​គង់​ច័ន្ទ​ស្រីមុំ​បាន​កាដូ​ឡាន​កាលី​ប​ពី​ស្វាមី​ក្នុង​ថ្ងៃ​បើក​សាខា​ថ្មី​ម៉ូ​ម៉ូ

1502
ចែករម្លែក

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​មិនធម្មតា​មែន​តារា​វ័យក្មេង​មួយគូ​នេះ​មិនមែន​ពូកែ​តែ​ខាង​បង្ហាញ​ភាព​ផ្អែមល្ហែម តាម​ហ្វេ​ស​ប៊ុ​ក ដែល​ធ្វើឱ្យ​អ្នក​ដ​ទៃ​ច្រណែន​នោះទេ ។​ប៉ុន្តែ​ពួកគេ ក៏​ជា​អ្នកជំនួញ​ល្បីឈ្មោះ​មួយរូប ដែល​ធ្វើឱ្យ​អាជីវកម្ម​ពួកគេ រីកដុះដាល​ទៅមុខ​ជា​លំដាប់ នោះ​រឹតតែ​ធ្វើឱ្យ​អ្នកមាន​ជំនួញ​ក្នុង​ដៃ​ផ្សេងទៀត​លួច​ច្រណែន​នឹង​ពួកគេ​ដែរ​។

ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២៣ កញ្ញា ២០១៨ នេះ គង់ ច័ន្ទ​ស្រីមុំ និង​ស្វាមី បានសម្រេច​គោលដៅ​មួយទៀត​ហើយ គឺ​ការបើក​ដំណើរការ សាខា​ទី​៨ ម៉ូ​ម៉ូ នៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​។

​បើតាម​ការបញ្ជាក់ របស់ គង់ ច័ន្ទ​ស្រីមុំ ថា សាខា​ឬ​ស្សី​កែវ​នេះ គឺ​នាង​បាន​បើក​ដំណើរការ​ខ្លួនឯង ដោយ​មិនបាន​លក់​សិទ្ធ​ចែកចាយ​បន្ត​ទេ​។​ព្រោះតែ​នាង​គិតថា​ក្នុង​តំបន់​នេះ​គឺ​ជិត​ផ្ទះ​ដែល​អាច​ចេញចូល​មើល​ខ្លួនឯងបាន​។​

មិន​ត្រឹមតែ​ទទួលបាន​កាដូ កូនស្រី​ដ៏​ស្រស់​សោភា ប៉ុណ្ណោះ​ទេ តែបើ​តាម​ដឹង គង់ ច័ន្ទ​ស្រីមុំ ទើបតែ​ទទួលបាន​កាដូ ឡាន​យ៉ាង​កាលី​ប ទុក​ជិះ​លំហែរ​ប្រាណ​ជាមួយ​កូនស្រី​ផងដែរ​។​

មើលទៅ​ពិតជា​មិនធម្មតា​មែន​បើ​គ្រាន់តែ​ទទួលបាន​ចំណងដៃ​អាពាហ៍ពិពាហ៍​កូនស្រី​ដ៏​ស្រស់ស្អាត​មួយ​ហើយ​នៅ​ទទួលបាន​ការដូ​ឡាន​ពណ៌​លឿង​យ៉ាង​ឡូយ​ការបង្ហាញ​នេះ​រឹតតែ​ធ្វើ​ឱ្យគេ​គ្រប់គ្នា​ច្រណែន​នឹង​ភាពមានបាន​សេចក្តីសុខ​របស់​គ្រួសារ​មួយ​នេះហើយ​។

​ពិត​មិនធម្មតា​មែន បើកហាង​ថ្ងៃ​ថ្មី ស្រប​ពេលដែល​ទទួលបាន​កាដូ​ពី​ស្វាមី ឡាន​យ៉ាង​ឡូយ ក្នុង​ថ្ងៃ​តែមួយ​។ ស្រីមុំ ថា​ក្នុង​រយៈពេល​បី​ថ្ងៃ​មាន​បញ្ចុះ​តំលៃ​ពិសេស​។ ដូច្នេះ​អ្នក​បងប្អូន​អាច​មករក​ទិញ​ទំនិញ ពី​ហាង​ម៉ូ​ម៉ូ “MOMO BY SREYMOM” សាខា​ឬ​ស្សី​កែវ តាមរយៈ ផ្ទះ​លេខ 19B,​ផ្លូវជាតិ​លេខ​5,​ភូមិ​មិត្តភាព​,​សង្កាត់ ឫស្សីកែវ​,​ខណ្ឌ ឫស្សីកែវ​, ភ្នំពេញ​៕S/​

#