​គណៈកម្មការ​អឺរ៉ុប​នឹង​ចុះមក​កម្ពុជា​ផ្ទាល់​នាពេល​ឆាប់ៗ​ខាងមុខ​

356
ចែករម្លែក
  • 80
    Shares

ដោយ​៖​ពៅ​និមល​/​ភ្នំពេញ​៖​យ៉ាងយូរបំផុត​ក្នុងអំឡុងពេល​ចុងខែ​មីនា និង​ខែមេសា​ខាងមុខនេះ គណៈកម្មការ​សហភាព​អឺរ៉ុប​(EU)​នឹង​ចុះ​បេសកកម្ម​នានា​ក្នុងដំណាក់កាល​៦​ខែ​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា ។​ក្នុងនោះ​ក៏​នឹង​អាចមាន​កិច្ចចរចារ​ផងដែរ​ទាក់ទង​ការព្យួរ​ជា​បណ្ដោះអាសន្ន​នៃ​ប្រព័ន្ធ​អនុគ្រោះ អ៊ី​ប៊ី​អេ (EBA) ពី​កម្ពុជា​។​

ប្រភព​ទទួលបាន​ពី​ក្រសួងពាណិជ្ជកម្ម​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់ថា ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោ​កច​ច​អេ​ដ​ហ្កា​(GeorgeEdgar)​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា ដែល​នឹងត្រូវ​ចប់​អាណត្តិ​ក្នុងពេល​ដ៏​ខ្លី​នេះ​។

​លោក​ប៉ាន​សូរ​ស័ក្ដិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​សាកសួរ​បន្ត​អំពី​ដំណើរការ​បន្ទាប់​ក្រោយពី​អ៊ី​យូ​បានចាប់ផ្ដើម​នៃ​នីតិវិធី​ពិនិត្យ​ការព្យួរ​ជា​បណ្ដោះអាសន្ន​ប្រព័ន្ធ​អនុគ្រោះ EBA ពី​កម្ពុជា​។​ជា​កិច្ច​ឆ្លើយតប​ភាគី​ជំនួប​បាន​ឲ្យ​ដឹងថា លោក​មិនទាន់​បានទទួល​នូវ​ព័ត៌មាន​ជាក់លាក់​នៅឡើយ​ទេ​នៅពេលនេះ ប៉ុន្តែ​អាច​នឹងមាន​ក្រុមការងារ​មក​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​ខាងលើ​។

ជាមួយគ្នានេះ លោក​ក៏បាន​ជម្រាបជូន​ពី​គម្រោង​ដែល​ផ្ដល់​ហិរញ្ញប្បទាន​ដោយ​សហភាព​អឺរ៉ុប និង​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ប្រទេស​អាល្លឺម៉ង់ មាន​ឈ្មោះថា ARISE+Cambodia ដែល​អនុវត្ត​ដោយ​អង្គការ GIZ​។ គម្រោង​នេះ​កំពុងតែ​ត្រៀម​ចាប់ផ្ដើម​ការអនុវត្ត ហើយ​លោក​បាន​ស្នើសុំ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​សហកា​រ​ជាមួយ​គម្រោង​នេះ​ក្នុងនាម​ក្រសួងពាណិជ្ជកម្ម​ជា​ចំណុច​បង្គោល​របស់​រដ្ឋា​ភិ​បាល​ជាមួយ​គម្រោង​។

​នាឱកាស​នោះ​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​ឆ្លើយតប​ថា​ក្រសួង​ស្វាគមន៍​ជានិច្ច​ការគាំទ្រ​បន្ត​ពី​សហភាព​អឺរ៉ុប​ក្នុង​ការជួយ​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ហើយ​លោក​នឹង​ចាត់ចែង​ក្រុមការងារ​សម្រាប់​ធ្វើការ​ជាមួយ​អង្គការ​GIZ​ដើម្បី​អនុវត្ត​គម្រោង​នេះ​ដែលមាន​សក្ដានុពល​ក្នុង​ការជួយ​កំណែទម្រង់​កាំកុងត្រូល​រៀបចំ​គោលនយោបាយ​ពាណិជ្ជកម្ម​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​ការងារ​ដទៃទៀត​ដែល​ចាំបាច់​សម្រាប់​កម្ពុជា​ក្នុង​បរិបទ​បច្ចុប្បន្ន​៕S/


#