បន្ត​បំផ្លាញ​លំនៅស្ថាន​និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​សំណង់​នានា​នៅ​៥​ស្រុក​ក្រុង​ក្នុង​ខេត្តបន្ទាយមានជ័យ​កាលពី​ល្ងាច​ថ្ងៃ​ទិ​១​និង​ទី​២​ខែឧសភា​ឆ្នាំ​២០១​។​

នៅ​ល្ងាច​ថ្ងៃទី​១​ខែឧសភា ឆ្នាំ​២០១៩ មាន​ភ្លៀង ផ្គរ​រន្ទះ និង​លាយឡំ​ជាមួយ​ខ្ស​ល់​បក់បោក​កន្ត្រាក់ បណ្តាល​ឲ្យ​ផ្ទះសម្បែង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​និង​សំណង់​សាធារណ​:​ក្រុមហ៊ុន​ឯកជន​នានា​រួមទាំង​សាលាឃុំ សាលារៀន និង​តូប​លក់ដូរ​នៅ​៥​ស្រុក​-​ក្រុង បាន​បង្ក​ខូចខាត​បន្ថែមចំនួន​៩៦​ខ្នង ។​រន្ទះបាញ់​មនុស្ស​ស្លាប់​ម្នាក់ របួស​ម្នាក់ និង រងគ្រោះ​ដោយសារ​មីន​របួស​ដាច់​ជើង​ម្នាក់ ។​

​លោក​លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា ស្រុក​-​ក្រុង​ដែល​រង​នូវ​ការខូចខាត ផ្ទះសំបែង​នោះ​មាន​៖១/-​ស្រុក​ព្រះនេត្រព្រះ ខូចខាត​ចំនួន​២​ខ្នង (​របើក​ដំបូល​) មាន​រន្ទះបាញ់​មនុស្ស​ស្លាប់​ម្នាក់​ឈ្មោះ គឹម ពេ​ទ ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ស្រះ​ខ្ទុំ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ។​

២/-​ស្រុក​ថ្មពួក ខូចខាត ចំនួន​៤៤​ខ្នង​( របើក​ដំបូលផ្ទះ​ចំនួន​៤៣​ខ្នង តូប​១​ខ្នង​),​មាន​រន្ទះបាញ់​អង់​តែ​ន ឆ្លង​ចរន្ត​បណ្តាល​ឆក់​របួស​មនុស្ស​ម្នាក់​ឈ្មោះ ហាន សួន​ភេទ​ស្រី​៦៣​ឆ្នាំ​នៅ​ថ្មី​កណ្តាល ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក​។​។​៣/-​ស្រុក​អូរជ្រៅ​ខូចខាត​ចំនួន​៤៨​ខ្នង​(​របើក​ដំបូលផ្ទះ​៤៦​ខ្នង​,​សាលាឃុំ​ខ្នង​,​សាលារៀន​១​ខ្នង​)​។​៤/-​ក្រុង​សិរីសោភ័ណ​ចំនួន​១​ខ្នង​(​របើក​ដំបូល​)​។​៥/-​ស្រុក​ស្វាយចេក​ខូចខាត​១​ខ្នង​(​របើក​ដំបូល​)​។ ៕S/


រូបថត​:​ខ្យល់​កន្ត្រាក់​បន្ត​បង្ក​ខូចខាត​ផ្ទះសម្បែង​សំណង់​និង​ទ្រព្យសម្បត្តិ​ពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ (​រូប​: ប​.​ជ័យ​)​