​មន្ទីរពេទ្យ​សម្ភព សោភា សម្រាលកូន ឱ្យ​ស្ត្រី​ម្នាក់ ស្លាប់ និង​គេច​ពី​ការទទួលខុសត្រូវ​

3312
ចែករម្លែក

​ដោយ​៖​ស​រិ​ទ្ធ​/
​ភ្នំពេញ​៖ ស្ត្រី​ម្នាក់ មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ទៅហើយ ពេល​សម្រាលកូន​ទី​២ នៅ​មន្ទីរពេទ្យ​សម្ភព​សោភា ។ ដើម្បី​ផុតពី​ការទទួលខុសត្រូវ មន្ត្រី​មន្ទីរពេទ្យ​សម្ភព​សោភា បាន​បញ្ជូន​ស្ត្រី​រូបនេះ មក​មន្ទីរពេទ្យ​ជប៉ុន តែ​ជា​អកុសល ស្ត្រី​រូបនេះ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ក្រុមគ្រួសារ នៃ​សព អះអាងថា ពេលនេះ មន្ត្រី​មន្ទីរពេទ្យ​សម្ភព សោភា កំពុង​ចរចា អំពី​សំណង​ជូន​ក្រុមគ្រួសារ នៃ​សព ដើម្បី​បញ្ចប់រឿង​។

​មជ្ឈដ្ឋាន​មួយចំនួន ចង់ឃើញ ក្រសួងសុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ អនុវត្ត​ច្បាប់​យ៉ាង តឹងរ៉ឹង ចំពោះ​មន្ត្រី​ពេទ្យ ដែល​ខ្វះ​វិជ្ជាជីវៈ និង​ខ្វះ​ភាព​ទទួលខុសត្រូវ ដើម្បី​ចូលរួម​កែទម្រង់ វិស័យ​សុខាភិបាល នៅ​កម្ពុជា ដែលជា​ទំនុកចិត្ត របស់​ប្រជាពលរដ្ឋ ។

​ក្រុមគ្រួសារ នៃ​សព ដែល​ទូរស័ព្ទ ប្រាប់​អ្នកសារព័ត៌មាន សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាងថា ស្ត្រី​រងគ្រោះ ឈ្មោះ អ៊ុំ ចន្ទ្រា អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​រកា​២ ឃុំរ​កាជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ហើយ​បាន​ចូលមក សម្រាលកូន​ទី​២ នៅ​មន្ទីរពេទ្យ​សម្ព​ព​សោភា កាលពី​ថ្ងៃទី​២៨ ខែមីនា ។

​ពេល​សម្រាល​នេះ គឺមាន​ការវះកាត់ បណ្តាលឱ្យ​ហូរឈាម យ៉ាងខ្លាំង មិនអាច​ទប់​ជាប់​។ ពេលនោះ ខាង​មន្ទីរពេទ្យ​សម្ព​ព សោភា អះអាងថា បណ្តាលមកពី​ឈាមរាវ និង​ស្បូន​ខ្សោយ​។ ដូច្នេះ​តម្រូវឱ្យមាន​ការវះកាត់ ស្បូន​ម្តងទៀត​។ ក្រោយពេល​វះកាត់​ស្បូន រួចហើយ នារី​រងគ្រោះ កាន់​តែមាន​អាកា​រៈ ខ្សោយ​ទៅៗ ទើប​ខាង​ពេទ្យ​សម្ព​ព​សោភា បាន​បញ្ជូន​ស្ត្រី​រងគ្រោះ ទៅ​មន្ទីរពេទ្យ​ជប៉ុន នៅ​ម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី​២៩ ខែមីនា ជាបន្ទាន់​។​

​ក្រោយពេល​បញ្ជូនមក​ម​ន្ទីរ​ពេទ្យ​ជប៉ុន រហូតមកដល់​ម៉ោង ១០ ព្រឹក​ថ្ងៃ​ដដែល ជនរងគ្រោះ បាន​ស្លាប់​ទៅហើយ​។​

​តាម​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Sok Pheaktra (​សុខ ភក្ត្រា​) បានសរសេរថា “​នៅ​ម៉ោង ៩:៥២ ព្រឹក ថ្ងៃទី​២៨ ខែមីនា មកដល់​សម្ភព ហើយ​នៅចាំ​ផ្លូវ​កូនស្រី​កូ​កូ​” និង នៅ​ម៉ោង ៥:៤៩ ល្ងាច ថ្ងៃ​ដដែល សាច់ញាតិ​កំពុង​រង់ចាំ មុខ​បន្ទប់​សម្រាល​” ។ នៅ​ម៉ោង ១០ ព្រឹក​ថ្ងៃទី​២៩ ខែមីនា គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ​សុខ ភក្ត្រា (Sok Pheaktra) បានសរសេរថា “​ហេតុអ្វី ប្រពន្ធ​ថ្នាក់​ហ្នឹង​លោក​អើយ សូម​គុណបុណ្យ​ម៉ែ​ពុក ជួយ​ផង នេះហើយ​ការឆ្លង​ទន្លេ ពេទ្យ​ឯកជន ស្រុក​ខ្មែរ ជឿ​ហើយ​” បន្ទាប់មក មាន​បង្ហោះ​រូបថត នារី​រងគ្រោះ ស្លាប់ ហើយ​សរសេរថា “​សូម​អូន ទៅកាន់​សុខ​គតិ​ភព សួ​ម​ឱ្យ​ជាតិ​ក្រោយ កុំឱ្យ​ដូចជា​តិ​នេះ​ទៀត កូន​យើង បង​នឹង​មើលថែ​ឱ្យ​ល្អ សាច់ញាតិ​របស់​អូន បង​យក​មកជា​សាច់ញាតិ បង្កើត​បង​ដែរ បង​សន្យាថា នឹង​ថែរក្សា​ពួកគាត់ តាម​អ្វី​ដល​បង​ធ្វើបាន រហូតដល់​ដង្ហើមចុងក្រោយ​របស់​បង ធ្វើ​ម៉េច​បើ​និស្ស័យ​យើង បានត្រឹមតែ​ប៉ុណ្ណឹង​”៕V

​ខ្វះ​ការទទួលខុសត្រូវ​!​មន្ទីរពេទ្យ​សម្ភព​សោភា​សម្រាលកូន​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​