​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ចំនួន​ប្រាំ​ខ្នង​នៅ​ឃុំ​ស្រែ​ណូយ​

658
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​ផ្ទះ​ពលរដ្ឋ​ចំនួន​ប្រាំ​ខ្នង​ស្ថិត​ក្នុងស្រុក​វ៉ារិន​ត្រូវ​ខ្យល់​កន្ត្រាក់​វាយប្រហារ​ឱ្យ​ខូចខាត​កាលពី​ពី​រសៀល​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨​។​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា​គ្រោះធម្មជាតិ​នេះ​បាន​កើតឡើង​នៅ​ចំណុច​(​ត្រាំ​កង់​)​ស្ថិតនៅ​ក្នុងភូមិ​ដៃ​អាវ​ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន​ខេត្តសៀមរាប​។
ទោះបី​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​តែ​បណ្ដាលឱ្យ​ខូចខាត​លំនៅស្ថាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៥​ខ្នង ក្នុងនោះ ខូច​ទាំងស្រុង​២​ខ្នង និង​ប៉ើង​ដំបូល​ចំនួន​៣​ខ្នង​។​

​ផ្ទះ​ដែល​រងគ្រោះ រួមមាន : ១.​ផ្ទះ​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រងគ្រោះ​ដោយ​ប៉ើង​ដំបូល ជា​របស់​ឈ្មោះ សួន សុផាត ភេទ​ប្រុស និង​ប្រពន្ធ​ឈ្មោះ ធូ សារី មុខរបរ​កសិករ ។​២. ផ្ទះ​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៧​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រងគ្រោះ​ដោយ​ប៉ើង​ដំបូល ជា​របស់​ឈ្មោះ ទួ​ច ថៃ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ធី សុ​ភេទ អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ ។

៣.​ផ្ទះ​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ក្បឿង រងគ្រោះ​ដោយ​ប៉ើង​ដំបូល ជា​របស់​ឈ្មោះ សុខ ធា​រី​អាយុ​៤០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ហ៊ាង ហារី អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ ។ ៤.​ផ្ទះ​ទំហំ​៣​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រងគ្រោះ​ដោយ​ខូចខាត​ទាំងស្រុង ជា​របស់​ឈ្មោះ ថូ សៀម​អាយុ​៥០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ តៃ រិច អាយុ​៥១​ឆ្នាំ មុខរបរ​កសិករ ។​

៥. ផ្ទះ​ទំហំ​៣​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រងគ្រោះ​ដោយ​ខូចខាត​ទាំងស្រុង ជា​របស់​ឈ្មោះ ព្រេច ពុ​ច អាយុ​២៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ចេង ស្រី​នាង អាយុ​២០​ឆ្នាំ មុខរបរ​កសិករ ៕S/​

​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ចំនួន​ប្រាំ​ខ្នង​នៅ​ឃុំ​ស្រែ​ណូយ​