​គណបក្ស​យុវជន​កម្ពុជា​ដាក់ពាក្យ​ប្តឹង​រាប់​សន្លឹកឆ្នោត​ឡើងវិញ​

583
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ពេជ្រ​ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បានដាក់​យកពាក្យ​បណ្តឹង​ដាក់​ប្តឹងទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​ដើម្បី​រាប់​សន្លឹកឆ្នោត​ឡើងវិញ​។​ដោយ​ចំនួន​លទ្ធផល បណ្តោះអាសន្ន​នេះ គឺ​មិនទាន់​ត្រឹមត្រូវ​នោះទេ សម្រាប់​គណបក្ស​យុវជន​កម្ពុជា​។​

​លោក​ពេជ្រ​ស្រស់​បាន​ថ្លែងថា​ចំនួន​អ្នកគាំទ្រ​គណបក្ស​យុវជន​កម្ពុជា​ពិតប្រាកដ​គឺមាន​ចំនួន​៣៩.៤១៧​ស​ឡេង​មិនមែន​៣៩.៣៣៣​នោះទេ​។​យើង​ត្រូវគោរព​ឆន្ទៈ​របស់​ម្ចាស់ឆ្នោត​មិនអាច​កិបកេង​បានឡើយ​។ ​តាម​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត ដែល​ប្រកាស​ដោយ​គជប កាលពី​ថ្ងៃទី​១១ ខែសីហា គឺ​គណបក្ស​យុវជន​កម្ពុជា ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ចំនួន ៣៩.៣៣៣​សំឡេង​។

ប៉ុន្តែ​បែ​ជា​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា អះអាងថា គណបក្ស​ខ្លួន​ទទួលបាន​សម្លេងគាំទ្រ ចំនួន​៣៩.៤១៧​សំឡេង មិនមែន​៣៩.៣៣៣​នោះទេ​៕S/​