​គង់​សុជាតិ​សូម្បីតែ​ដើរលេង​ថ្ងៃកំណើត​ក៏​អាច​កើប​ប្រាក់​បានដែរ​

2321
ចែករម្លែក

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​បន្ទាប់ពី​បញ្ចេញ​ភាព​ផ្អែមល្ហែម​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក “Suprise Birthday”ជូន​ដល់​ភរិយា​ជាទី​ស្រលាញ់ លោក ជា វិបុល ពិធីករ​ដ៏​ល្បីល្បាញ​លំដាប់​ប្រទេស បាន​ដឹក​ដៃ​ភរិយា​ទៅ​កម្សាន្ត​ក្រៅប្រទេស ដែល​អប​ជាមួយ​ការងារ ស្ថិតក្នុង​ត្រា​នៅឡើយ​និង​បន្ត​ជជែក​អំពីរ​ការងារ​ស​ម្រា​ប់​ឆ្នាំ​២០១៩ បន្ថែមទៀត​។​ពិធីករ​មួយគូ​នេះ ត្រូវបាន​គេ​បង្ហើប​ថា ចេញដំណើរ​កម្សាន្ត​ផង រួមជាមួយ​ការងារ​ផង​ដើម្បី​មិន​ឲ្យ​ខាត​ពេល ខណៈ ដែល​ការងារ​ដែល​ត្រូវតែ​បន្ត មាន​ការិយាល័យ​កណ្តាល​នៅ​ប្រទេស​សិង្ហ​បុរី​។

លោក ទឹម សុវណ្ណារ៉ា អគ្គនាយក​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ នូ​ទ្រី​លេ​ត បាន​ឆ្លើយ​ឆ្លងតាម​សារ​អេ​ឡិច​ត្រូ​និ​ច ថា ដោយ​កិច្ចសហការ​វាង​អ្នកនាង គង់ សុជាតិ ​មាន​រយៈពេល​មួយឆ្នាំ​កន្លងមក មាន​ភាពរលូន​ទៅបាន​យ៉ាង​ល្អ​។ ដូច្នេះហើយ បានជា​ក្រុមហ៊ុន​របស់លោក​នៅតែ​ចង់​បន្តការងារ​ដដែល​នេះ បន្ថែមទៀត​ស្រប​ពេលដែល​អ្នកនាង និង ស្វាមី ទៅ​សម្រាកលំហែរ​នៅ​សិង្ហ​បុរី ​អីចឹង​លោក​ក៏​ណាត់​សុំ​ជួប​និយាយ អំពី​ការងារ​បន្ថែម​តែម្តង​។

លោក​ថា ដោយសារតែ​អ្នកនាង មក​ទីនេះ​ស្រាប់ អីចឹង នេះ​ក៏​ជា​ដំណើរ​ទស្សនកិច្ច​មួយ​របស់​អ្នកតំណាង​ផលិតផល នៅ​រោងចក្រ ផលិត​ម្សៅ​ទឹកដោះគោ នូ​ទ្រី​លេ​ត​។ លោក​បន្តថា រួមជាមួយ​ដំណើរ ​កម្សាន្ត ក្នុងឱកាស​ថ្ងៃកំណើត ផង អ្នកនាង ក៏បាន​ចុះកិច្ចសន្យា​ថ្មី​សម្រាប់​ឱកាស​ការងារ​ថ្មី​នា​ឆ្នាំ ២០១៩​ខាងមុខ​ផងដែរ​។

ងាក​មក​ជីវិត​ស្នេហា វិញ ពិធីករ ទាំងពីរ​ដួង​នេះ បាន​បញ្ចេញ​ភាព​ស្អិតរ​មួ​តស្ទើរតែ​គ្រប់​ពេលដែល​ពួកគេ​មាន​ពេលទំនេរ​នៅ​ជាមួយគ្នា​។ ការស្និទ្ធស្នាល ផ្អែមល្ហែម​នេះ បានធ្វើ​ឲ្យ​មតិ​មហាជន​លើកសរសើរ​មិន​ដាច់​ពី​មាត់​ថា អ្នកនាង គង់ សុជាតិ ពិតជា​មានសំណាង​និង​ជោគជ័យ​គ្រប់យ៉ាង មិន​ថា ​ជីវិត​ស្នេហា ការងារ និង​ទ្រព្យសម្បត្តិ​នោះទេ​គឺ​ជីវិត​របស់​អ្នកនាង អាច​ប្រៀបបាន​ថា ក្រោយពេល​ភ្លៀង ​មេឃ​នឹង​ស្រឡះ​។

ព្រោះ​សូម្បី តែ​ថ្ងៃកំណើត អ្នកនាង ត្រូវបាន​ស្វាមី​វ័យក្មេង​នាំ​ដើរលេង​ក្រៅប្រទេស​បន្ថែម​ភាពកក់ក្តៅ​សម្រាប់​ជីវិត​ស្នេហា​របស់​ពួកគេ​។​ក្រោយ​ពេលដែល​ពួកគេ​ប្រើ​ជីវិត​រួមគ្នា និង មាន​តំណក់ឈាម ជា​កូនស្រី​ដ៏​ស្រស់ស្អាត​និង​គួរ​ឲ្យ​ស្រលាញ់​មួយរូប​៕S/

គង់​សុជាតិ​សូម្បីតែ​ដើរលេង​ថ្ងៃកំណើត​ក៏​អាច​កើប​ប្រាក់​បានដែរ