​គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​បើក​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី ៤១ រយៈពេល​៣​ថ្ងៃ​នៅ​ព្រឹក​នេះ​

582
ចែករម្លែក

ដោយៈតារារិទ្ធ/ភ្នំពេញ​៖​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្ស​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​នឹង​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើកទី៤១ បើកទូលាយរបស់ខ្លួន​រយៈ​ពេល ៣​ថ្ងៃ​ពី​ព្រឹក​(​ថ្ងៃទី ១៨ ដល់ ២០ ខែធ្នូ​) នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​កោះ​ពេជ្រ​ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គមហាសេនា​ប តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​បាន​មានប្រសាសន៍​បើក​មហាសន្និបាត​ដោយ​គូសបញ្ជាក់ថា​៖​ថ្ងៃនេះ​យើង​ចាប់ផ្តើម​ជាមួយ​ដំណើរ ការ​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​លើក​ទី​៤១បើកទូលាយ។ សម្តេច​តេ​ជោ​ប្រធាន​គណបក្ស​ប្រជាជន​បាន​សំដែង​ការស្វាគ មន៍​ចំពោះវត្ត​មាននៃ​សមាជិក​គណៈកម្មាធិការ​កណ្តាល​ទាំងអស់​និង​ថ្នាក់ដឹកនាំ​ដ៏ទៃទៀ ត​ដែល​បាន​ចូលរួម​នៅ​គណៈកម្មាធិការ​កណ្តា​លបើក​ទូលាយ របស់​យើង ។

​សម្តេច​តេ​ជោ​ប្រធាន​គណបក្ស​បាន​បន្តថា​៖​ការងារ​ដែល​យើង​ត្រូវបំពេញ​ក្នុង​រយៈពេល​កន្លងទៅនេះ​តាមរយៈ​លក្ខន្តិកៈ​គណបក្ស​គឺ​តម្រូវ​ឲ្យ មានការ​ស​ន្នុ​បាត​គណៈកម្មាធិការ​កណ្តា​ល​រយៈពេល​៩​ខែម្តង​។ ក៏ប៉ុន្តែ​ដោយមាន​កិច្ចការ​រវល់​ច្រើន​ហើយ​ជាប់​ពាក់ព័ន្ធ​ការបោះឆ្នោត​ការរៀប ចំក្បាល​ម៉ាស៊ីន​រដ្ឋសភា និង រាជរដ្ឋាភិបាល​ផង​នោះ​យើង​បាន​អាក់ ខាន​រហូតមកដល់​ពេលនេះ ។ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ​កិច្ចការ​ទាំង ឡាយ​នៅតែ​ត្រូវ​បន្ត​សម្រេចបាន​។ នៅពេលនេះ​ដល់ពេល​វេលា​ដែល​យើង​ត្រូវ​ធ្វើការ​បូកសរុប​វាយតម្លៃ​និង​ដាក់ចេញ​នូវ​ទិសដៅ​ការងារ​ជា បន្តទៀត​ដែល​យើង​ត្រូវ​ប្រើ​ពេលវេលា​ពិភាក្សា​ក្នុង​រយៈពេល​៣​ថ្ងៃ ។​សម្តេច​បាន​បន្តថា​នេះ​ជា​របៀប​ធ្វើការ​ក្នុង​ក្របខណ្ឌ​នៃ​ប្រជាធិបតេយ្យ ផ្ទៃក្នុង​របស់​យើង ។​

​ត​មក​សម្តេច ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​បាន​ឡើង​ថ្លែង​សុន្ទរកថា​បើក​សន្និ បាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤១ អាណត្តិ​ទី ៥ ។​ដោយ​សម្តេច​គូសបញ្ជាក់ថា​៖​សន្និ បាត​នៅពេលនេះ​ធ្វើឡើង​ដើម្បី​រួមគ្នា​ពិនិត្យ​វាយតម្លៃ​អំពី​សភាព​ការ​ណ៌​ទូទៅ​អំពី​ការដកពិសោធន៍​ការ ងារ​កន្លងមក និង ការកំណត់​អំពី​ទិសដៅ​វិធានការ​នានា​ដែល​ត្រូវប្រកាន់យក​សម្រាប់​ការអនុវត្ត​ទៅ​ថ្ងៃមុខ​ទៀត ។​

​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ពិភាក្សា​ស៊ីជម្រៅ​លើ​បញ្ហាសំខាន់ៗ​ដូចតទៅ​៖​ទី​១.​ឆ្លង​និង​អនុម័ត​លើ​សេ ច​ក្តី​ព្រាង​”​របាយការណ៍​ស្តីពី​សភាពការណ៍​ទូទៅ​និង​ការ ងារ​គណបក្ស​ឆ្នាំ​២០១៨​និង​ទិសដៅ​ភារកិច្ច​ឆ្នាំ​២០១៩” ។ទី​២.​ការបោះឆ្នោត ​ជ្រើស​តាំង​បន្ថែម​សមាជិក​និង​ជ្រើសតាំង​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​នៃ​គណៈ កម្មាធិការ​កណ្តាល​។​ទី​៣.​ការបោះឆ្នោត​ជ្រើសតាំង​បន្ថែម​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល ។​

​សម្តេច ហេង សំរិន បាន​បន្តថា​សន្និបាត​ថ្ងៃនេះ​ដំណើរការ​រយៈពេល​៣​ថ្ងៃ​ទៅតាម​របៀបវារៈ​ដែល​បានកំណត់​ដោយមាន​សមា​ជិ​កស​មា​ជីការ គណៈកម្មាធិការ​កណ្តាល​ចូលរួម​ចំនួ ន​៨២៩ រូប​លើ​រចនាសម្ព័ន្ធ​រួម​៨៦៥ រូប​។ បន្ថែម​លើ​នេះ​អង្គសន្និបាត​ក៏បាន​បើកទូលាយ​ដោយ​អញ្ជើញ អស់លោក លោកស្រី ជា​សមាជិក សមាជិកា​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិ បាល មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៅតាម​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ថ្នាក់ដឹកនាំ​នៃ​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​រាជធានី​ខេត្ត​ចូលរួម​ដែល​ធ្វើ​ឲ្យ​សមា សភាព​ដែល​បាន​អញ្ជើញ ចូលរួម​សរុប​ចំនួន ៣១៦៤ រូប ។

​សូមបញ្ជាក់ថា​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​សមាជិក​គណៈកម្មាធិការ​កណ្តាល​ចំនួន​៨៦៥​នាក់​បន្ទាប់ពី​បញ្ចូល​ថ្មី​ចំនួន​៣៤២​នាក់​បន្ថែម ទៀត​កាលពី​មហាសន្និបាត​ខែមករា​ឆ្នាំ​២០១៨៕​

សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សអញ្ជើញជាអធិបតីបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ បើកទូលាយនៅកោះពេជ្រនាព្រឹកថ្ងៃទី ១៨ ខែធ្នូ ២០១៨ ៕ (រូបថតរិទ្ធ)
#