​ខ្សែក្រវ៉ាត់​កៅអី​នៃ​រថយន្ត​ជួយ​ជីវិត​លោកស្រី​អភិបាលរង​ខេត្ត​

722
ចែករម្លែក
  • 329
    Shares

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​លោកស្រី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ថា​ខ្សែក្រវ៉ាត់​កៅអី​មុខ​នៃ​រថយន្ត​បាន​ជួយ​ជីវិត​គាត់​ដោយ​សំណាង​១​ក្នុង​១​ពាន់​គ្រោះថ្នាក់​។​គាត់​របួសស្រាល​មិនមែន​ធ្ងន់ធ្ងរ​ដូច​ព័ត៌មាន​ពីដំបូង​នោះឡើយ ។​

លោកស្រី​ប៉ុក​ណា​ឌី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​និយាយ​ដូច្នោះ​ប្រាប់​ភ្ញៀវ​ទៅសួរសុខទុក្ខ​ក៏​ដូច​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២៥​ខែ​ធ្នួ​ឆ្នាំ​២០១៨​ខណ​:​លោកស្រី​បន្ត​សម្រាក​ព្យ​បាល​នៅ​មន្ទីរ​ពហុ​ព្យ​បាល​ឯកជន​ឈ្មោះ​ចន្ទ​វុ​ឌ្ឍី​ណា​វុ​ឌ្ឍ​នៅ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​

​លោកស្រី​រំលឹកថា​នៅ​មុនពេល​កើតហេតុ​នោះ​លោកស្រី​ផ្ទាល់​និង​លោកស្រី​សោម មុន្នី​រ័ត្ន អភិបាលរង​ខេត្ត​ប៉ៃលិន​ជិះ​រថយន្ត​រួមគ្នា​ក្នុង​ដំណើរ​បំពេញ​បេស​សកម្ម​ទៅ​ចូលរួម​មហោស្រព​បង្ហោះ​ខ្លែង​ខ្មែរ​រលើ​ក​ទី​២២​ឆ្នាំ់​២០១៨ នៅ​ខេត្តស្វាយរៀង​ព្រឹក​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២១​ធ្នុ​២០១៨ ។​

​ប៉ុន្តែ​នៅ​ថ្ងៃទី​២០​ខែធ្នូ ខណ​:​រថយន្ត​ម៉ាក​តូយ៉ូតា​ឡិច​ស៊ី​ស​៣៤០ ស្លាក​លេខ​ភ្នំពេញ​២T ៨៩៧១ ដែល​បើកបរ​ដោយ​ឈ្មោះ​គីន ណាំ​ចូក អាយុ​២៥​ឆ្នាំ​ជា​កូនប្រុស​លោកស្រី​សោម មុន្នី​រ័ត្ន បើកបរ​លើផ្លូវ​ជាតិ​លេខ​៥​។​ដល់​ចំណុច​ភូមិ​ថ្មកែវ​ឃុំ​ស្វាយជ្រុំ​ស្រុក​រលៀប្អៀរ​ខេត្តកំពង់ឆ្នាំង រថយន្ត​ក៏​ជ្រុល​ទៅបុក​ចំហៀង​រថយន្ត​រត់​ទូ​ម៉ាក​សាំ​យ៉ុង​រួច​រេ​ទៅបុក​នឹង​រថយន្ត​យី​ឌុប​ម៉ាក់​ហ៊ីយ៉ានដាយ​១​គ្រឿង​ទៀត​ក្នុង​ទិស​ច្រាស​គ្នា​។​រថយន្ត​ដែល​អ្នកស្រី​ជិះ​បាន​រង​ខូចខាត​ផ្នែក​ខាងមុខ​ខ្ទេចខ្ទីរ ។​

​អ្នកស្រី​រំលឹកថា : កាល​ជិះ​នោះ អ្នកស្រី​ជិះ​កៅអី​មុខ ពាក់​ខ្សែក្រវ៉ាត់​ជាប់ ។​តែ​អ្នកស្រី​សោម មុន្នី​រ័ត្ន អង្គុយ​កៅអី​ក្រោយ​ពុំបាន​ពាក់​ទេ​ដោយ​អ្នកស្រី​ទើប​ពិសារ​អាហារ​រួច​តឹង​ពោះ​ពេក​ហើយ​មួយ​កំសួល​អាហារ​អ្នកស្រី​ក៏​លង់លក់​មួយភាំង​ទៅ​នៅពេល​រថយន្ត​ជួប​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​នោះ ។

