​គណបក្ស​ប្រជាជន​កម្ពុជា​ផ្សាភ្ជាប់​នឹង​សុខទុក្ខ​ប្រជាជន​ជានិច្ច

683
ចែករម្លែក

ស្រុក​ស្ទោងៈ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្រុក​ស្ទោង​បានបញ្ជាក់​នៅ​ចំពោះមុខ​មហាជន​រាប់ពាន់នាក់​ក្នុង​អង្គ​មិ​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​៦៨​ដែល​ប្រារព្វ​ធ្វើ​កាលពី​រសៀល​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៩​។​

អង្គ​មិ​ទ្ទិញ​បានធ្វើ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ស្ទោង​ខេត្តកំពង់ធំ​ថា​៖​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់ថា​÷​ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាន់​យ៉ាង​ខ្ជាប់​ជានិច្ច​នូវ​គោលបំណង​និង​ឧ​ត្ត​ម​គតិ​របស់ខ្លួន​គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន​ជានិច្ច​។​

​លោក​ជា​ចាន់តូ​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ស្ទោង​បានបញ្ជាក់​ទៀតថា​ឈរលើ​មូលដ្ឋាន​នេះហើយ​បានជា​នៅក្នុង​សុន្ទរកថា​សម្ដេច​តេ​ជោ​សែន​ប្រធាន​គណបក្ស​បានបញ្ជាក់​យ៉ាងច្បាស់​ទៅកាន់​អង្គ​មិ​ទ្ទិញ​អបអរសាទរ​ខួប​៦៨​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​(២៨​មិថុនា​១៩៥១=២៨​មិថុនា​២០១៩)​កាលពី​ថ្ងៃទី​២៨​មិថុនា​២០១៩​។​

លោក​ជា​ចាន់តូ​បាន​បន្តទៀតថា​÷​ជា​ការពិត​ចាប់តាំងពី​ទទួល​ជ័យ​ជំ​នៈ​រហូតមកដល់​បច្ចុប្បន្ន​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​បានក្លាយ​ទៅជា​បង្អែក​ដ៏​រឹងមាំ​ក្នុង​ការការពារ​រដ្ឋធម្មនុញ្ញ​រាជានិយម​និង​ទប់ស្កាត់​ឧបាយកល​បដិវត្តន៍​ព​ណ៌​។​ដូចនេះ​តាម​ស្នាដៃ​និង​ទាំ​អ​អស់នេះ​គឺ​បញ្ជាក់​ឱ្យឃើញថា​៖«​គណបក្ស​បាន​ធ្វើជា​បង្អែក​ដ៏​រឹងមាំ​ក្នុង​ការការពារ​រដ្ឋធម្មនុញ្ញ​ការពារ​របបរាជានិយម​ការពារ​ឯករាជ្យ​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​។​

ថែរក្សា​សន្តិភាព​ស្ថិរភាព​នយោបាយ​ទប់ស្កាត់​ឧបាយកល​បដិវត្តន៍​ព​ណ៌​និង​សកម្មភាព​ប្រទូសរ៉ាយ​គ្រប់បែបយ៉ាង​របស់​ក្រុមប្រឆាំង​និង​មជ្ឈដ្ឋាន​អគតិ​នានា​ដែល​ប៉ុនប៉ង​ឥតឈប់ឈរ​សំដៅ​រាំងខ្ទប់​ការអភិវឌ្ឍ និង​រុញច្រាន​កម្ពុជា​ឲ្យ​ឃ្លាត​ចេញពី​មាគ៌ា​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​»​នោះ​។​

ជាមួយនឹង​សេចក្ដីសុខសាន្ត​ដែល​កម្ពុ​ជាមាន​សព្វថ្ងៃ​បាន​បង្កលក្ខណ​គ្រប់​ដល់​ការ​អ​ភ​វ​ឌ្ឍ​សេដ្ឋកិច្ចជាតិ​និង​កំពុង​បោះ​ជា​ជំ​ហ៊ាន​យ៉ាង​ស្វាហាប់​ក្នុងការ​ជម្រុញ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កាន់តែ​រីកចម្រើន​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ប្រជាជន​។​

​នៅក្នុង​ឱកាស​នោះ​លោក​ជា​ចាន់តូ​បាន​អំពាវនាវ​ដល់​សមាជិក​សមាជិកា​គណបក្ស​និង​ប្រជាជន​កម្ពុជា​ទាំង​បន្ត​ចូលរួម​ឲ្យ​បាន​ខ្លាំង​ជាមួយ​សកម្មភាព​គណបក្ស​និង​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ​សែន​ដើម្បី​នាំ​សង្គមជាតិ​ដែលជា​ដែនដី​សុវណ្ណ​ភូមិ​សម្បូរ​រុងរឿង​។​រស់នៅ​ដោយ​ភាពសុខសាន្ត​ដើម្បី​កុំ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយៗ​រង​ការលំបាក​ដូច​អតីត​កាលដែល​កម្ពុជា​បាន​ឆ្លងកាត់​។​

​ដូចនេះ​ដើម្បី​ទទួល​តាម​បំណងប្រាថ្នា​នេះ​គឺ​មានតែ​ការ​កម្លាំង​សាមគ្គី​របស់​ប្រជាជន​និង​ដឹកនាំ​គណ​បក្ស​ប្រជាជន​កម្ពុជា​មួយ​គ​ត់គ្មា​ន​កម្លាំង​ណា​មក​ជំនួស​បានឡើយ​៕S/