​គង់ ហ៊ូ​វ លេចមុខ​មកវិញ បន្ទាប់ពី​បាត់​មុខ ប្រមាណ​ជាង​មួយឆ្នាំ​

85
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
អ្នក​ប្រដាល់​កម្ពុជា គង់ ហ៊ូ​វ ក្លិប​គុហារ​ព្រហ្ម​ជ័យ ដែល​បាត់​មុខ​មួយរយៈ​ពេល​វែង​មក​នោះ ឥឡូវ បានបង្ហាញ​មុខ​មកវិញ​ហើយ ដោយ​ណាត់​
​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ វ៉ាន ចាន់ណា​សាក់ (Wan Chhansak) លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ នា​ថ្ងៃទី​១៥ កុម្ភៈ ខាងមុខនេះ​។​

​គង់ ហ៊ូ​វ អតីត​អ្នក​ប្រដាល់ ក្នុង​សមាគម​ប្រដាល់ ក្រសួងការពារជាតិ ហើយ​ការបាត់​មុខ មួយរយៈ​នេះ គឺ​គេ​ទៅ​ហ្វឹកហាត់ នៅ​ក្លិប​គុហារ​ព្រហ្មនា ខេត្តសៀមរាប ដោយសារតែ​ហាក់ដូចជា មាន​ជំនក់​ចិត្ត​លើ​ការប្រកួត​យុទ្ធ​គុន​ចម្រុះ (Mixed Martial Art) ។ តែ​ដោយសារតែ​ការប្រកួត​យុទ្ធ​គុន​ចម្រុះ មិនសូវមាន ទើប​គេ​ងាក​មក​ប្រកួត ប្រដាល់​គុន​ខ្មែរ​វិញ​។​

​គង់ ហ៊ូ​វ និង វ៉ាន់​ចាន់ណា​សាក់​

​គេ​ជា​អ្នក​ប្រដាល់​មួយរូប ដែល​មិនសូវ​ពូកែ​កណ្ដាប់​ឡើយ ចំពោះ​ការការពារ​របស់គេ ក៏​មិនសូវ​ល្អ​ដែរ តែ​ស្នៀត​ទាត់​របស់គេ ទាត់​ចេញ​បានល្អ​។ បើ​គូប្រកួត​ហ៊ាន​តែ​ប្រហែស​នោះ ប្រាកដជា​សន្លប់ ដោយសារ​គេ​ទាត់​ត្រូវ​ក​ញ្ចឹ​ង ក ហើយ ។ គេ​ជា​អ្នក​ប្រដាល់ ដែល​វ៉ៃ​កែង​បានល្អ​តែ មុខ​គេ​ជ្រាយ​ណាស់ ។ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៥៧​ដង ឈ្នះ​៤៩​ដង ចាញ់​៦​ដង និង​ស្មើ​ពិន្ទុ​២​ដង ។​

​ចំពោះ​អ្នក​ប្រដាល់​ថៃ វ៉ាន់ ចាន់ណា​សាក់ វិញ នេះ​ជា​លើក​ទី​១ ហើយ ដែល​គេ​ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។ មិនដឹងថា គេ​ខ្លាំង ឬ​ខ្សោយ កម្រិតណា​ឡើយ​។ អ្នក​ប្រដាល់​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៦៤​ដង ឈ្នះ​៥២​ដង ចាញ់​១០​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ បន្ទាប់ពី​បាត់​មុខ​យូរ មិនដឹងថា គង់ ហ៊ូ​វ អាច​ប្រកួត​យកឈ្នះ វ៉ាន់ ចាន់ណា​សាក់ ឬទេ ក្នុងខណៈដែល​អ្នក​ប្រដាល់​ថៃ រូបនេះ ប្រកាសថា គេ​នឹង​តស៊ូ​យកឈ្នះ គង់ ហ៊ូ​វ ឲ្យ​ទាល់តែ​បាន ។​

សូត្រ ប៊ុន​ធី និង ផេ​ត កា​

​សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត ជាមួយ​អ្នក​ប្រដាល់​ថៃ ផេ​ត កា (Phat Ka) ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​ផេ​ត កា ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ជា​ញឹកញាប់​មកហើយ ដោយ​ការប្រកួត​របស់គេ មាន​ឈ្នះ មាន​ចាញ់ ។ សូមបញ្ជាក់ថា អ្នក​ប្រដាល់​ថៃ​រូបនេះ គឺជា​អ្នកខ្លាំង ក្នុងចំណោម​អ្នកខ្លាំង ។ គេ​ទើបតែ​ខានមក​ប្រកួត នៅ​ស្រុក​ខ្មែរ ប្រមាណ​ជាមួយ​ខែ​នេះ​ទេ ។ កំពស់​របស់គេ ស្ទើរ​ជាង ប៊ុន​ធី បន្តិច ហេតុនេះ គេ​ងាយ​នឹងរង​គ្រោះ ដោយសារ​កែង និង ជង្គង់​របស់​ប៊ុន​ធី ណាស់​។​

​សូត្រ ប៊ុន​ធី មាន​ប្រវត្តិ​ប្រកួត ចំនួន​១១៧​ដង ឈ្នះ​៩០​ដង ចាញ់​២២​ដង និង​ស្មើ​ពិន្ទុ​៥​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ ផេ​ត កា វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៧​ដង ឈ្នះ​៦៦​ដង ចាញ់​១១​ដង ។ ជំនួប​មួយ​នេះ មិនដឹងថា នរណា​ឈ្នះ នរណា​ចាញ់​នោះឡើយ ?​។​

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​

​ជំនួប​រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ ឌឹ​ម សារិទ្ធ សមាគម​ប្រដាល់ ក្រសួងការពារ ជាតិ ប្រកួត​ជាមួយ អ្នក​ប្រដាល់ ស៊ឹម ប៊ុនឆៃ ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ផាន់ សុផាត ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឡុង ខេត្ត ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូ ក្រាម​។ សុខ សុវណ្ណ សមាគម​ប្រដាល់ ក្រសួងការពារជាតិ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ នឹម នន ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v