​អ្នកស្រី​សោម មុន្នី​រ័ត្ន បាន​បោក​បាក់ក​ទទួលមរណភាព​ភ្លាមៗ​។​ឯ​កូនប្រុស​អ្នកស្រី​របួសធ្ងន់​ជាប់​នៅ​នឹង​ចង្កូត​និង​កៅអី​មុខ​ហើយ​ត្រូវ​ក្រុម​អ្នក​ជួយសង្គ្រោះ​ជាច្រើន​នាក់​ប្រឹងប្រែង​បន្ទាន់​គាស់​យ៉ាងយូរ​ទើប​យកចេញ​បាន​។​

​ចំណែក​អ្នកស្រី​ផ្ទាល់​(​ប៉ុក​ណា​ឌី​)​ពេល​គ្រោះថ្នាក់​នោះ​ក៏​ស្រឡាំងកាំង​ដូច​យល់សប្តិ​។​តែ​អ្នកស្រី​បាន​ដោះ​ខ្សែក្រវ៉ាត់​រួច​ចុះ​និង​ខំ​ស្រ​វ៉ា​រក​ទូរស័ព្ទ​ហៅ​ទៅរក​អ្នក​ស្គាល់​ដើម្បី​ជួយ​អន្តរាគមន៍​សង្គ្រោះ​។ ភ្លាមៗ អ្នកស្រី​ក៏​មិនដឹងថា របួសធ្ងន់​ឬ​ស្រាល​ដែរ ដោយមាន​របួស​រលាត់​បន្តិច​ប៉ុណ្ណោះ ។​តែ​ក្រៅពីនោះ​ទ្រូង​និង​ខ្លួនប្រាណ​អ្នកស្រី​បាន​ចុក​គ្រាំគ្រា​យ៉ាងខ្លាំង​បន្ទាប់ពី​ត្រូវ​ពោង​ឡាន​ផ្ទុះ​បុក​មក​ការពារ​ជីវិត​។​អ្នកស្រី​ឃើញ​ទិដ្ឋភាព​នោះ​ក៏​មិន​នឹកស្មានថា​អ្នកស្រី​មានសំណាង​១​ក្នុង​១​ពាន់​គ្រោះថ្នាក់​ដូច្នោះ​ដែរ ។​

ទោះយ៉ាងណា អ្នកស្រី​យល់ថា អ្នកស្រី​ផុតពី​គ្រោះថ្នាក់​នោះ ទី​១- គុណ​ទឺ​ក​ដោះ​ម្តាយ​ថ្លៃ ។ គុណព្រះពុទ្ធ​ព្រះធម៌​ព្រះសង្ឃ​។​ទី​១​គុណ​ខ្សែក្រវ៉ាត់​គុណ​ពោង​រថយន្ត​តូយ៉ូតា​។​ត្បិត​អី​បទពិសោធន៍​ថ្នាក់ដឹកនាំ​ខេត្តបន្ទាយមានជ័យ​គឺ​លោក​ទ្រី​ណារិន​អតីត​អភិបាលខេត្ត​កាលពី​ជួប​គ្រោះថ្នាក់​ចរ​ចរណ៍​នៅ​ស្រុក​មោង​ឬ​ស្សី​ខេត្តបាត់ដំបង​នា​ឆ្នាំ​២០១៣ ដោយសារ​មិនបាន​ពាក់​ខ្សែក្រវ៉ាត់ ទើបត្រូវ​បោក​បាក់ ក​ស្លាប់​។​

ទី​៣-​គុណ​ថ្នាក់ដឹកនាំ មន្ត្រី នគរបាល អ្នក​ស​ង្ក្រោះ គុណគ្រូ​ពេទ្យ ជាច្រើន​ទាំង​នៅ​ខេត្តកំពង់ឆ្នាំង​ផ្ទាល់ ទាំង​ជួយ​តាមផ្លូវ​និង​ជួយ​ហៅ​ទូរស័ព្ទ​។​អ្នកស្រី​ប៉ុក​ណា​ឌី​និយាយ​បន្តថា​:”​នាង​ខ្ញុំ​ក្រុមគ្រួសារ​នាង​ខ្ញុំ​និង​គ្រួសារ​សព​អ្នកស្រី​អភិបាលខេត្ត​ប៉ៃលិន​សូម​ថ្លែងអំណរគុណ ហើយ​ចងចាំ​គុណ​ទាំងនេះ​ជា​រៀងរហូត ” ។​

