​គង់​ច័ន្ទ​ស្រីមុំ​ប្រគល់​ថវិកា​១០​លាន​រៀល​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា

2420
ចែករម្លែក

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​បន្ទាប់ពី​ប្រកាស​លក់​សម្លៀកបំពាក់​មួ​យ​តឹក របស់​តារា​សម្តែង អ្នកនាង គង់ ច័ន្ទ​ស្រីមុំ កាលពី​ថ្ងៃទី​១៦ មិថុនា ២០១៨​កន្លងទៅ មិន​ដល់​៣០ នាទី​ផង សម្លៀកបំពាក់​ទាំងនោះ​ត្រូវបាន​អ្នកគាំទ្រ នាំគ្នា​សម្រុក​ចូលទៅ​ទិញ ក្នុង​គោលបំណង​ជួយ​ដល់​សង្គម​ដូចគ្នា ទាំង​អ្នកលក់ និង​អ្នកទិញ​។

​តារា​សម្តែង​គង់​ច័ន្ទ​ស្រីមុំ​និង​ស្វាមី​បាន​នាំយក​ថវិកា​ចំនួន​១០​លាន​រៀល​ប្រគល់ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពី​ថ្ងៃ​ពុធ ទី​២០ មិថុនា ២០១៨ ជាមួយនឹង​ក្រុមការងារ MOMO By Sreymom​។

​លោក​គីម​សីហា​បាន​ថ្លែងថា​នេះ​ជាការ​ចែករំលែក​ក្តី​អាណិតអាសូរ​ក៏ដូចជា​ការស្រឡាញ់​សង្គម​គ្រួសារ​ខ្មែរ ដែលជា​ចំណែក​មួយ​ក្នុង​កិច្ចការ​សង្គម​ថ្វីត្បិតតែ​ថវិកា ទាំងនោះ​មិនមាន​ច្រើនក្តី ។​តែ​វា​ជា​ទឹកចិត្ត​ស្រលាញ់ នូវ​ការបរិច្ចាក​ថវិកា ដែល​បានមកពី​ការលក់​សម្លៀកបំពាក់​មួ​យ​តឹក របស់​ប្រពន្ធ​ខ្លួន​។

​គង់​ច័ន្ទ​ស្រីមុំ​និយាយថា​នេះ​ជា​លើក​ទី​២​ហើយ​ដែល​នាង​បាន​នាំយក​ថវិកា​មក​ផ្តល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយក៏​មិនមែន​តែ​មន្ទីរពេទ្យ​មួយ​នេះ​ទេ គឺ​នាង​បាន​ជួយ​ជា​សម្ភារៈ​សិក្សា និង​ជំនួយ​ផ្សេងៗ​ទៀត ទៅដល់​ចាស់ជរា និង​កុមារកំព្រា នៅ​មណ្ឌល កន្លងមក​។

​ស្រីមុំ បន្ថែមថា សម្លៀកបំពាក់​ដែល​នាង​ដាក់លក់ ដើម្បី​យក​ថវិកា​ជូន​មន្ទីរពេទ្យ គឺ​សុទ្ធតែ​សម្លៀក​ដែល​នាង​ស្លៀក​បានតែ​ម្តងៗ​ប៉ុណ្ណោះ​។​ចំណែក​សម្លៀកបំពាក់​ខ្លះទៀត​គឺ​គ្រាន់តែ​ពាក់​ថត ប៉ុណ្ណោះ​ដូច្នេះហើយ ខោអាវ​ទាំងនោះ​គឺថា នៅ​ថ្មី ៩៩ ភាគរយ ។​ចំណែកឯ​អ្នកទិញ បាន​របស់​ប្រើ​ថ្មី​ហើយ នឹង​បាន​ចូលរួមចំណែក​ធ្វើបុណ្យ​ទាំងអស់គ្នា​ផងដែរ​៕S/​

​គង់​ច័ន្ទ​ស្រីមុំ​ប្រគល់​ថវិកា​១០​លាន​រៀល​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា