​ខ្លាច​ចាប់​តំណាង​!​ពលរដ្ឋ​លើកគ្នា​មក​មុខ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង

515
ចែករម្លែក

ដោយៈ​រិ​ទ្ធិ​សក្តិ​/កំពង់ឆ្នាំង​:​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៧៦​គ្រួសារ​នៅក្នុង​ភូមិ​ក្រាំង​លាវ​ឃុំ​ក្រាំង​លាវ​ស្រុក​រលាប្អៀ​ខេត្តកំពង់ឆ្នាំង​បាន​លើកគ្នា​មកកាន់​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​។​មូលហេតុ​ពួកគាត់​មានការ​ព្រួយបារម្ភ​អំពី​ការឃាត់ខ្លួន​តំណាង​របស់​ពលរដ្ឋ​ម្នាក់ទៀត​។

​កាល​លើក​មុន​ស្នងការ​នគ​បាល​ខេត្ត​បាន​ឃាត់ខ្លួន​តំណាង​ពួកគាត់​ម្នាក់​រហូតមក​ដល់ពេលនេះ​នៅ​មិ​ទាន់​ត្រូវបាន​ដោះ​នៅឡើយ​។​ហេតុការណ៍​លើ​គ្នា​មក​តវ៉ា​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២​ខែសីហា​ឆ្នាំ​២០១៩​នៅខាងមុខ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​។​

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានចេញ​លិខិត​កោះហៅ​លេខ​១១១ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ ២០១៩ ដោយ​ឧត្ដមសេនីយទោ ខូវ លី ដោយយោង​ពាក្យបណ្ដឹង​របស់​ឈ្មោះ​តាំង​គង់​ភេទ​ប្រុស​អាយុ ៦៣​ឆ្នាំ ភូមិ​ស្វាយជ្រុំ ថ្មី​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

បាន​កោះហៅ​ឈ្មោះ អ៊ុង សារ៉ាត់​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ​ក្រាំង​លាវ​ឃុំ​ក្រាំង​លាវ​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង​មកកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដោយ​ឱ្យចូល​ខ្លួន​នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨​ព្រឹក​ដើម្បី​សាកសួរ​ជុំវិញ​ពាក្យបណ្ដឹង​របស់​ឈ្មោះ តាំង គង់ ពីបទ​រំលោភបំពាន​លើដី​កម្មសិទ្ធិ​។​

​ប្រជាពលរដ្ឋ​ទាំង​៧៦​គ្រួ​សារបាន​បញ្ជាក់ថា ដី​ទំនាស់​នោះ​មាន​ចំនួន ៤២​ហិកតា នៅ​ចំណុច​អូ​តូច គឺជា​ដី​របស់​ពួកគាត់​ដែល​គ្រប់គ្រង​កាន់កាប់ អាស្រ័យ​ផល​តាំងពី​ឆ្នាំ ១៩៨០​មកម្ល៉េះ ។ ដោយឡែក​អ្នកប្ដឹង​ពួកគាត់​នោះ​ពិតជា​មាន​ដី​ដែលមាន​ប័ណ្ណ​រឹង​។

ប៉ុន្តែ​មិនមែន​នៅ​ចំណុច​នេះ​ទេ គឺ​នៅ​ចំណុច​ចំ​ព្រឺ​។​ប្រជាពលរដ្ឋ​ឆ្ងល់​ថា​ហេតុអ្វី​បានជា​ម្ចាស់​ដី​មិន​យក​ដី​របស់ខ្លួន​?​បែរមក​ទាមទារ​យក​ដី​របស់​ពួកគាត់​នៅឯ​ចំណុច​អូរ​តូច​នេះ​វិញ​?​បើ​គិតពី​ចំណុច​អូរ​តូច​ទៅ​ចំណុច​ចំ​ព្រីង​គឺមាន​ចម្ងាយ​ប្រមាណ​ជា​៣​គីឡូ​។​

ប្រជាពលរដ្ឋ​បានបញ្ជាក់​ទៀតថា​កាលពី​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០១៩​ស្នងការ​នគ​បាល​ខេត្ត​ក៍​បានចេញ​លិខិត​មួយ​កោះហៅ​ប្រជាពលរដ្ឋ​ម្នាក់​ឱ្យចូល​ខ្លួន​មក​បំភ្លឺ​រឿង​ករណី​ដីធ្លី​នេះ​ទេ​។​លើក​នេះ​ទៀត​ស្នងការ​បានចេញ​លិខិត​កោះហៅ​ពលរដ្ឋ​ម្នាក់ទៀត​ឱ្យចូល​បំភ្លឺ​ដូច​ម្នាក់​មុន​ដោយមាន​ការព្រួយបារម្ភ​ពី​ការចាប់​ឃាត់ខ្លួន​របស់​ប្រជាពលរដ្ឋ​គឺ​ពួកគាត់​លើកគ្នា​មកនេះ​ដើម្បី​សំណូមពរ​ឱ្យ​លោកស្នងការ​នគ​បាល​ខេត្ត​មេត្តា​ពិចារណា​លើ​រឿងនេះ​ផង ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៉ុល​វុទ្ធី​ស្នងការរង​នគ​បាល​ខេត្ត​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បានបញ្ជាក់​ឱ្យដឹងថា​ករណី​ប្រជាពលរដ្ឋ​ម្នាក់​ដែល​ហៅ​មក​សាកសួរ​តាម​ដីការ​របស់​ស្នងការ​នេះ​លោក​បានឱ្យដឹងថា​ក្រោយពី​ការសាកសួរ​ប្រជាពលរដ្ឋ​នោះ​នឹង​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​មិនមាន​ការឃាត់ខ្លួន​ទេ​៕S/​