​ខ្យល់​កន្ត្រាក់​បាន​បោកបក់​ខូចខាត​ផ្ទះ​ជិត​​៣០​ខ្នង​នៅ​ស្រុក​បន្ទាយ​អំពិល​

271
ចែករម្លែក

ដោយៈ​អូ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បាន​បោកបក់​លើ​លំ​ស្ថាន​ប្រជាពលរដ្ឋ​៥​ឃុំ​ក្នុងស្រុក​ចំនួន​២​រង​ការខូចខាត​ជិត​ចំនួន​៣០​ខ្នង​ផ្ទះ​។​តែ​មិន​បណ្តាលឱ្យ​ប៉ះពាល​ដល់​អាយុជីវិត​មនុស្ស និង សត្វ​នោះទេ​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​ស្រុក​បន្ទាយ​អំពិល​ក្នុង​ឃុំ​បេង​កាល​វេលា​ម៉ោង​៥​និង​១០​នាទី​ថ្ងៃទី​២១ ខែមេសា​ឆ្នាំ​២០១៩ មាន​ភ្លៀងខ្យល់​កន្ត្រាក់ បណ្តាលឱ្យ​របើក​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥​ភូមិ រង​ការខូចខាត​ចំនួន​២៥​ខ្នង​ផ្ទះ​។​ក្នុងនោះ​ធ្លាក់​ពីលើ​ជើងតាង​ចំនួន​៣​ខ្នង​រលើង​ទាំងស្រុង​ចំនួន​៣​ខ្នង​និង​របើក​ដំបូល​ចំនួន​១៩​ខ្នង​។​

​រួមមាន​៖​ភូមិ​ម៉ាលី​ស្រោង​ចំនួន​១៥​ខ្នង ធ្លាក់​ពីលើ​ជើងតាង​ចំនួន​២​ខ្នង ដួល​ទាំងស្រុង​ចំនួន​២​ខ្នង របើក​ដំបូល​ចំនួន ១១ ខ្នង​។​ភូមិ​ពោធិ​សែន​ជ័យ​ចំនួន​៧​ខ្នង ដួល​ទាំងស្រុង​១​ខ្នង របើក​ដំបូលផ្ទះ​៦​ខ្នង​។ ភូមិ​ត្រពាំង​ស្វាយ របើក​ដំបូល​១​ខ្នង​។​និង​ភូមិ​ក្រសាំង​ថ្មី ធ្លាក់​ពីលើ​ជើងតាង​១​ខ្នង​។​

ក្នុងស្រុក​ចុងកាល់ ភ្លៀង​ធ្លាក់​លាយឡំ​និង​ខ្យល់​កន្ត្រាក់​ដែរ បាន​បក់បោក​ទៅលើផ្ទះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រសាំង និង​ឃុំ​ចុងកាល់ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល រង​ការខូចខាត​ចំនួន​៤​ខ្នង​ផ្ទះ​៕S/