មកទល់​ថ្ងៃទី​២៥​ខែធ្នូ​នេះ​អ្នកស្រី​ប៉ុក​ណា​ឌី​បន្ត​ទទួល​ការពិនិត្យ​ព្យ​បាលជ​ម្ងឺ​គ្រាំគ្រា​នៅ​នៅ​មន្ទីរ​ពហុ​ឯកជន​នៅ​ស្រុក​មង្គល​បូរី​ហើយ​ថា​អ្នកស្រី​នឹង​បន្តដំណើរ​ទៅ​ត្រូតពិនិត្យ​ព្យ​បាល​បន្ថែម​នៅ​ម​ន្ទិ​រ​ពេទ្យ​ខេត្ត​សុរិន្ទ​ឬ​កន្លែង​ណាមួយ​ទៀត​នៅ​ប្រទេស​ថៃ​។

​អំឡុង​ក្រៅ​យ​គ្រោះថ្នាក់​ចរាចរ​រណ៍​និង​សម្រាក​ព្យ​បាល​នេះ​អ្នកស្រី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ថែទាំ​ព្យ​បាល​និង​ការសួរសុខទុក្ខ ផ្តល់​អំណោយ​សប្បុរស​ធ​ម៍​ជា​គ្រឿងឧបភោគ​បរិភោគ ជា​ថវិកា​បន្ត​បន្ទាប់ពី​មន្ត្រី​ថ្នាក់ដឹកនាំ មន្ត្រី ញាត​មិត្ត ព្រះសង្ឃ អាចារ្យ …​ជាដើម​។​

​ក្នុងនោះ​ទទួលបាន​ជួយឧបត្ថម្ភ​រួមមាន :១-​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៉ុន​រ៉ានី​ហ៊ុនសែន​ចំនួន​១០​លាន​រៀល ។​២-​លោក​ឧបនាយករដ្ឋមន្ត្រី កែ​គឹម យ៉ាន និង លោកជំទាវ ម៉ៅ ម៉ា​ល័យ តាមរយ​: លោក ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ នគរបាល​ខេត្តបន្ទាយមានជ័យ​ចំនួន​១​លាន​រៀល ។​៣-​លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ម៉ែន សំអន ចំនួន​១​លាន​រៀល ។

​៤- លោកស្រី​មាន សំអាន ១​លាន​រៀល​។​៥- លោកស្រី​ជូ ប៊ុន​អេង ចំនួន ៥០​ម៉ឺន​រៀល ។​៦-​លោក​គោ​ស៊ុ សារឿ​ត អ្នកតំណាងរាស្ត្រ ចំនួន​២០០​ដុល្លារ ។​៧- លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​និង​លោកជំទាវ​សុង​ផល្លី​ន ៥០០​ដុល្លារ ។​៨-​លោក​ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួង​ធម្មការ ១​លាន​រៀល ….​និង​នៅមាន​អ្នកចូលរួម​ឧបត្ថម្ភ​បន្តបន្ទាប់​ជាច្រើន​ទៀត ។

​គឺ​ដើម្បី​ចូលរួម​ជួយ​សម្រាប់​សម្រាល​បន្ទុក​យកទៅ​ពិនិត្យ ព្យាបាល​ស្ថានភាព​នៅ​ចុក​ហួល គ្រាំគ្រា​ក្នុង​ខ្លួន​។​អ្នកស្រី​ប៉ុក ណា​ឌី និង​ក្រុមគ្រួសារ​សូម​គោរព​ថ្លែងអំណរគុណ អំណរ​ព្រះ​គុណ​ដ៏​ជ្រាលជ្រៅ​និង​គោរព​ជូនពរ​ដល់់​ថ្នាក់ដឹកនាំ មន្ត្រី ញាតិមិត្ត អាចារ្យ ព្រះសង្ឃ ..​ទាំងអស់​ដែល​យក​ចិត្រ​ទុកដាក់ ឧបត្ថម្ភ​គាំទ្រ រំលែក​ទុក្ខភ័យ​របស់​អ្នកស្រី​៕S/