​ខ្យល់​កន្ត្រាក់​បង្ក​ខូចខាត​ផ្ទះ​ពលរដ្ឋ​៤​ខ្នង​និង​ខូច​ស្លាក​តាមផ្លូវ​នៅ​ស្រុក​អូរជ្រៅ​

764
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ខ្យល់​កន្ត្រាក់​ពេល​មាន​ភ្លៀង​កក់ខែ​បង្ក​ខូចខាត​ផ្ទះ​ពលរដ្ឋ​៤​ខ្នង​នៅ​ភូមិ​ម៉ក់​ហឺ​ន​និង​ភូមិ​វាំង​មួង​ឃុំ​កូប​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​។​គ្រោះធម្មជាតិ​នោះ​កើតឡើង​កាលពី​ម៉ោង​៣​កន្លះ​រសៀល​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០១៨ ។​

លោក​សេស​វិបុល​អធិការនគរបាល​ស្រុក​អូរជ្រៅ​អោយដឹងថា​:​ខ្យល់​កន្ត្រាក់​នោះ​បង្ក​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង​ក្នុងនោះ​ភូមិ​ម៉ក់​ហ៊ឺ​ន​ចំនួន​៣​ខ្នង​ភូមិ​វាំង​មួង​ចំនួន​១​ខ្នង​ដោយ​របើក​ស័ង្កសី​សរុប​ចំនួន​១៥​សន្លឹក​។​ដោយឡែក​ស្លាក​នៅជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ដួល​ចំនួន​៥​ស្លាក ផ្លាកគណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​២. ផ្លាកគណបក្ស​ហ្វុ​ន​ស៊ីន​ប៉ិច​ចំនួន​១.ផ្កាក​អាស៊ី​វេ​លុយ​ចំនួន​១.ផ្លាក​ក្រុមហ៊ុនទូរស័ព្ទ​មិត្ត​ហ្វូ​ន​ចំនួន​១៕S/

​រូបថត : ខ្យល់​កន្ត្រាក់​បង្ក​ខូចខាត​ផ្ទះ​ពលរដ្ឋ​៤​ខ្នង​និង​ខូច​ស្លាក​តាមផ្លូវ​នៅ​ស្រុក​អូរជ្រៅ (​រូប​:​ប​.​ជ័យ​)​