​គណបក្ស​ចំនួន​ប្រាំ​បាន​ចុះបញ្ជី​និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​

384
ចែករម្លែក
  • 54
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឌឹ​មសុ​វណ្ណា​រុំ​សមាជិក​និង​អ្នកនាំពាក្យ គ​.​ជ​.​ប បានឱ្យដឹងថា​នៅ​ថ្ងៃទី​១ ត្រូវ​នឹង​ថ្ងៃទី​៧​ខែមីនា​នៃ​ការចុះបញ្ជី​គណបក្សនយោបាយ​និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន​តាម​ការគ្រោង​ទុក​។

​សរុប​អាចមាន​ប្រាំ​គណបក្សនយោបាយ ដែល​នឹង​ប្រកួតប្រជែង រួមមានៈ​គណបក្ស​ប្រជាជន​កម្ពុជា​គណបក្ស​យុវជន​កម្ពុជា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ​និង​គណបក្ស​ឆន្ទៈ​ខ្មែរ​។​ការចុះឈ្មោះ​នេះ​មាន​រយៈពេល​តែ​៥​ថ្ងៃ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩​។​

​លោក​មាន​សទិស​មា​ជិ​ក​គ​.​ជ​.​ប​បានឱ្យដឹងថា​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​គ្រប់​គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​យ៉ាង​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ​មាន​សិទ្ធិ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណ​តិ្ត​ទី​៣ ឆ្នាំ​២០១៩ ។

​លោក​បាន​បន្ថែមថា​គណ​បក្សនយោបាយ​ដែលមាន​បំណង​ចូលរួម​ប្រ​កូត​ប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ត្រូវ​ចាប់ផ្តើម​ដាក់ពាក្យ​សុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ បោះឆ្នោត​នៅ​គណៈកម្មការ​រា​ធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) យ៉ាងតិច ៨០ ថ្ងៃ ។​មុន​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត មានន័យថា ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ មាន​រយៈពេល​តែ ៥ ថ្ងៃ ប៉ុណ្ណោះ ចាប់ផ្តើម​ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ ៕S/​