“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​បង្កើត​កាលានុវត្តភាព​នៃ​កិច្ចសហប្រតិ បត្តិការ​

151
ចែករម្លែក

លោក វិ​ន គួ​ស៊ីន ជាព​ណិ​ជ្ជ​ករ​ម្នាក់​ដែល​មកពី​ប្រទេស​ម៉ាឡេស៊ី ។​លោក​រកស៊ី​នៅ​ខេត្ត យូ​ន​ណាន​បាន ១១ ឆ្នាំ​ហើយ ។ លោក​បាន​បញ្ជាក់ថា​ខេត្ត​យូ​ន​ណាន​ជា​ស្រុកកំណើត ទី ២ របស់ខ្ញុំ ហើយក៏​ជាទី​ដៅ​វិនិយោគ​ល្អ​មួយ​សម្រាប់​ពាណិជ្ជករ​បរទេស ។

​លោក​បាន​បញ្ជាក់ថា ខេត្ត​យូ​ន​ណាន​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​ច្រើន​ហើយ​មាន ឧត្តមភាព​លើ​វិស័យ​ទីតាំង​ភូមិសាស្ត្រ ដែល​មិនអាច​ប្រៀបផ្ទឹម​បាន ។ ក្នុង​រយៈពេល ១១ ឆ្នាំ​កន្លង​ទៅនោះ ខ្ញុំ​បាន​ធ្វើជា​អ្នក​សាក្សី​នៃ​ការរីកចម្រើន​របស់​ខេត្ត​យូ​ន​ណាន ។ ជាពិសេស ក្រោយពី​គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ ”​ត្រូវបាន​លើកឡើង រៀងមក ខេត្ត​យូ​ន​ណាន​បានទទួល​នូវ​ការរីកចម្រើន​កាន់តែ​ឆាប់រហ័ស​ហើយ​បាន នាំមក​នូវ​កាលានុវត្តភាព​ថ្មី​កាន់តែច្រើន​ដល់​ប្រទេស​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ខាងត្បូង ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន ។ គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​បាន​ជំរុញ​ឱ្យ​ពិភពលោក​កាន់តែ​យកចិត្តទុកដាក់​ដល់​ប្រទេស​ចិន ។ មន្ត្រីរាជការ ពាណិជ្ជករ និង​ទេស​ចរនៃ​ប្រទេស​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​បាន មើលឃើញ​ខេត្ត​យូ​ន​ណាន ដែល​កាន់តែ​បើកទូលាយ ។ ធ្វើជា​ពាណិជ្ជករ​បរទេស ម្នាក់ ខ្ញុំ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ថា សាលា​រដ្ឋបាលខេត្ត​យូ​ន​ណាន​បានផ្តល់​ការងាយ ស្រួល​កាន់តែច្រើន​ដល់​យើងទាំងអស់គ្នា ក្នុងការ​បំពេញបែបបទ​ផ្សេងៗ ។​

​ប៉ុន្មាន​ឆ្នាំនេះ មិត្តភក្តិ​ជាច្រើន​របស់លោក​បានមក​ធ្វើ​វិនិយោគ​នៅ​ខេត្ត​យូ​ន​ណាន ។ លោក​បាន​ពង្រីក​អា​ជីវភាព​របស់ខ្លួន​នៅ​ខេត្ត​យូ​ន​ណាន ។ នៅ​ខែធ្នូ ឆ្នាំ ២០១៨ លោក​បាន​បើក​ភោជនីយដ្ឋាន​“​តែ​សាច់ និង​ឆ្អឹង សួន​ហ្វា សមុទ្រ​ខាងត្បូង​”​ក្នុង​ក្រុង គុន​មីង ។ នេះ​ជា​សាខា​នៅក្រៅ​ប្រទេស​ទី ១ របស់​ភោជនីយដ្ឋាន​“​តែ​សាច់ និង​ឆ្អឹង សួន​ហ្វា សមុទ្រ​ខាងត្បូង​” ដែលជា​យីហោ​ល្បី​នៅ​ប្រទេស​ម៉ាឡេស៊ី ។ លោក​បាន ប្រាប់​អ្នកកាសែត​ថា ខ្ញុំ​មាន​ផែនការ​ចាត់ទុក​ខេត្ត​យូ​ន​ណាន​ជាទី​ចាប់ផ្តើម​ហើយ​បើក ភោជនីយដ្ឋាន​កាន់តែច្រើន​នៅ​ខេត្ត​ក្រុង​ផ្សេងៗ​នៃ​ប្រទេស​ចិន ។​

​លោក​យល់ឃើញថា ប្រទេស​ចិន និង​ម៉ាឡេស៊ី​នៅតែមាន​ចន្លោះ​ទូលំទូលាយ​ក្នុងការ ផ្លាស់ប្តូរ​ធនធានមនុស្ស និង​ការអភិវឌ្ឍ​ទំនាក់ទំនង​ពាណិជ្ជកម្ម ។ លោក​ជឿជាក់ថា ក្រោម​ការជំរុញ​ពី​គំនិត​ផ្តួចផ្តើម​“​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​”​ទំនាក់ទំនង​រវាង​ប្រទេស ចិន និង​ប្រទេស​អាស៊ីអាគ្នេយ៍ អាស៊ី​ខាងត្បូង​នឹង​អាច​ត្រូវ​ជំរុញ និង​បង្កើន​ឱ្យ​កាន់ តែ​ស៊ីជម្រៅ​ថែមទៀត ៕ ​​ដោយ លី ហ៊ឺ​ង​ឈាំ​ង